ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចាប់​ពួក​ចិន​…​ក៏​ធ្វើ​ឱ្យ​ចាប់​អារម្មណ៍​ដល់​ភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​កត់សម្គាល់​កន្លង​មក ភូមិ​គ្រឹះ​ស្កឹមស្កៃ​ដែល​ជួល​ឱ្យ​ក្រុម​ជនជាតិ​ចិន​នេះ ​មិន​តិច​ម៉ឺន​​ដុល្លារ​ទេ​ក្នុង​១​ខែ ហើយ​ស្ថានភាព​ភូមិ​គ្រឹះ​ស្តុកស្តម្ភ​បែប​នេះ ​បាន​ក្លាយជា​រនាំង​សុវត្ថិភាព សម្រាប់​ក្រុម​ម៉ា​ហ្វ៊ី​យ៉ា​ទាំងនេះ​លាក់ខ្លួន ​ធ្វើ​សកម្មភាព​បាន​យ៉ាង​សុខសាន្ត​រាប់​ឆ្នា ំ​ទើប​បែក​ពាង​ប្រហុក…

រាជធានី​ភ្នំពេញ ៖ មានការ​កត់សម្គាល់​កន្លង​មក ភូមិ​គ្រឹះ​ស្កឹមស្កៃ​ដែល​ជួល​ឱ្យ​ក្រុម​ជនជាតិ​ចិន​នេះ ​មិន​តិច​ម៉ឺន​​ដុល្លារ​ទេ​ក្នុង​១​ខែ ហើយ​ស្ថានភាព​ភូមិ​គ្រឹះ​ស្តុកស្តម្ភ​បែប​នេះ ​បាន​ក្លាយជា​រនាំង​សុវត្ថិភាព សម្រាប់​ក្រុម​ម៉ា​ហ្វ៊ី​យ៉ា​ទាំងនេះ​លាក់ខ្លួន ​ធ្វើ​សកម្មភាព​បាន​យ៉ាង​សុខសាន្ត​រាប់​ឆ្នា ំ​ទើប​បែក​ពាង​ប្រហុក ៕

គួរបញ្ជាក់ថា ភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ​មួយ​កន្លែង​ ត្រូវ​បាន​កម្លាំង​នគរបាល​នាយ​ដ្ឋា​ន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ក្រសួងមហាផ្ទៃ​ធ្វើការ​ឡោ​ព័ទ្ធ​ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន ប្រុស​ស្រី​ចំនួន​២៨​នាក់​ព្រម​ទាំង​ដកហូត​សម្ភារ​មួយ​ចំនួន​ធំ ដែល​ជាប់​សង្ស័យ​ពី​បទល្មើស​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត ។

ប្រតិ​ប​ត្តិការ​នេះ ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ ឧសភា នៅ​ចំណុច​ភូមិ​គ្រឹះ​គ្មាន​លេខ ផ្លូវលំ ភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។ ប្រតិបត្តិការ​នេះ​ដែរ​ក៏​មានការ​សម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រមទាំង​មានការ​ចូលរួម​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ ។

តាម​នគរបាល​បានឱ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ​ពី​កម្លាំង​នគរបាល​ជំនាញ​និង​មានការ​សង្ស័យ​ថា ភូមិ​គ្រឹះ​ខាងលើ​ត្រូវ​បាន​ជនជាតិ​ចិន​ជួល​ប្រព្រឹត្ត​បទល្មើស តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត សមត្ថកិច្ច​ក៏​បាន​ចុះ​ឆែក​ឆេរ​និង​បង្ក្រាប​តែ​ម្តង ។​ទោះបីជា​យ៉ាងណា សមត្ថកិច្ច​ពុំ​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា ជនជាតិ​ចិន​ទាំងនោះ​ប្រព្រឹត្ត​បទល្មើស ជំ​វិត​ទារប្រាក់ ឬ​ក៏​លេងល្បែង​តាម​ប្រព័ន្ធ​ធើ​រ​ណេ​ត ឬ​យ៉ាងណា​នោះ​ទេ ។

តាម​នគរបាល​ឱ្យ​ដឹង​ថា ជនជាតិ​ចិន​ចំនួន ២៨​នាក់ (​ស្រី្ត​៥​នាក់​) ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន ដោយ​ចងដៃ​(​ខ្នោះ​ជ័រ​)​គ្រប់​គ្នា ព្រមទាំង​ដកហូត​សម្ភារ​មួយ​ចំនួន​ដូច​ជា​ទូរស័ព្ទ​ដៃ​៤​គ្រឿង​, ទូរស័ព្ទ​ដៃ​ណូ​គៀ​១១​គ្រឿង​, IPADMINI ៥​គ្រឿង​, ម៉ាស៊ីន​បែងចែក​អុ​ី​ន​ធើ​រ​ណេ​ត ៦​គ្រឿង​, ដុំ​ភ្លើង​១​ដុំ​, LAPTOP ៣​គ្រឿង​, ម៉ាស៊ីន​បំផ្លាញ​ក្រដាស់​១​គ្រឿង​, ម៉ាស៊ីន​ព្រី​ន​១​គ្រឿង​, ឯកសារ​មួយ​ចំនួន​, រថយន្ត LEXUS.​RX300 មួយ​គ្រឿង និង​ម៉ាស៊ីនថតរូប​០១​គ្រឿង ។

ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​នាយ​ដ្ឋា​ន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួងមហាផ្ទៃ​ដើម្បី​សាកសួរ​និង​បន្ត​នីតិវិធី ។

អត្ថបទសរសេរ ដោយ