ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់់​ឥទ្ធិពល​ចិន​និង​រុ​ស្ស៊ី ​អា​មេ​រិ​ក​បំផ្លាញ​កិច្ចព្រមព្រៀង​

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​៧​ឧសភា បាន​បដិសេធ​មិន​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែង​ការណ៍​មួយ ស្ដី​ពី​អនាគត​នៃ​តំបន់​អាក់​ទិ​ក ដែល​កំណត់​ពី​ការ​ផ្លាស់​ប្ដូរ​បរិយាកាស ដែល​ចាត់​ទុក​ថា​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​សម្រាប់​តំបន់​ប៉ូ​ល​ផែនដី​នោះ​។ រួម​ប្រជុំ​គ្នា​នៅ​ទីក្រុង​ROVANIEMI​ហ្វាំ​ង​ឡង់ រដ្ឋមន្ត្រី​ការ​បរទេស​របស់​ប្រទេស​៨​ជា​សមាជិក​ក្រុមប្រឹក្សា​អាក់​ទិ​ក បាន​បញ្ចប់​កិច្ច​ពិភាក្សា​គ្នា​រយៈពេល​២​ថ្ងៃ…

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​៧​ឧសភា បាន​បដិសេធ​មិន​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែង​ការណ៍​មួយ ស្ដី​ពី​អនាគត​នៃ​តំបន់​អាក់​ទិ​ក ដែល​កំណត់​ពី​ការ​ផ្លាស់​ប្ដូរ​បរិយាកាស ដែល​ចាត់​ទុក​ថា​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​សម្រាប់​តំបន់​ប៉ូ​ល​ផែនដី​នោះ​។

រួម​ប្រជុំ​គ្នា​នៅ​ទីក្រុង​ROVANIEMI​ហ្វាំ​ង​ឡង់ រដ្ឋមន្ត្រី​ការ​បរទេស​របស់​ប្រទេស​៨​ជា​សមាជិក​ក្រុមប្រឹក្សា​អាក់​ទិ​ក បាន​បញ្ចប់​កិច្ច​ពិភាក្សា​គ្នា​រយៈពេល​២​ថ្ងៃ ដែល​ផ្ដោត​លើ​ការ​សន្យា​ជា​ថ្មី​របស់​ពួក​គេ ជា​គុណ​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍន៍​ដ៏​ស្ថិតស្ថេរ ហើយ​ការពារ​បរិស្ថាន​តំបន់​នោះ​។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​បណ្ដា​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​អាក់​ទិ​ក បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៦​ពុំ​អាច​ព្រមព្រៀង​គ្នា លើ​សេចក្ដីថ្លែងការណ៍​ចុង​ក្រោយ​មួយ​ស្ដី​ពី​កិច្ចការពារបរិស្ថាន​តំបន់​នោះ​។

ក្រុមប្រឹក្សា​នោះ​មាន​សមាជិក កា​ណា​ដា ដា​ណឺ​ម៉ាក់ សហរដ្ឋអាមេរិក ហ្វាំ​ង​ឡង់ អុីស្លង់ ន័​រ​វែ​ស រុ​ស្ស៊ី និង​ស៊ុ​យ​អែ​ត ហើយ​ចិន​មាន​លក្ខន្តិកៈ​ជា​អ្នក​សង្កេតការណ៍​។ ជា​តំបន់​មួយ​ដែល​សីតុណ្ហភាព​មានការ​កើនឡើង​២​ដង លឿន​ជាង​នៅ​កន្លែង​ឯទៀត​ៗ​នៃ​ភព​ផែនដី ការ​រលាយ​ទឹកកក បាន​បង្កើន​ការ​ចាប់​អារម្មណ៍​របស់​បណ្ដា​ប្រទេស​នៅ​ជាប់​តំបន់​នោះ ក៏​ដូច​ជា​បណ្ដា​ប្រទេស​នៅ​ជាប់​ជិតខាង ដូច​ជា​ចិន​ជា​ដើម​ព្រោះ​តំបន់​នោះ​សម្បូរ​ដោយ​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ ដែល​នៅ​ពុំ​ទាន់​ធ្វើ​អាជីវកម្ម​នៅឡើយ​។

ចំណែក​នៅ​ក្រោម​ដី​វិញ​សម្បូរ​ដោយ​រ៉ែ​កម្រ ដែល​ប្រទេស​នានា​មានការ​ចាប់អារម្មណ៍​ខ្លាំង​។ ម្យ៉ាងទៀត​តំបន់​នោះ ដោយសារ​ការ​រលាយ​ទឹកកក​ឆាប់ ក៏​នឹង​ក្លាយជា​ផ្លូវ​ធ្វើ​នាវាចរណ៍​ស​មុ​​ទ្រ​ដែល​ខ្លី​ផង​ដែរ​។
សហរដ្ឋអាមេរិក​លាតត្រដាង​កាលពី​ថ្ងៃ​ទី​៦​ឧសភា ពី​មហិច្ឆតា​របស់​ខ្លួន ពង្រឹងកម្លាំង​នៅ​តំបន់​អាក់​ទិ​ក​នេះ ដើម្បី​ប្រឈម​មុខ​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា ឥរិយាបថ​ឈ្លានពាន​របស់​ចិន​និង​រុ​ស្ស៊ីក្នុង​តំបន់​សម្បូរ​ដោយ​ធនធានធម្មជាតិ​និង​ពោរពេញ​ដោយ​កាលានុវត្តភាព​សេដ្ឋកិច្ច​នោះ​។

ក្នុង​សុន្ទរកថា​មួយ​នៅ​ទីក្រុង​ROVANIEMI​់ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO​ថ្លែង​ថា តំបន់​នោះ​ក្លាយទៅជា​ទីលាន​នៃ​អំណាច​ពិភពលោក​និង​ការ​ប្រកួតប្រជែង​។ ប្រការ​ដែល​តំបន់​អាក់​ទិ​ក​ធ្លាប់​ជា​កន្លែង​ព្រៃផ្សៃ​មួយ តែ​គេ​មិន​ត្រូវ​និយាយ​ថា​វា​ក្លាយជា​កន្លែង​គ្មាន​ចិត្ត​និង​គ្មាន​ច្បាប់​ឡើយ​។

​មុន​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​អាក់​ទិ​ក រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក បាន​វាយប្រហារ​ជា​ពិសេស​លើ​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​មូ​ស្គូ​។ លោក​ថា​ឥរិយាបថ​ឈ្លានពាន​របស់​ចិន បង្ហាញ​ឲ្យ​យើង​ឃើញ​វិធី​ដែល​ចិន​នឹង​ធ្វើ​អាជីវ​កម្ម​នៅ​អាក់​ទិ​ក​។ ចិន​កាន់តែ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​ទីនោះ​។ លោក​ថា​តើ​យើង​ចង់​ឲ្យ​មហាសមុទ្រ​នេះ ប្រែ​ក្លាយទៅជា​សមុទ្រ​ចិន​ខាងត្បូង​ថ្មី ដោយ​ចិន​បង្កើន​សកម្មភាព​យោធា​និង​ទាមទារ​បណ្ដា​ដែនដី​ដែល​មាន​ទំនាស់​ឬ?

លោក​POMPEO​បន្ត​ថា ដោយ​វិនិយោគ​ក្នុង​តំបន់​នោះ​ប្រមាណ​ជា​ជិត​៩០​ពាន់​លាន​ដុល្លារ រវាង​ឆ្នាំ​២០១២​និង​២០១៧ ក្រុង​ប៉េ​កាំ​ង​ចង់​ធ្វើ​ឲ្យ​តំបន់​នោះ ក្លាយជា​ផ្លូវ​សូត្រ​ខាងជើង​ដែល​អាច​កាត់​បន្ថយ ចម្ងាយ​ផ្លូវ​សមុទ្រ​រវាង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​និង​មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក​។ ដោយ​កាត់​ភាគ​ខាងជើង​រុ​ស្ស៊ី ផ្លូវ​សមុទ្រ​នោះ​ជា​ផ្លូវ​អាច​ច្វើ​នាវាចរណ៍​បាន​កាន់តែ​ច្រើន ដោយសារ​ការ​រលាយ​នៃ​ផ្ទាំង​ទឹកកក​។ ចិន​និង​រុ​ស្សុ​ី​ចង់​ធ្វើ​ឲ្យ​តំបន់​នេះ​ជា​ផ្លូវ​សូត្រ​ថ្មី​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ