ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឃាត់ខ្លួន​ក្រុម​ទីទុយ​៣​នាក់ ពេល​នេះ​តុលាការ​សម្រេច​ហើយ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៧ ខែមេសា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ក្រុម​ជនសង្ស័យ​២​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន និង​ជនសង្ស័យ​ម្នាក់​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​របស់​សង្គមកិច្ច ដោយ​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​បាន​ពាក់ព័ន្ធ​នឹង​ករណី​ដើរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ ដែល​គេ​ហៅ​ថា…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៧ ខែមេសា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ក្រុម​ជនសង្ស័យ​២​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន និង​ជនសង្ស័យ​ម្នាក់​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​របស់​សង្គមកិច្ច ដោយ​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​បាន​ពាក់ព័ន្ធ​នឹង​ករណី​ដើរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ ដែល​គេ​ហៅ​ថា ជា​ក្រុម​ទីទុយ លួច​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ពេល​យប់ ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ១-​ឈ្មោះ អាន ច​ន្ទ័​រិ​ទ្ធ ហៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២៥​បេ ផ្លូវ​លេខ​៣៦២ ភូមិ​៥ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ២-​ឈ្មោះ ស្រេង ច្រិល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ ភូមិ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​៣-​ឈ្មោះ ថា វង្ស ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​មុខរបរ រើស​អេ​ត​ចាយ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​BT សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ខាងលើ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ​ស្ថិត​នៅ​ខាងកើត​ប្រឡាយ​ទឹក​ស្អុយ​ស្ទឹង​មាន​ជ័យ ផ្លូវ​បេតុង ក្រុម​១ ភូមិ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពាក់​ព​ន្ធ័​ប្រព្រឹត្ត​បទល្មើស​លួច កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ ២០១៩ ដោយ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ចាន់ ដា​រ៉ា ហៅ ជើ​ម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​២៤​បេ ផ្លូវ​លេខ ៣៦២ ក្រុម​១៥ ភូមិ​៥ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ចំណែក​សម្ភារៈ​ដែល​បាត់បង់​រួម​មាន ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១HC-៤៧១៣, ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ធូ​ដេ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១CV-៤១០៤, ម៉ាស៊ីន​បោកគក់​ម៉ាក​សាំ​សុង​ចំនួន​១​គ្រឿង​, ម៉ាស៊ីនភ្លើង​មិន​ចាំ​ម៉ាក​ចំនួន​១​គ្រឿង​,​ទូរទស្សន៍​ម៉ាក​LG ទំហំ​៤៣​អ៊ី​ញ​ចំនួន​មួយ​គ្រឿង និង​ទូរទស្សន៍​ម៉ាក​សាំ​សុង ទំហំ​៣៣​អ៊ី​ញ ចំនួន​១​គ្រឿង ។

បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ត្រូវ​បាន​ការិយាល័យ​នគរបាល​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ