ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជម្រុញ​វិនិយោគិន​ជប៉ុន​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន​កើនឡើង​ជាង ២៧​ភាគរយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង ពាណិជ្ជកម្ម​នៃ​កម្ពុជា​បាន​នឹង​កំពុង​ជំរុញ​ធុរជន​ជប៉ុន ចូល​មក​បណ្តាក់ទុន​និង​ធ្វើ​ធុរកិច្ច​ថែម​ទៀត​នៅ​កម្ពុជា ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ស្រប​តាម​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ខណៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ជប៉ុន បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​ឆ្នាំ 2018…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង ពាណិជ្ជកម្ម​នៃ​កម្ពុជា​បាន​នឹង​កំពុង​ជំរុញ​ធុរជន​ជប៉ុន ចូល​មក​បណ្តាក់ទុន​និង​ធ្វើ​ធុរកិច្ច​ថែម​ទៀត​នៅ​កម្ពុជា ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ស្រប​តាម​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ខណៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ជប៉ុន បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​ឆ្នាំ 2018 ។

លោក ឈួ​ន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ថ្មី​ៗ​នេះ​នា​ឱកាស​ដឹកនាំ​ប្រតិភូ​ចូលរួម​បើក​ព្រឹត្តិការណ៍ «​ពិព័រណ៍​កម្ពុជា​» ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៩ បាន​ធ្វើការ​បង្ហាញ​អំពី​សក្តានុពល និង​វឌ្ឍនភាព​នៃ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា ដែល​កាលពី​ឆ្នាំ​២០១៨ សម្រេច​បាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ២៥​ពាន់​លាន​ដុល្លារ នៅ​ក្នុង​នោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ចំនួន ១១​ពាន់​លាន​ដុល្លារ និង​នាំ​ចូល​មាន​ចំនួន ១៣​ពាន់​លាន​ដុល្លារ ។ លោក​ក៏​បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បានផ្តល់​ហិរញ្ញប្បទាន​យ៉ាងច្រើន ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា ជា​ពិសេស​ការ​កសាង​សន្តិភាព និង​ស្តារ​ឡើង​វិញ​នូវ​នីតិសម្បទា ក៏​ដូច​ជា​លទ្ធិប្រជាធិបតេយ្យ​។ បន្ថែម​ពីលើ​នេះ លោក​ក៏​បាន​ជម្រាប​ជូន​អង្គពិធី អំពី​គោលនយោបាយ​គាំពារ​វិនិយោគ​កម្ពុជា និង «​បាន​ជំរុញ​ធុរជន​ជប៉ុន ចូល​មក​បណ្តាក់ទុន និង​ធ្វើ​ធុរកិច្ច​ថែម​ទៀត ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ស្រប​តាម​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​» ។

លោក ឈួ​ន ដា​រ៉ា បន្ត​ថា «​តាម​រយៈ​ការ​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ថ្ងៃនេះ ខ្ញុំ​សង្ឃឹមថានឹង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​កម្ពុជា និង​ជប៉ុន កាន់តែ​មា​នវ​ឌ្ឍ​ភាព​ថែម​ទៀត​» ។

សូម​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ជប៉ុន​ក្នុង​ឆ្នាំ​២០១៨ កន្លង​មាន​គឺ​មាន​ទំហំ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្តែង​សម្រាប់​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន​មានការ​កើនឡើង​ចំនួន ២៧,៣ ភាគរយ និង​ការ​នាំ​ចូល​កើនឡើង ១៧,៨ ភាគរយ ។ នេះ​បើ​យោង​តាម​តួលេខ​ចុង​ក្រោយបង្អស់​របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន (JETRO) ។ ក្នុង​នោះ​ផង​ដែរ ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០១៨ កន្លង​ទី ការ​ដឹក​ជញ្ជូន​ទំនិញ​មាន​តម្លៃ​ជាង ១,៦ ពាន់​លាន​ដុល្លារ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ជប៉ុន ខណៈ​ដែល​កម្ពុជា​បាន​ទិញ​ទំនិញ​ពី​ជប៉ុន​វិញ​ក្នុង​ចំនួន ៤២១ លាន​ដុល្លារ​អា​មេ​រិ​ក ។
សម្រាប់​កម្ពុជា​មុខទំនិញ​នាំ​ចេញ​សំខាន់​ៗ​ទៅ​ទីផ្សារ​ជប៉ុន​គឺ​មាន សម្លៀក​បំពាក់ ផលិត​ស្បែកជើង គ្រឿង​អេ​ឡិច​ត្រូ​និ​ច ថ្ម​ទូរស័ព្ទ​ដៃ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ