ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអ៊ុំ រាត្រី ក្លាយជាអភិបាលខេត្ត ជំនួស​​លោកសួន បវរ ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លិខិតផ្លូវការ​មួយដែល​ចុះហត្ថលេខា ​ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ ​សុំ​ផ្ទេរ​ភារកិច្ច​លោក សួន បវរ…

រាជធានី​ភ្នំពេញ ៖ លិខិតផ្លូវការ​មួយដែល​ចុះហត្ថលេខា ​ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ ​សុំ​ផ្ទេរ​ភារកិច្ច​លោក សួន បវរ ពី​អភិបាលខេត្តបន្ទាយ​មាន​ជ័យ មក​បម្រើ​ការ​ងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដើម្បី​ទទួល​ភារកិច្ច​ថ្មី និង​ដាក់​លោក អ៊ុំ រាត្រី បច្ចុប្បន្ន​ អភិបាលរង
ជា​អភិបាលខេត្ត​វិញ ។ គួរបញ្ជាក់ថា ៖ ពិធី​ប្រកាស​តែងតាំង​អភិបាល​ខេត្តបន្ទាយមានជ័យ​ថ្មី​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃស្អែក​នេះ

​តាម​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្វាយ​ព្រះមហាក្សត្រ ​នៅ​ថ្ងៃ​ទី​៨ ខែឧសភា បាន​លើក​ឡើង​ថា ដោយ​ផ្អែក​តាម​សេចក្តី​ត្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ដោយ​បាន​ពិនិត្យ​លើ​លក្ខណៈសម្បត្តិ សមត្ថភាព និង​បទ​ពិសោធន៍​ការងារ​របស់​មន្ត្រីរាជការ ព្រមទាំង​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការ​ដឹកនាំ និង​ការ​គ្រប់គ្រង​ការងារ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ឲ្យ​មានដំណើរ​ការល្អ​ប្រសើរ ទូលបង្គំជាខ្ញុំ​សូម​ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​គោរព​ស្នើ​សុំ​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខ​តំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ដូច​ខាងក្រោម ៖

១-​គោរព​ស្នើ​សុំ​ផ្ទេរ​ភារកិច្ច​លោក សួន បវរ ឋានន្តរស័ក្តិ​ឧត្ត​មន្ត្រី​ថ្នាក់​លេខ​២ ពី​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ ឲ្យ​មក​បម្រើការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ដើម្បី​ទទួល​ភារកិច្ច​ថ្មី ។ ២-​គោរព​ស្នើ​សុំ​តែងតាំង​លោក អ៊ុំ រាត្រី ឋានន្តរស័​ក្ត​ឧត្ត​មន្ត្រី​ថ្នាក់​លេខ​៦ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មាន​ជ័យ ជំនួស​លោក​សួន បវរ ។ ៣-​គោរព​ស្នើ​សុំ​ផ្ទេរ​បញ្ចូល​លោក គឹ​ង វណ្ណៈ ពី​ឋានន្តរ​ស័​កិ្ត​ឧត្តមសេនីយ៍ឯក អត្ត​លេខ ៦៤៥៥៦ នៃ​ក្រប​ខណ្ឌ​មន្ត្រី​គន​របាល​ជាតិ​កម្ពុជា មក​ជា​ឋានន្ត​ស័ក្តិ​ឧត្ត​មន្ត្រី​ថ្នាក់​លេខ​២ នៃ​ក្រប​ខណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដើម្បី​មាន​ឧបនិស្ស័យ​តែងតាំង​មុខ​តំណែង​ជា​អភិបាលរង​ខេត្ត​បន្ទាយ​មានជ័យ ។

មានការ​កត់​សម្គាល់ថា ការ​ដក​តួនាទី​លោក សូន បវរ គឺ​ក្រោយ​ពី​បែកធ្លាយ​រឿងរ៉ាវ​ស្នេហាក្រៅ​ផ្ទះ​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក កាលពី​ចុង​ខែមេសា​កន្លង​ទៅ ដោយ​ស្ត្រី​ម្នាក់​ចេញ​មុខចោទប្រកាន់​រូប​លោក​ថា បាន​បោះបង់​ខ្លួន​ចោល បន្ទាប់​ពី​មាន​ទំនាក់ទំនង​ស្នេហា​អស់​រយៈពេល​៥​ឆ្នាំ ។

ការ​បកអាក្រាត​រឿងរ៉ាវ​ស្នេហា​នេះ រហូតដល់​ស្ត្រី​រូប​នោះ​ ទៅ​ស្រែក​តវ៉ា​នៅ​មុខ​សាលាខេត្ត ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លោក សួន បវរ រហូត​មានការ​សម្របសម្រួល​ផ្តល់​ប្រាក់​ចំនួន​២​មុ​ឺ​ន​ដុល្លារ ដើម្បី​បញ្ចប់​បញ្ហា ។ ការ​តវ៉ា​របស់​ស្ត្រី​រូប​នេះ ក៏​បាន​ឆាត​ចូល​ហ្វេ​សបុ​៊​ក​សម្តេច​តេ​ជោ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ផង​ដែរ។

​​

អត្ថបទសរសេរ ដោយ