ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ម្ល៉េះ! ​បើករថយន្ត​​បុក​ក្រុម​ក្មេង​​សា​លាម​តេ្ត​យ្យ​​ឥត​ប្រណី

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ យោង​តាម​ប៉ូលិស​ថា ​រថយន្ត​មួយគ្រឿង​បាន​បើក​បុក​ក្មេង​១​ក្រុម កាលពី​ថ្ងៃ​ទី​៨ ខែ​ឧសភា​ ឆ្នាំ២០១៩ នៅ​ភាគ​ខាងលិច​ជប៉ុន ​បណ្ដាល​ឲ្យ​ស្លាប់​២​នាក់ ​និង​របួស​ច្រើន​នាក់…

ប្រទេស​ជប៉ុន ៖ យោង​តាម​ប៉ូលិស​ថា ​រថយន្ត​មួយគ្រឿង​បាន​បើក​បុក​ក្មេង​១​ក្រុម កាលពី​ថ្ងៃ​ទី​៨ ខែ​ឧសភា​ ឆ្នាំ២០១៩ នៅ​ភាគ​ខាងលិច​ជប៉ុន ​បណ្ដាល​ឲ្យ​ស្លាប់​២​នាក់ ​និង​របួស​ច្រើន​នាក់ ក្នុង​នោះ​មួយ​ចំនួន​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។

គ្រោះថ្នាក់​ចរា​ចរណ៍​​នោះ​កើត​មាន​នា​វេលា​ព្រឹក​នៅ​ក្រុង​អូត​ស៊ូ ជាទី​ក្រុង​មួយ​នៃ​តំបន់​ស៊ី​ហ្គា​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​អូ​សា​កា​។ រថយន្ត​នេះ​បាន​បុក​ក្រុម​កុមារ​មាន​គ្នា​១៣​នាក់ នៃ​សា​លាម​តេ្ត​យ្យ​មួយ ដែល​ដើរ​ជា​​ជួរ​អម​ដោយ​អ្នកគ្រូ​៣​នាក់ ដែល​កំពុង​ដើរ​លើ​ចិញ្ចើមថ្នល់​។ ក្មេង​ប្រុស​ម្នាក់​និង​ក្មេង​ស្រី​ម្នាក់ មាន​អាយុ​២​ឆ្នាំ​ដូច​គ្នា​បាន​ត្រូវ​ស្លាប់​។

បណ្ដា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍ គេ​ឃើញ​ក្រុម​កុមារ​មាន​អាយុ​ពី​២​ទៅ​៣​ឆ្នាំ ស្ថិត​នៅ​ជិត​ផ្លូវ​សម្រាប់​មនុស្ស​ដើរ ពេល​នោះ​ស្រាប់តែ​​រថយន្ត​រត់​ចេញពី​ផ្លូវ​ហើយ​បុក​ពួក​គេតែម្តង ក្រោយ​មក​​បុក​ជាមួយ​រថយន្ត​មួយទៀត ត្រង់​ផ្លូវបំបែក​ជា​៤​មួយ​។

រថយន្ត​​បង្ក​នោះ​បើក​បរ​ដោយ​ស្ត្រី​​ម្នាក់​អាយុ​៦២​ឆ្នាំ ចំ​ណែ​កស្ត្រី​​ម្នាក់​ទៀត​អាយុ​៥២​ឆ្នាំ ជា​អ្នក​កាន់​ចង្កូត​រថយន្ត​​ជួប​គ្រោះថ្នាក់​មួយទៀត​។ អ្នក​ទាំង​២​ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ​ពី​បទ​បើកបរ​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ