ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​នេះ​ខ្លោច​ខ្លួន​ដើម្បី​ជួយ​ក្មេង​ស្រី​ចេញពី​អណ្តាតភ្លើង​ទទួល​បាន​អំណោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបាត់ដំបង ៖ លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​នាំ​យក​ថវិកា​ចំនួន​​១ម៉ឺនដុល្លារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន…

ខេត្តបាត់ដំបង ៖ លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​នាំ​យក​ថវិកា​ចំនួន​​១ម៉ឺនដុល្លារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅ​ឧបត្ថម្ភ​ដល់​បុរស​ម្នាក់​ដែល​រង​របួស​ត្រូវ​ភ្លើង​ឆេះ​រលាក​ពេញ​ខ្លួន​ដោយសារ​តែ​គាត់​បាន​ជួយ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ ឲ្យ​រួច​ផុត​ពី​សេចក្តីស្លាប់ ក្នុង​ហេតុការណ៍​ផ្ទុះ​ហ្គា​ស​ឆេះ​រថយន្ត ។

ដោយ​ក្តី​អាណិតអាសូរ​បុរស​ម្នាក់​ដែល​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​ប្រាណ ព្រោះតែ​បាន​ជួយ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ ឲ្យ​រួច​ផុត​ពី​សេចក្តីស្លាប់ ក្នុង​ហេតុការណ៍​ផ្ទុះ​ហ្គា​ស​ឆេះ​រថយន្ត​ដែល​បាន​កើតឡើង​នៅ​ក្រុង​តា​ខ្មៅ បណ្តាល​ឲ្យ​គាត់​ត្រូវ រង​របួសធ្ងន់​ភ្លើង​ឆេះ​ពេញ​ខ្លួន ពេល​នេះ​កំពុង​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុង​បាត់ដំបង​នោះ ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​លោក ឃុ​ត សំណាង ចំនួន​១​ម៉ឺន​ដុល្លារ ដែល​ការ​ប្រគល់​ថវិកា​នេះ​បាន​នាំ​យក​ទៅ​ប្រគល់​ដោយ​ផ្ទាល់​ដៃ​ពី​សំណាក់​លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត​។

លោក​ជំទាវ ពេ​ជ ចន្ទ​មុ​នី្ន ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ទាំង​ទឹកមុខ​អាណិតអាសូរ ថា គួរ​ឱ្យ​អាណិត​លោកពូ​ណាស់ ក្នុង​អាការ​:​ភ្លើង​ឆាបឆេះ​ពេញ​ខ្លួនប្រាណ និង​ភាព​ក្តៅ​រលាក​ឈឺផ្សារ​ពេញ​រូ​បរាង្គ​កាយ​។ នេះ​គឺជា​អំពើ​ដ៏​ល្អ​ដែល​ជួយ​សង្គ្រោះ​ជីវិត​ក្មេង​ស្រី​ម្នាក់​ឲ្យ​រួច​ផុត​ពី​សេចក្តីស្លាប់​។

លោក​ជំទាវ​បាន​បន្ត​ថា ថវិកា​ចំនួន​១​ម៉ឺន​ដុល្លា ដែល​ជា​ទឹកចិត្ត​ដ៏​សប្បុរស​របស់​សម្តេច​តេ​ជោ និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត អាច​ជួយ​ឧបត្ថម្ភ​ដោះស្រាយ និង​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ព្យាបាល និង​ការ​លំបាក​ផ្សេង​ៗ​ផង​ដែរ​។

លោក ឃុ​ត សំណាង សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ទាំង​ទ្វេរ និង​បងប្អូន​ជនរួមជាតិ ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ និង​ផ្ដល់​ក្តី​អាណិតអាសូរ​ចំពោះ​រូប​គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ