អំពើ​ល្អជា​សសរ​គ្រឹះ​ដ៏​រឹង​មាំ



អានុភាព​នៃ​សេចក្តី​ល្អ​រមែង​ញុំាង​ពេលវេលា​ពេញ​មួយ​ជីវិត​យើង ឱ្យ​ក្លាយទៅជា​ពេលវេលា​ដ៏​មាន​ប្រយោជន៍​ទាំងអស់​សម្រាប់​ខ្លួន​យើង​ផង និង​អ្នក​ដទៃ​ផង ជា​ពិសេស​អំណាច​នៃ​គុណធម៌​នេះ​អាច​ធ្វើ​ឱ្យ​មនុស្ស​ដែល​ជាស​ត្រូវ​ឱ្យមក​ជា​មិត្តសម្លាញ់​បាន និង​អាច​កម្ចាត់​បង់​នូវ​សត្រូវ​ក្នុង​ខ្លួន​គឺ​កិលេស​ដែល​ជា​មេ​នាំទុក្ខ​បាន​ទៀត​ផង ។

អំពើ​ល្អ​មាន​អំណាច​ធំធេង​ណាស់​ធ្វើ​ឲ្យ​អ្នកមាន​គុណធម៌​រស់នៅ​ដ៏​សុខសាន្ត​ក្នុង​ជីវិត ដែល​ជា​ផល​ឃើញច្បាស់​ក្នុង​បច្ចុប្បន្ន​ទាន់​ភ្នែក​ស្រស់​ៗ​មិន​ចាំបាច់​រង់ចាំ​ជាតិ​ក្រោយ​ទេ​។ រីឯ​អ្នក​ដទៃ​ដែល​ចូល​មក​សេពគប់ ក៏​បាន​សុខ​ត្រជាក់​ស្រួល​ក្រោម​ម្លប់​នៃ​គុណធម៌​នេះ​ផង​ដែរ ។

អំពើ​ល្អជា​សសរ​គ្រឹះ​ដ៏​រឹង​មាំ ឋិតថេរ​យូរអង្វែង​គ្មាន​ទីបំផុត​ឡើយ និង​មិន​ចាំបាច់​ប្រជែង​ដណ្តើម​ពី​អ្នក​ដទៃ ហើយ​ក៏​មិន​មាន​ភ័យ​ពី​អ្នក​ណា​មក​ដណ្តើម​យក​ទៅ​ដែរ ព្រោះ​ទាំងអស់​គ្នា​សុទ្ធតែ​បាន​មក​តាម​ចិត្ត​ចង់ ឱ្យ​តែ​ដាក់ចិត្ត​ដាក់​កាយ​វៀរចាក​អំពើ​បាប​ទាំងឡាយ បែរ​ងាក​មក​ប្រព្រឹត្ត​តែ​អំពើ​ល្អ រស់នៅ​ដោយ​សេចក្តី​ថ្លៃថ្នូរ មាន​សីលធម៌ សុជីវធម៌​ប្រចាំ​ជាប់​ក្នុង​ជីវិត​ហ្នឹងហើយ​ជា​អំពើ​ល្អ​នោះ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ