ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចាប់ផ្តើម​វិលមុខ ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​បែក​អូរ​ហូរ​ស្ទឹង១នេះ(មានវីដេអូ)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មានរឿង​រ៉ាវ​ដ៏​ចម្រូងចម្រាស់​កើតឡើង​ដោយសារ​ទំនាស់​ដីធ្លី​រវាង​ភាគី​ម្ខាង និង​ភាគី​ម្ខាង​ទៀត នៅ​លើ​ទឹកដី​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បុរស​ម្នាក់ ដែល​បាន​​អះអាង​ថា ខ្លួន​បាន​ទិញ​ដី​មួយ​កន្លែង​រួច…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មានរឿង​រ៉ាវ​ដ៏​ចម្រូងចម្រាស់​កើតឡើង​ដោយសារ​ទំនាស់​ដីធ្លី​រវាង​ភាគី​ម្ខាង និង​ភាគី​ម្ខាង​ទៀត នៅ​លើ​ទឹកដី​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បុរស​ម្នាក់ ដែល​បាន​​អះអាង​ថា ខ្លួន​បាន​ទិញ​ដី​មួយ​កន្លែង​រួច ស្រាប់តែ​មាន​បញ្ហា​កើតឡើង​ដោយ​មាន​គេ​មក​រក​រឿង​​យក​ដី​នោះ​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ហើយ​ថែម​ទាំង​ជួល​ដី​នោះ​ឱ្យទៅ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​​ចូល​ទៅ​ជីកដី​ដាក់​បង្គោល​ធ្វើ​ជា​កន្លែង​ដាក់​អង់​តែ​ន​សេវា​ទូរស័ព្ទ ទើប​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ហាមឃាត់​តែ​ម្តង ។

ហេតុការណ៍​អាជ្ញាធរ​ចុះ​ទប់ស្កាត់​មិន​ឱ្យ​នរណា​ម្នាក់​សាងសង់​អ្វី​នៅ​លើ​ដី​ទំនាស់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ គង់ សុទ្ធ​វិចិត្រ អាយុ​៤៦​ឆ្នាំ ជា​មន្ត្រី​យោធា រស់នៅ​ភូមិ​ប៉ា​ហ៊ី ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា លោក​បាន​ទិញ​ដី​មួយ​កន្លែង​កាលពី​ឆ្នាំ​២០១៦ ដែល​មាន​បណ្តោយ​ប្រវែង​៣៩​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ពី​បុរស​ម្នាក់​ឈ្មោះ ហ៊ា​ង ភារ​ក្ស អាយុ​៣៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ កែវ ស្រី​មុំ អាយុ​២៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

លុះ​ក្រោយមក​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ឈ្មោះ ឆ​ន ចាន់​ថុ​ន ជា​មន្ត្រី​យោធា អត្តសញ្ញាណ​លេខ​០៧៧៤៤៦ អង្គភាព​៥០៤ នៅ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​អះអាង​ថា ដី​នោះ​ជា​ដី​របស់​ឪពុកក្មេក​គេ​ឈ្មោះ ម៉ៅ សា​មាន អាយុ​៧០​ឆ្នាំ និង​ម្តាយក្មេក​ឈ្មោះ អៀង ឡាយ​អេ​ង អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែល​បាន​លក់ និង​ផ្ទេរកម្មសិទ្ធិ​ដី​នោះ​ទៅ​ឱ្យ ហ៊ា​ង ភារ​ក្ស ជា​ដី​ដែល​លោក​បាន​ទិញ​កន្លង​មក ។

លោក​បន្ត​ទៀត​ថា ប៉ុន្តែ​ក្រោយមក​ឈ្មោះ ឆ​ន ចាន់​ធុន និយាយ​ថា ឈ្មោះ ហ៊ា​ង ភារ​ក្ស បាន​ជំពាក់​លុយ​ឪពុក​ម្តាយក្មេក​ខ្លួន​មិន​បាន​សង​នោះ​ឡើយ​ទើប​រូបគេ​មិន​ឱ្យ​អ្នក​ដែល​ទិញ​ដី​នោះ​ទៅ​ប៉ះពាល់ ឬ​លក់​ដី​ឱ្យ​អ្នក​ផ្សេង​បន្ត​នោះ​ឡើយ ។

លោក​បញ្ជាក់​ថា ទោះបីជា​យ៉ាងណា​ក៏​ដោយ​ភាគី​មាន​បញ្ហា​ទាំងអស់​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​រួច​សិន​ដោយ​មិន​ត្រូវ​យក​ដី​នោះ​ទៅ​ជួល​ឱ្យ​ក្រុមហ៊ុន​ដាក់​អង់​តែ​ន​សេវា​ទូរស័ព្ទ​នោះ​ឡើយ ។ លើស​ពី​នេះ បើសិនជា​នរណា​ជំពាក​ក់​លុយ​ឪពុក​ម្តាយក្មេក​របស់​ខ្លួន​ត្រូវ​តែ​ទៅ​ដោះស្រាយ​ជាមួយ​អ្នក​នោះ​ដោយ​លោក​ជា​អ្នកទិញ​ពី​អ្នក​នោះ​មិន​ពាក់ព័ន្ធ​នោះ​ទេ ហើយ​លោក ឆ​ន ចាន់​ថុ​ន ជា​មន្ត្រី​យោធា បែរជា​គំរាមកំហែង​ដល់​មេ​ភូមិ និង​លោក មិន​ឱ្យ​ប្រើប្រាស់​ដី​ដែល​ខ្លួន​បាន​ទិញ​គឺ​ខុស​នឹង​ច្បាប់ ។

បើ​តាម​លោក ព្រាប សា​រុន មេ​ភូមិ​ផ្សារ​ព្រំ​ជើង​បានឱ្យ​ដឹង​ថា ដី​ខាងលើ​ជា​ដី​របស់​លោក គង់ សុទ្ធ​វិចិត្រ ដែល​បាន​ទិញ​ពី​លោក ហ៊ា​ង ភារ​ក្ស ហើយ​មានការ​ចុះហត្ថលេខា​ពី​មេ​ភូមិ មេឃុំ រួចរាល់​អស់ ហើយ ដូច្នេះ​អ្នក​ផ្សេង​មិន​អាច​មក​ដណ្តើម​ដី​នោះ​ធ្វើ​ជា​ដី​របស់​ខ្លួន​បាន​ឡើយ ។

លោក​បន្ត​ទៀត​ថា ចំណែក​លោក ឆ​ន ចាន់​ធុន គ្មាន​សិទ្ធិ​អ្វី​ទៅ​សាងសង់ ឬ​ជួល​ដី​នោះ​ឱ្យ​ក្រុមហ៊ុនទូរស័ព្ទ​ដាក់​អង់​តែ​ន​នៅ​លើ​ដី​របស់​គេ​នោះ​ទេ ព្រោះ​លោក​គ្មាន​ពាក់ព័ន្ធ​អ្វី​សូ​ម្បី​តែ​បន្តិច​នោះ​ឡើយ ។ លោក​បញ្ជាក់​ថា បញ្ហា​ទំនាស់​ដី​ខាងលើ​នេះ​លោក​បាន​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​តែ​លោក ឆ​ន ចាន់​ថុ​ន មិន​ព្រម​ស្តាប់​នោះ​ឡើយ​ដោយ​បំពាន​ទៅ​លើ​ច្បាប់​ទាំងស្រុង​តែ​ម្តង ។

ចំណែក​លោក ឆ​ន ចាន់​ថុ​ន ជា​មន្ត្រី​យោធា​បានឱ្យ​ដឹង​ថា ដី​នោះ​ជា​របស់​ឪពុក​ម្តាយក្មេក របស់​ខ្លួន​ហើយ​ខាង​លោក​មិន​ព្រមឱ្យ​នរណា​ម្នាក់​ទៅ​កាន់កាប់​ដី​ខាងលើ​នេះ​បាន​ឡើយ ព្រោះ​ដំបូង​ឡើយ​លោក និង ហ៊ា​ង ភារ​ក្ស ជា​មិត្តភក្តិ​នឹង​គ្នា​ហើយ​លោក​បាន​ចាញ់​ល្បួង​មិត្តភក្តិ ដោយ​ផ្តិត​មេដៃ​លក់​ដី​នេះ​ទៅ​ឱ្យ​រូបគេ ដើម្បី​យក​ប្លង់​ទៅ​ដាក់​ឱ្យ​អង្គការ លុះ​មិន​ទាន់​បង់លុយ​ឱ្យ​រូបគេ​ផង​បែរជា​យក​ដី​ទៅ​លក់​ឱ្យ​អ្នក​ដទៃ​ទើប​មិន​ព្រម​ព្រ​គល់​ឱ្យ​អ្នក​ដទៃ​គ្រប់គ្រង​នោះ​ឡើយ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក កង ថេ​ង មេឃុំ​ស្ទឹង​កាច់​បានឱ្យ​ដឹង​ថា បញ្ហា​ជម្លោះដីធ្លី​ខាងលើ​ខាង​លោក​មិន​ទាន់​មាន​ពេល​ដើម្បី​ដោះស្រាយ​នោះ​ទេ ព្រោះ​ជាប់រវល់​ប្រជុំ​រាល់ថ្ងៃ ដូច្នេះ​ទុក​ឱ្យ​បញ្ហា​នេះ​កើតឡើង​សិន​ចុះ​ខាង​លោក​មិនដឹង​អ្វី​នោះ​ទេ បើសិនជា​នរណា​អាច​ដោះស្រាយ​បាន​ក៏​ទុក​ឱ្យ​គេ​ដោះស្រាយ​ទៅ​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ