ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នឹង​មានតំបន់ទេសចរណ៍ថ្មី​មួយ​ឈ្មោះ​ថា​​ «កោះ​​ព្រហ្មចារីយ៍»

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ប្រ​ធាន​មន្ទីរ​ស​ទេសចរណ៍​ខេត្តក្រចេះ មាន​គម្រោង​រៀបចំ​ចងក្រង​សហគមន៍ទេ​ចរណ៍​ថ្មី​មួយ​ទៀតឈ្មោះ​ថា«​សហគមន៍​ទេសចរណ៍​កោះ​ព្រហ្មចារី​យ៍» ហើយក៏​ព្រោះតែ​ចង់កែប្រែ​តំបន់​កោះ​ទាំងនោះ ឲ្យ​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ដ៏​ល្បីឈ្មោះ​មួយទៀតសម្រាប់​ខេត្តក្រចេះ បន្ទាប់​ពី​តំបន់​ទេស​ចរណ៍​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី​ ។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ លោក…

ខេត្តក្រចេះ ​៖ ប្រ​ធាន​មន្ទីរ​ស​ទេសចរណ៍​ខេត្តក្រចេះ មាន​គម្រោង​រៀបចំ​ចងក្រង​សហគមន៍ទេ​ចរណ៍​ថ្មី​មួយ​ទៀតឈ្មោះ​ថា«​សហគមន៍​ទេសចរណ៍​កោះ​ព្រហ្មចារី​យ៍» ហើយក៏​ព្រោះតែ​ចង់កែប្រែ​តំបន់​កោះ​ទាំងនោះ ឲ្យ​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ដ៏​ល្បីឈ្មោះ​មួយទៀតសម្រាប់​ខេត្តក្រចេះ បន្ទាប់​ពី​តំបន់​ទេស​ចរណ៍​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី​ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ លោក ជួប រតនា បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ឧសភា នេះ​ថា គម្រោង​ការ​បង្កើត​សហគមន៍​ខាងលើ​នេះ គឺ​​ត្រូវធ្វើ​ឡើង​នៅ​រដូវ​ស្សា​ខាង​មុខ​ ។ លោក​ថា នៃ​មន្ទីរ​ទេសចរណ៍​បាន​រៀបចំ​ផែនការ​យ៉ាង​ច្បាស់លាស់​មួយ​ ដើម្បី​ចងក្រងសហគមន៍​នេះ​ឡើង ដូច​ជាការ​បង្រៀន​ពលរដ្ឋ​ឲ្យ​ចេះ​រៀបចំ​លក់ដូរ​ចំណី​អារ​ហារ​ សម្រាប់បម្រើ​សេវា​ទេ​ចរណ៍ ការ​រៀបចំ​សហគមន៍​ទូក​ចម្លង​ សម្រាប់​ដឹក​ជញ្ជូន​ភ្ញៀវ ពិសេស​នោះ​ ការកំណត់​ទីតាំង​ត្រឹមត្រូវ​ពី​សំណាក់​អាជ្ញាធរ​សម្រាប់​ភ្ញៀវ​លេង​ទឹក លំហែ​កាយ​ដោយ​មិន​បារម្ភពី​សុវត្ថិភាព​។

«កោះ​ព្រហ្មចារីយ៍»គឺជា​កោះ​មួយ​មាន​ទំហំ​ផ្ទៃ​ធំ​គួរសម​ ។ កោះ​នេះ មា​នទី​តាំងនៅ​កណ្តាលដង​ទ​ន្ល​មេគង្គ ក្នុង​ខេត្តក្រចេះ នៅ​ត្រើយម្ខាង​ក្នុងភូមិ​សាស្ត្រ​​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក ប្រសព្វ ទល់មុខ​ឈាង​ខាងជើង​តំបន់​អន្លង់​ផ្សោត ​និង​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី​ ។ កោះ​ព្រហ្មចារី មាន​អំណោយផល​ល្អ​យ៉ាង​ខ្លាំង​លើ​សក្តា​នុពល​អេកូ​ទេសចរណ៍ ក្នុង​ដងទន្លេមេគង្គ​។ ​តែបើ​ទោះជា​យ៉ាងណា​កោះ​នេះ ​មិនសូវ​ទទួល​បាន​ភ្ញៀវ​ទេ​ចរទៅ​លេង​លំហែច្រើន​នោះ​ទេ ដោយសារ​តែ​ខ្វះ​សម្ភារ​ជិះ​ឆ្លង និង​បារម្ភ​ពី​សុវត្ថិភាព​ផង ។

អ្វី​ដែល​ជា​ភាព​ទាក់ទាញ​បំផុត​នោះ កោះ​ព្រហ្មចារីដែល​បាន​ដុះ​លើ​ផ្ទៃ​ទឹក​ពី​ខ្សាច់​ ដែលមាន​ល្បាយ​ស.​ក្បុះ កោះ​នេះ ក៏​សម្បូរ​ទៅ​ដោយ​តំបន់​ព្រៃ​លិច​ទឹក ដែល​ជា​ជំរក​ត្រី​ពង​កូន​។ មិនតែប៉ុណ្ណោះ ដើម​ឈរ​ដុះ​ឬ​ស​ដែល​ជា​ជំរក​សត្វ​ស្លាប​គ្រប់​ប្រភេទ​បាន​ដុះ​ជា​ជួរ​ៗ តាម​បែប ធម្មជាតិ​នៅ​តាម​ជ្រលង​ទឹក​ហូរ​លើ​ខ្សាច់​រឹម​ៗ គួរ​ឲ្យ​ចង់​គយគន់​ហើយ​អ្នក​ទេ​ចរណ៍​ក៏​អាច​ងូត ទឹក​លេង​បាន​។ ក្រៅពី​នោះ​ក៏​នៅ​មាន​បណ្តុំ​កោះ​តូច​ៗ​នៅ​ក្បែរ​ៗ​នោះ​បាន​ដុះ​អម​សងខាង កណ្តាល​ខ្សែទឹក​ហូរ ពី​ដង​ទន្លេមេគង្គ ដែល​ជា​ទិដ្ឋភាព​មួយ​គួរ​ឲ្យ​ទាក់ទាញ។

កោះ​ព្រហ្មចារី​យ៍​នេះ ត្រូវ​បាន​គេ​និយាយ​ថា មានឈ្មោះ​ល្បី​ពី​សោ​ភណ្ឌ​ភាព​ស្រស់​ស្អាត បែប​ធម្មជាតិ​ជា​យូរណាស់​មក​ហើយ តែ​មិន​មាន​អ្នក​ទៅ​លេង​នោះ​ទេ​។ ជាមួយ​គ្នា​នេះ​ដែរ​ពល រដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​តំបន់​ជាប់​កោះ​នេះ សព្វថ្ងៃ​ក៏​មិន​ទទួល​បាន​ចំណូល​ទេសចរណ៍​ពី​កោះ​មួយ​នេះ​ដែរ​។ ក៏​ព្រោះតែ​សព្វថ្ងៃ​ពួក​គាត់​បាន​ចាប់​យក​របរ​នេសាទ និង​ការ​ចូល​ព្រៃ​ដើម្បី ប​បាញ់​ក៏​ដូច​ជា​ការ​ចូល​ព្រៃ​កាប់​ឈើ​លក់​ជាដើម​។

លោក ជួប រតនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត មាន​ជំនឿ​ថា ប្រសិនបើ​គំរោង​សហគមន៍ បាន​ចាប់ផ្តើម​អនុវត្ត​ឡើង លោក​ជឿ​ថា ពល​ល​រដ្ឋ​នៅ​តំបន់​នោះ​ប្រាកដជា​មាន​ប្រាក់​ចំណូល បាន​ច្រើន​ពី​វិស័យ​ទេស​ចរណ៍​ហើយ​ពួក​គាត់​ និង​ងាក​ចេញពី​របរ​ហាមឃាត់​ទាំង​អស់នោះ ​។

អត្ថបទសរសេរ ដោយ