ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករាយការណ៍​ពិសេស UN ចង់​ឃើញ​ការ​ជួប​គ្នា​រវាង​រាជរដ្ឋាភិបាល និង​សង្គម​ស៊ី​វិល​មាន​ភាព​ទៀងទាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្ក​ការ​សហ​ប្រជា​តិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​មាន​យន្តការ​ជួប​គ្នា​រវាង​រាជរដ្ឋាភិបាល និង​សង្គម​ស៊ី​វិល​ដោយ​ធានា​រៀបចំ​ឲ្យ​បាន​ទៀងទាត់ ។ ការ​ស្នើ​របស់​អ្នករាយការណ៍​ពិសេស​UN នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច ក្រឡាហោម…

រាជធានី​ភ្នំពេញ ៖ លោកស្រី រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្ក​ការ​សហ​ប្រជា​តិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​មាន​យន្តការ​ជួប​គ្នា​រវាង​រាជរដ្ឋាភិបាល និង​សង្គម​ស៊ី​វិល​ដោយ​ធានា​រៀបចំ​ឲ្យ​បាន​ទៀងទាត់ ។ ការ​ស្នើ​របស់​អ្នករាយការណ៍​ពិសេស​UN នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​៨ ឧសភា ឆ្នាំ​២០១៩​នៅ​ទីស្តីការក្រសួង ។

ក្នុង​ជំនួប​ពិភាក្សា​នេះ​លោកស្រី រ៉ូ​ណា​ស្មី​ត បាន​លើក​ឡើង​ជម្រាប​សម្ដេច​ក្រឡាហោម ស ខេ​ង អំពី​បញ្ហា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​អង្គការ​មិនមែន​រដ្ឋាភិបាល​ការ​រៀបចំ​អនុវត្ត​ច្រក​ចេញចូល​តែ​មួយ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​សង្គម​ស៊ី​វិល និង​រាជរដ្ឋាភិបាល ។ ជា​ការ​ឆ្លើយ​តប​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សង្គម​ស៊ី​វិល​ស​ម្ដេ​ក្រឡាហោម ស ខេ​ង បាន​ថា ដើម្បី​ឲ្យ​អាជ្ញាធរ និង​សង្គម​ស៊ី​វិល​កាន់តែ​យល់​គ្នា​ច្បាស់​នោះ រាជរដ្ឋាភិបាល​បាន​បង្កើត​វេទិការ​ជួប​គ្នា​២​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ខែមករា និង​កក្កដា ដើម្បី​ឲ្យ​សង្គម​ស៊ី​វិល​លើក​ឡើង​ពី​ក្ដី​កង្វល់​ផ្សេង​ៗ​យក​មក​ពិភាក្សា​ដោះស្រាយ​ជាមួយ​គ្នា​ធ្វើ​យ៉ាងណា​ឲ្យ​សង្គម​ស៊ី​វិល​អាច​បំពេញភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​អាជ្ញាធរ​ក៏​មាន​លទ្ធភាព​អនុវត្ត​ភារកិច្ច​ស្រប​តាម​ច្បាប់​កំណត់ ។

ចំពោះ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ី​វិល​នៅ​កម្ពុជា​សម្ដេច​ក្រឡាហោម​បាន​បន្ត​ថា អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ការ​ជឿជាក់ និង​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​សង្គម​ស៊ី​វិល និង​អាជ្ញាធរ​ពោល គឺ​បើសិនជា​សង្គម​ស៊ី​វិល និង​អាជ្ញាធរ​មានការ​ទុកចិត្ត​គ្នា ហើយ​ធ្វើការ ដើម្បី​ផល​ប្រ​យោន៍​រួម​នោះ គឺ​នឹង​មិន​មាន​អ្វី​ជា​បញ្ហា​ប្រឈម​ដល់​ទំនាក់ទំនង​រវាង​ភាគី​ទាំង​ពីរ​នោះ​ទេ ។

ចំពោះ​យន្តការ​ច្រក​ចេញចូល​តែ​មួយ ដែល​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​ជំរាប​ជូន​ថា ក្រសួងមហាផ្ទៃ​បាន​ខិតខំ​ពង្រីក ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នេះ​បាន​ជាង​១០០​ការិយាល័យ​ហើយ និង​ថា ក្រសួង​ក៏​កំពុង​ខិតខំ​អនុវត្ត​តាម​ពង្រីក​ទៅ​តាម​តំបន់​មិន​ទាន់​មាន​ការិយាល័យ ច្រក​ចេញចូល​តែ​មួយ និង​ពង្រឹង​ការិយាល័យ​ដែល​មាន​ស្រាប់ ដើម្បី​ឲ្យ​គុណភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

ចំណែក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ដែល​រាជរដ្ឋាភិបាល​បាន និង​កំពុង​អនុវត្ត​នោះ​សម្ដេច​ស ខេ​ង បាន​លើក​ឡើង​ថា ពិតជា​មានការ​ឃាត់ខ្លួន និង​ចាប់ខ្លួន​អ្នក​ប្រព្រឹត្ត​ល្មើស​ច្រើន​នៅ​ក្នុង​យុទ្ធនាការ​នេះ​ដែល​បាន​ធ្វើ​ឲ្យ​មានការ​ចង្អៀត​ណែន​នៅ​តាម​ពន្ធនាគារ ប៉ុន្តែ​សម្ដេច​បាន​មាន​ប្រសាសន៍​អំពី​ការ​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ដោះស្រាយ​ទាំង​ពន្ធនាគារ និង​មជ្ឈមណ្ឌល ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន ។ ក្នុង​ជំនួប​នោះ​លោកស្រី រ៉ូ​ណា ស្មិត បាន​ស្នើ​សុំ​សម្ដេច​ក្រឡាហោម ស ខេ​ង ជួយ​ជំរុញ​បន្ថែម​ទៀត​នូវ​យន្តការ​ជួប​គ្នា​រវាង​រាជរដ្ឋាភិបាល និង​សង្គម​ស៊ី​វិល ដោយ​ធានា​រៀបចំ​ឲ្យ​បាន​ទៀងទាត់​តាម​កាលកំណត់ និង​ផ្ដល់​ពេលវេលា​ឲ្យ​បាន​សម​ស្រប ដើម្បី​ឲ្យ​សង្គម​ស៊ី​វិល​មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​ចូលរួម​បញ្ចេញ​មតិយោបល់​ផ្សេង​ៗ ធ្វើ​ឲ្យ​វេទិការ​នេះ​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ