ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​!​សុទ្ធតែ​ឆ្លងកាត់​ប្រទេស និង​ចាប់​បាន​មនុស្ស​បន្តបន្ទាប់​គ្នា​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ គិត​ត្រឹម​ចន្លោះ​ជិត​មួ​យស​ប្តា​ហ៍​កម្លាំង​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​បាន​បង្ក្រាប ចាប់ខ្លួន​ជនសង្ស័យ ព្រមទាំង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ជា​បន្តបន្ទាប់ ចំនួន​៣​កញ្ចប់​ធំ ដែល​កញ្ចប់​នីមួយ​ៗ​មាន​ទម្ងន់​ជិត​មួយ​គីឡូក្រាម​ឆ្លងកាត់​ពី​ប្រទេស​ឡាវ​ចូល​កម្ពុជា​តាម​ច្រករបៀង​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ ។ យោង​តាម​ករណី​ជាក់ស្តែង កាលពី​ល្ងាច​ថ្ងៃ​ទី​២…

ខេត្តស្ទឹងត្រែង ៖ គិត​ត្រឹម​ចន្លោះ​ជិត​មួ​យស​ប្តា​ហ៍​កម្លាំង​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​បាន​បង្ក្រាប ចាប់ខ្លួន​ជនសង្ស័យ ព្រមទាំង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ជា​បន្តបន្ទាប់ ចំនួន​៣​កញ្ចប់​ធំ ដែល​កញ្ចប់​នីមួយ​ៗ​មាន​ទម្ងន់​ជិត​មួយ​គីឡូក្រាម​ឆ្លងកាត់​ពី​ប្រទេស​ឡាវ​ចូល​កម្ពុជា​តាម​ច្រករបៀង​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ ។

យោង​តាម​ករណី​ជាក់ស្តែង កាលពី​ល្ងាច​ថ្ងៃ​ទី​២ ឧសភា ២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេច​៩ បំបែក​ចូល​ព្រះ​រំកិល ស្ថិត​ក្នុងភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ដោយ​ប្រើប្រាស់​ជំនាញ​អូស​ទាញ​ពី​កន្លែង​ងងឹត​តាម​រយៈ​វិធាន​ញុះ ញុ​ង ក្នុង​ទី​១- ឈ្មោះ​សុំ សាង ភេទ​ប្រុស អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​លើ ឃុំ​ព្រះ​រំកិល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ម្នាក់​ទៀត​ឈ្មោះ មុត សៃ ភេទ​ស្រី អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

ជាក់ស្តែង​ជា​លទ្ធផល​ពី​ការ​ធ្វើតេស្ត​បាន​បញ្ជាក់​ថា ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ទម្ងន់​៩៩៤,៥​ក្រាម ។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​ទៅ​តុលាការ​តាម​វិធានការ​ច្បាប់​ស្តី​ពី​គ្រឿងញៀន ។ ដោយឡែក​នៅ​ថ្ងៃ​ទី​៦ ឧសភា ២០១៩ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ដឹក​ដោយ​លោក​វរៈសេនីយ៍ឯក ដួង វិចិត្រ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ខុសច្បាប់​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​អាស៊ាន​ភូមិ​លើ​សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង ។

លោក​វរសេនីយ៍ឯក​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ក្នុង​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ កម្លាំង​របស់​លោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ​ទូច វ៉ា​ត ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​បាន​មួយ​កញ្ចប់​ធំ មាន​ទម្ងន់​៩៦៦.៦​ស្មើរ​នឹង​ជិត​១​គីឡូក្រាម ។ ក្រោយ​បញ្ចប់​នីតិវិធី​កម្លាំង​មន្ទីរ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ច្បាប់ ។ បន្ទាប់​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ ទី​៨ ឧសភា ២០១៩ ជនជាតិ​ឡាវ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ដឹកនាំ​បង្ក្រាប​ដោយ​លោក​វរៈសេនីយ៍ឯក ដួង វិចិត្រ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​មេបញ្ជាការ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​នៅ​ចំណុច​ស្ពាន​ទី​២ ភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង រួម​ជាមួយ​ថ្នាំ ញៀន​មួយ​កញ្ចប់​ធំ នាំ​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ធ្វើការ​សាកសួរ​បន្ត ។ ជនសង្ស័យ​ជនជាតិ​ឡាវ​មានឈ្មោះ ជឿ ហា​យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ចាំ​ម៉ឺ​យ ស្រុក​ភុង​សាលី ខេត្ត​ភុង​សាលី ប្រទេស​ឡាវ​ជាប់​ព្រំដែន​ប្រទេស​ចិន ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ចំពោះ​មុខ​ព្រះរាជអាជ្ញា និង​សមត្ថកិច្ច​ថា របស់​នេះ​មិនមែន​ជា​របស់​ខ្លួន​ទេ គឺ​មាន​មនុស្ស​ម្នាក់​ហុច​អោយ​នៅ​ក្នុង​ផ្សារ​ខេត្ត​ភុង​សាលី ប្រទេស​ឡាវ ដោយ​គេ​អោយ​ឈ្នួល​ក្នុង​តម្លៃ​៥​លាន​គីប​ស្មើ ២៥០,០០០,០​រៀល​លុយ​ខ្មែរ ដើម្បី​ប្រគល់​អោយ​គេ​នៅ​ក្បែ​ព្រំដែន​កម្ពុជា ។ បន្ទាប់​ការ​ចាប់ខ្លួន​រួម​វត្ថុ​តាង​ជនសង្ស័យ​ត្រូវ​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ក្រោម​ការ​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ជាក់ស្តែង​វត្ថុ​តាង​រឹបអូស​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​មាន​ទម្ងន់​សរុប ១០៤៤,៧​ក្រាម ស្មើ​ទម្ងន់​សុទ្ធ​១០០២,៥​ក្រាម ។ ទាក់ទិន​ករណី​ខាងលើ​សមត្ថកិច្ច​បាន​បញ្ជូន​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ