ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ឃាតក.ម្ម​លើ​លោក កែម ឡី ដល់​ណា​ហើយ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​លោក គង់ ស្រ៊ី​ម នៅ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៩ បាន​លើកយក​សំណុំរឿង​ឃាតកម្ម​សម្លាប់​លោក កែម…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​លោក គង់ ស្រ៊ី​ម នៅ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៩ បាន​លើកយក​សំណុំរឿង​ឃាតកម្ម​សម្លាប់​លោក កែម ឡី ដែល​មាន​ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ​ ជួប ​សម្លាប់ អាយុ​៣៨​ឆ្នាំ ដែល​បាន​ប្តឹង​សាល​ទុក្ខ​មក​ធ្វើការ​ជំនុំជម្រះ ។ សវនាការ​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​ជនជាប់ចោទ និង​មេធាវី​ការពារ​សិទ្ធិ​លោក ​អ៊ឹម ម៉ាច តែ​តុលាការ​បាន​លើក​ពេល​ប្រកា​ល​ដីកា​នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ខាង​មុខ ។

ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ ត្រូវ​បាន​ចាប់ខ្លួន​កាល់ពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ បន្ទាប់​ពី​មាន​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ចំណុច​ផ្សារ​ស្តា​ម៉ាត​ស្ថានីយ៍​ប្រេងសាំង​កាល​តិច​ស្តុ​ប​បូកគោ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ ចៅក្រម​សាលាឧទ្ធរណ៍​បាន​សម្រេច​ប្រកាស​សា​ដីកា​តម្កល់​ទោស​ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ នៅ​ដែល​ពោល​គឺ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«​ឃាតកម្ម​គិត​ទុកជា​មុន​»​តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ «​ការ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​» ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ។

តុលាការ​បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​សវនាការ​កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៧ «​ជួប សម្លាប់​» បាន​សារភាព​ថា ខ្លួន​ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយសារ​ខឹង​លោក កែម ឡី ជំពាក់​ប្រាក់​មិន​សង ហើយ​អះអាង​ថា គ្មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ឃាតកម្ម​នេះនោះ​ទេ ។

គួរ​បញ្ជាក់​ថា ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ក្រោយ​ពី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ទីតាំង​ស្តារ​ម៉ាត នៃ​ស្ថានីយប្រេងឥន្ធនៈ កាល់​តិច​បូកគោ ស្ថិត​នៅ​កាច់ជ្រុង មហាវិថី​ព្រះ​មុនី​វង្ស និង មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕

កែសម្រួលដោយ