ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោក​នាដ​កម្ម​ថ្មី​ក្នុង​សាលា​រៀន… បា.ញ់​ប្រហារ​​ស្លា.ប់​ និង​របួស​ជាច្រើន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សោក​នា​កម្ម​ថ្មី​ក្នុង​សាលារៀន កើត​មាន​ជា​ថ្មី​ទៀត​ហើយ ដោយសារ​កាំភ្លើង​នៅ​សហរដ្ឋអាមេរិក​។ យោង​តាម​ប៉ូលិស​ថា ការ​បាញ់ប្រហារ​មួយ​កើត​មាន​នា​ថ្ងៃ​ទី​៧ ​ឧសភា ២០១៩ ក្នុង​សាលា​វិទ្យាសាស្ត្រ…

សហរដ្ឋអាមេរិក ៖ សោក​នា​កម្ម​ថ្មី​ក្នុង​សាលារៀន កើត​មាន​ជា​ថ្មី​ទៀត​ហើយ ដោយសារ​កាំភ្លើង​នៅ​សហរដ្ឋអាមេរិក​។ យោង​តាម​ប៉ូលិស​ថា ការ​បាញ់ប្រហារ​មួយ​កើត​មាន​នា​ថ្ងៃ​ទី​៧ ​ឧសភា ២០១៩ ក្នុង​សាលា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម​និង​គណិត​វិទ្យា នៃ​ទីក្រុង​ HIGHLANDS RANCH​ រដ្ឋ​កូ​ឡូ​រ៉ា​ដូ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ហើយ​ច្រើន​នាក់​រង​របួស​។

តាម​ TWITTER ​ប៉ូលិស​តំបន់​ DOUGLAS បាន​​រាយការណ៍​ថា សិស្ស​វិទ្យាល័យ​ម្នាក់​អាយុ​១៨​ឆ្នាំ​ស្លាប់​​ក្នុង​ការ​បាញ់ប្រហារ​នោះ​។ ចំណែក​សិស្ស​៨​នាក់​ទៀត មាន​អាយុ​ចាប់ពី​១៥​ឆ្នាំទៅ រង​របួស​ដោយ​សារ​គ្រាប់កាំភ្លើង​ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

ប៉ូលិស​បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា អ្នក​របួស​ច្រើន​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។ ជនសង្ស័យ​២​នាក់​បាន​ត្រូវ​ចាប់ខ្លួន​ក្នុង​បរិវេណ​សាលា ហើយ​ក្នុង​ចំណោម​មនុស្ស​ទាំង​២​នាក់​នោះ ម្នាក់​ជា​មនុស្ស​ពេញវ័យ​រួច​ម្នាក់​ទៀត​ជា​អនីតិជន​។ តាម​គេ​ដឹក​ជនសង្ស័យ​ទាំង​២​នាក់​ជា​សិស្ស​នៃ​សាលារៀន​នោះ​។

ការ​បាញ់ប្រហារ​កើត​មាន​នា​វេលា​ម៉ោង​១៤​ម៉ោង​ក្នុងស្រុក ក្នុង​សាលា​នេះ​ដែល​មាន​សិស្ស ប្រមាណ​ជា​១៨០០​នាក់​។ មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ