ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ វិធី​បង្ការ​៤​ចំណុច កសិករ​គួរ​យក​ទៅ​ប្រើប្រាស់ ក្នុង​ការ​ដាំ​បន្លែ នៅ​ពេល​ដែល​អាកាសធាតុ​ក្តៅ​ខ្លាំង

4 ឆ្នាំ មុន
  • ព្រៃវែង

ព្រៃវែង ៖ ស្រប​ពេល​ដែល​អាកាសធាតុ​កំពុង​ក្តៅ​ខ្លាំង និង​អូស​បន្លាយ​រយៈពេល​យូរ មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង បាន​ណែនាំ និង​បង្ហាញ​ពី​វិធី​សំខាន់​ៗ​ចំនួន​៤​ចំណុច​ដល់​កសិករ នៅ​ក្នុង​ការ​ដាំ​បន្លែ ដើម្បី​ទប់ទល់​ទៅ​ហ្នឹង​ស្ថានភាព​អាកាសធាតុ​ក្តៅ​ខ្លាំង ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។…

ព្រៃវែង ៖ ស្រប​ពេល​ដែល​អាកាសធាតុ​កំពុង​ក្តៅ​ខ្លាំង និង​អូស​បន្លាយ​រយៈពេល​យូរ មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង បាន​ណែនាំ និង​បង្ហាញ​ពី​វិធី​សំខាន់​ៗ​ចំនួន​៤​ចំណុច​ដល់​កសិករ នៅ​ក្នុង​ការ​ដាំ​បន្លែ ដើម្បី​ទប់ទល់​ទៅ​ហ្នឹង​ស្ថានភាព​អាកាសធាតុ​ក្តៅ​ខ្លាំង ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។

លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ស្ថានភាព​អាកាសធាតុ​ក្តៅ​ខ្លាំង​បែប​នេះ ក្រសួងកសិកម្ម បាន​ណែនាំ​ឲ្យ​មន្ទីរ​កសិកម្ម​គ្រប់​ខេត្ត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ និង​ចុះ​ណែនាំ​ដល់​កសិករ​នៅ​គ្រប់​មូលដ្ឋាន ដើម្បី​ឲ្យ​ពួក​គាត់​មាន​វិធានការ​ទប់ទល់ នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដែល​ប៉ះពាល់​ដល់​ផលដំណាំ​។ ក្នុង​នោះ មន្ទីរ​បាន​ដាក់​វិធានការ​សំខាន់​ៗ​ចំនួន​៤​ចំណុច ដូច​ជា ៖ ១- ណែនាំ​ឲ្យ​កសិករ​ដាំ​បន្លែ​នៅ​ក្នុងផ្ទះ​សំណាញ់​, ដោយ​ប្រើ​សំណាញ់​ក្នុង​តម្លៃ​ធូរ​ថ្លៃ សម្រាប់​គ្រប​ពីលើ​ដំណាំ​។ ២- ណែនាំ​ឲ្យ​កសិករ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជីគីមី​។ ៣- អោយ​កសិករ​បង្កើន​ការ​ប្រើ​ជីធម្មជាតិ​អោយ​កាន់តែ​ច្រើន និង​៤- ណែនាំ​ឲ្យ​កសិករ​ប្រើប្រាស់​ចំបើង សម្រាប់​គ្រប​លើ​គល់​ដំណាំ​, និង​វិធានការ​ផ្សេង​ៗ​មួយ​ចំនួនទៀត​។

លោក អ៊ុ​ក សំណាង បាន​បញ្ជាក់​ថា ចំពោះ​កសិករ​ណា​ដែល​មាន​ធនធាន​សមរម្យ មន្ទីរ​បាន​ណែនាំ​ឲ្យ​ពួក​គាត់ ប្រើប្រាស់​ប្រព័ន្ធ​បាចសាច និង​ប្រព័ន្ធ​ដំណក់ទឹក​បែប​ទំនើប​វិញ ព្រោះ​វិធី​នេះ​ថ្មី​ត្បិត​តែ​ចំណាយ​ដើមទុន​ច្រើន​បន្តិច​មែន ប៉ុន្តែ​វា​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ក្នុង​ការ​ទប់ទល់​និង​អាកាសធាតុ​ក្តៅ​ខ្លាំង និង​ធ្វើ​អោយ​ដំណាំ​ទទួល​បាន​ទិន្នផល​ខ្ពស់​ថែម​ទៀត​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​ការ​ចុះ​ណែនាំ និង​ផ្តល់​វិធីសាស្ត្រ​ខាងលើ មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង បាន​ណែនាំ​ឲ្យ​កសិករ​ដាំ​តែ​បន្លែ​ណា ដែល​ធន់​នឹង​អាការ​ធាតុ ជាក់ស្តែង​មក​ដល់​ពេល​នេះ ខេត្តព្រៃវែង ដែល​ធ្លាប់​ដាំ​បន្លែ​ប្រមាណ​ជា​៤០០​ហិ​កតា បាន​ធ្លាក់​មក​នៅ​ត្រឹមតែ​ប្រមាណ​ជាង​២០០​ហិ​កតា​ប៉ុណ្ណោះ ដែល​ដំណាំ​ទាំង​អស់នោះ​សុទ្ធតែ​ជា​ប្រភេទ​បន្លែ ធុន​នឹង​អាកាសធាតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ