រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន DKSH ពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែម ដោយបើកមជ្ឈមណ្ឌលចែកចាយថ្មីមួយទៀតនៅក្នុងខេត្តបាត់ដំបងដែលជាខេត្តស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ មជ្ឈមណ្ឌលចែកចាយទំនិញនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជូនសេវាកម្ម ចែកចាយ និង ដឹកជញ្ជូនទំនិញ ដែលមានគុណភាពខ្ពស់ដល់អតិថិជន ដែលរស់នៅភូមិភាគពាយ័ព្យនៃប្រទេស។
ក្រុមហ៊ុន DKSH អាជីវកម្មផ្នែកគ្រឿង ឧបភោគ បរិភោគ គឺជាដៃគូអាជីវកម្មដែលឈានមុខគេ សម្រាប់ក្រុមហ៊ុនដែលផ្តោតលើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃផលិតផលបរិភោគ ដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅតំបន់អាស៊ី បានបើកមជ្ឈមណ្ឌលចែកចាយទំនិញថ្មីមួយនៅលើផ្ទៃដី 1.600 ម៉ែត្រការ៉េនៅក្នុងខេត្តបាត់ដំបងដែលជាខេត្តមួយស្ថិតនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ទីកន្លែងថ្មីនេះនឹងត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលចែកចាយសម្រាប់អតិថិជនតំបន់ភាគពាយ័ព្យ និងដើម្បីពង្រឹងបណ្តាញចែកចាយរបស់ក្រុមហ៊ុន DKSH នៅទូទាំងប្រទេសកម្ពុជា។
មជ្ឈមណ្ឌលចែកចាយដែលធំជាងមុន និងមានលក្ខណៈទំនើបជាងមុននេះ មានសមត្ថភាពយ៉ាងពេញលេញក្នុងការធ្វើប្រតិបត្តិការចែកចាយ ហើយក៏តំណាងឱ្យការបង្កើនសមត្ថភាពដ៏សំខាន់ក្នុងការចែកចាយទំនិញប្រើប្រាស់របស់ក្រុមហ៊ុន DKSH នៅកម្ពុជាផងដែរ។ មជ្ឈមណ្ឌលចែកចាយនេះ ត្រូវបានគ្រប់គ្រងដោយប្រព័ន្ធគ្រប់គ្រងឃ្លាំងដ៏ទំនើបមួយ និងត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធគ្រប់គ្រងជាសកល SAP របស់ DKSH ដែលសមស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន DKSH ក្នុងការធានាបាននូវគុណភាព ស្របតាមអនុលោមភាព និង ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្តង់ដារអន្តរជាតិ ISO 9001: 2015 ។ ជាមួយនឹងបុគ្គលិកក្នុងស្រុកជិត 1.800 នាក់ ក្រុមហ៊ុន DKSH គឺជាក្រុមហ៊ុននាំមុខគេមួយនៅក្នុងប្រទេសកម្ពុជា។
មជ្ឈមណ្ឌលចែកចាយថ្មីនៅខេត្តបាត់ដំបង គឺជាបណ្តាញចែកចាយពីមជ្ឈមណ្ឌលចែកចាយដ៏ទំនើបទាន់សម័យមួយរបស់ DKSH ដែលមានទីតាំងនៅភ្នំពេញ ដែល បានបើកដំណើរការនៅក្នុងឆ្នាំ ២០១៥ និង សាខាខេត្តសៀមរាបកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ។
លោក Kwanchai Assanee ប្រធានគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងជាប្រធានផ្នែកអាជីវកម្មគ្រឿង ឧបភោគ បរិភោគ របស់ក្រុមហ៊ុន DKSH ប្រចាំប្រទេសកម្ពុជា និង ឡាវ បានមានប្រសាសន៍ថា “ជាមួយនឹងកំណើនប្រជាជនដែលមានជីវភាពមធ្យម និងមានតម្រូវការផលិតផលដែលមានគុណភាពខ្ពស់នោះ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានទីផ្សាររីកចម្រើនលូតលាស់នៅក្នុងតំបន់ ហើយ DKSH កំពុងនាំមុខគេក្នុងការរីកចម្រើននេះ ដោយជួយដៃគូអាជីវកម្មទាំងអស់ នៅទូទាំងពិភពលោកឲ្យចូលមកពង្រីកទីផ្សារអាជីវកម្មរបស់ពួកគេតាមរយៈការលក់ ការចែកចាយ និងផ្តល់សេវាកម្មដឹកជញ្ជូន។ យើងបាន កសាងបទពិសោធន៍ជាង 60 ឆ្នាំនៅកម្ពុជា និង បានចាក់ឬស យ៉ាងមាំក្នុងការបណ្តាញចែកចាយប្រចាំតំបន់។
ការបើកមជ្ឈមណ្ឌលចែកចាយនៅខេត្តបាត់ដំបងនេះ មានន័យថា យើងបានពង្រឹងវត្តមានរបស់យើងនៅភាគពាយព្យនៃប្រទេសកម្ពុជា។ សូមបញ្ជាក់ថា DKSH គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារ ឈានមុខគេ ដោយ ផ្តោតសំខាន់ ក្នុង តំបន់ អាស៊ី។ ជាក្រុមហ៊ុនដែលជួយ និង បង្កើតម៉ាកយីហោជូនដល់ក្រុមហ៊ុនដទៃទៀត ក្នុង ការ ពង្រីក អាជីវកម្ម ផ្នែកគ្រឿង ឧបភោគ បរិភោគ ថែរក្សាសុខភាព វត្ថុធាតុដើម និងផ្នែកគ្រឿងចក្រ។
ក្រុមហ៊ុនមានផ្តល់សេវាកម្មយ៉ាងច្រើនរួមមាន ៖ ធនធាន ព័ត៌មានទីផ្សារលម្អិត ផ្នែកលក់ និងផ្នែកទីផ្សារជំរុញការលក់ ផ្នែកចែកចាយ ការដឹកជញ្ជូនក៏ដូចជាផ្តល់សេវាកម្មក្រោយការលក់។ ជាក្រុម ហ៊ុនដែលបានចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange មានទីតាំងអាជីវកម្មនៅក្នុង 35 ទីផ្សារ និង មានបុគ្គលិក ជំនាញចំនួន 33,000 នាក់មានចំណូលសរុបចំនួន 11.3 ពាន់លាន ស្វីសហ្វ្រង់ ក្នុងឆ្នាំ2018។
ជាមួយនឹងកេរដំណែលយ៉ាងរឹងមាំរបស់ប្រទេសស្វីស ក្រុមហ៊ុននេះមានប្រពៃណីយ៉ាងយូរលង់ក្នុងការធ្វើអាជីវកម្មទាំងនៅក្នុង និងជាមួយតំបន់អាស៊ី ហើយក៏បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសហគមន៍ និងអាជីវកម្មទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន DKSH អាជីវកម្មផ្នែកគ្រឿង ឧបភោគ បរិភោគ គឺជាអ្នកផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេផ្តោតចម្បងទៅលើតំបន់អាស៊ី លើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃផលិតផលបរិភោគ សេវាកម្មម្ហូបអាហារ ផលិតផលប្រណីត សំលៀកបំពាក់ និងផលិតផលប្រចាំថ្ងៃដូចជាគ្រឿងសំអាងផ្នែកសក់ និងស្បែក ។ អាជីវកម្មផ្នែកគ្រឿង ឧបភោគ បរិភោគមានបុគ្គលិកឯកទេស 19,760 នាក់ បង្កើតការលក់សុទ្ធចំនួន 3.9 ពាន់លានស្វីសហ្វ្រង់ ក្នុងឆ្នាំ2018៕ ដោយសហការ
ចែករំលែកព័តមាននេះ