ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សោភា ថា​គូជីវិត​មិនមែន​ខុស​ម្តង​ខុស​មួយ​ជីវិត​ទេ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រវាង​ពេជ្រ សោភា​ និង​លោក​ឆឹ​ម សក្ក​ដា គឺជា​អ្នក​ជិតដិត​បំផុត​លើស​ពី​មិត្តភាព​។ ប៉ុន្តែ​ពួក​គេ​ទាំង​២​ហាក់​នៅ​ឆ្ងាយ​ពី​អាពាហ៍ពិពាហ៍ ខុស​ពី​មិត្ត​រួម​ផលិតកម្ម​ឱ​ក សុ​គ​ន្ឋ​កញ្ញា ។…

រាជធានី​ភ្នំពេញ​៖ រវាង​ពេជ្រ សោភា​ និង​លោក​ឆឹ​ម សក្ក​ដា គឺជា​អ្នក​ជិតដិត​បំផុត​លើស​ពី​មិត្តភាព​។ ប៉ុន្តែ​ពួក​គេ​ទាំង​២​ហាក់​នៅ​ឆ្ងាយ​ពី​អាពាហ៍ពិពាហ៍ ខុស​ពី​មិត្ត​រួម​ផលិតកម្ម​ឱ​ក សុ​គ​ន្ឋ​កញ្ញា ។ ពេជ្រ សោភា ជា​តារាចម្រៀង​ដែល​ជោគជ័យ​លើ​អាជីព​សិល្បៈ តែ​ស្នេហា​វិញ​មិន​សមប្រកប​ឡើយ​នា​ពេល​កន្លង​មក ។

ទោះជា​យ៉ាងណា​ក្តី​ការ​លើក​ឡើង​បែប​នេះ​មិន​ត្រូវ​សោភា ទទួលស្គាល់​ទេ ដោយ​នាង​ចាត់​ទុក​ថា ជា​ការ​យល់​ឃើញ​ខុសស្រឡះ គឺ​នាង​ជោគជ័យ​ទាំង​ចម្រៀង និង​ស្នេហា ហើយ​ការ​លែងលះ​ប្តី គ្មាន​ស្រី​ណា​ម្នាក់​ចង់បាន​ទេ តែបើ​ប៉ះ​ប្តី «​កាន់​លុយ​» តើ​គួរ​ទ្រាំ ឬ​មួយ​ត្រូវ​រៀបចំ​ជីវិត​សា​ជា​ថ្មី ព្រោះ​សម័យនេះ​ហើយ មិនមែន​ខុស​ម្តង​ខុស​មួយ​ជីវិត​ទេ គឺ​ខុស​ម្តង​រក​ឱ្យ​ទាល់តែ​ត្រូវ​ម្តងទៀត ។

រវាង​ឆឹ​ម សក្ក​ដា និង​ពេជ្រ សោភា មួយ​រយៈកាល​នេះ​ហាក់​ខ្សត់​សកម្មភាព​បង្ហោះ​រូប​កៀក​កិត​គ្នា ឃើញ​តែ ម្ខាង​ៗ​រវល់​ការងារ​ផ្ទាល់ខ្លួន ឬ​មួយ​ស្នេហ៍​ប្រែ​រូបរាង​ទៅ​ហើយ ។

ដំណឹង​ដែល​មហាជន​ចង់​ដឹង ចង់​ឃើញ​ពេជ្រ សោភា ដែល​ជួប​ស្នេហ៍​ខកបំណង​នា​ពេល​កន្លង​មក​នឹង​រៀប​ការ​ជាមួយ​សក្ក​ដា​ជា​គូស្នេហ៍​វ័យក្មេង មិន​មាន​សញ្ញា​អ្វី​ទេ​ពេល​នេះ ។ សោភា សាង​ស្នេហា​ថ្មី​ជាមួយ​ប្រុស​ឆឹ​ម សក្ក​ដា តែ​គេ​សង្ស័យ​ថា ពួក​គេ​សាង​ស្នេហា «​ក្លែងក្លាយ​» ។ ផ្ទុយ​ទៅ​វិញ​សោភា និង​សក្ក​ដា ថា ជា​ស្នេហា​ពិត ហើយ​ពួក​គេ​កំពុង​ពិសោធ​ចិត្តថ្លើម​គ្នា​ឱ្យ​បាន​ច្បាស់លាស់​សិន មុន​ពេល​ក្រាប​ផ្ទឹម​ជាមួយ​គ្នា ។

តារា​ស្និទ្ធ​ពេជ្រ សោភា ខ្លះ​ថា សកម្មភាព​បែប​នេះ​គ្រាន់តែ​ជា​ការ​បិទ​បាំង​ចំពោះ​អតីត​សង្សារ​ត្រៀម​រៀប​ការ​ចោល​ប៉ុណ្ណោះ តែ​សោភា មិន​ខ្វល់​ឡើយ ។ ដោយឡែក​ឱ​ក សុគន្ធ​កញ្ញា ដែល​ជា​តារាចម្រៀង​រួម​ផលិតកម្ម​ហង្ស​មាស ជាមួយ​ពេជ្រ សោភា​វិញ វិញ ជិត​ចូល​រោងការ​ហើយ​នៅ​ឆ្នាំ​២០១៩ នេះ ។

ពេជ្រ សោភា ធ្លាប់​ឡើង​កូដ​ដល់​កំពូល​នៅ​ផលិតកម្ម​ហង្ស​មាស កាលពី​អំឡុង​ឆ្នាំ​២០០៥ ព្រោះ​បទ​ចម្រៀង​នាង​ស្ទើរ​គ្រប់​បទ​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក​ជុំ ប៊ុ​ន​ធឿ​ន ល្បី​ស្ទើរតែ​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ