ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល Huawei អាច​យកឈ្នះ Apple ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក

4 ឆ្នាំ មុន

យោង​ទៅ​តា​មក​សារ​សិក្សា​ក្នុង​ពេល​ថ្មី​ៗ​របស់​សេវាកម្ម Market Monitor ក្រោម​ក្រុមហ៊ុន Counterpoint បាន​ឲ្យ​ដឹង​ថា ចំណែក​ទីផ្សារ​របស់ Huawei ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​ដែល​ស្មើ១៧%​ កាលពី​ត្រីមាស​ទី​១​នា…

យោង​ទៅ​តា​មក​សារ​សិក្សា​ក្នុង​ពេល​ថ្មី​ៗ​របស់​សេវាកម្ម Market Monitor ក្រោម​ក្រុមហ៊ុន Counterpoint បាន​ឲ្យ​ដឹង​ថា ចំណែក​ទីផ្សារ​របស់ Huawei ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​ដែល​ស្មើ១៧%​ កាលពី​ត្រីមាស​ទី​១​នា ​ឆ្នាំ២០១៩​នេះ ។

ការ​សិក្សា​បាន​ប្រទះ​ឃើញ​ថា Huawei​ក៏​បាន​ដណ្តើម​តំណែង​របស់ Apple ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​លេខ​ពីរ​ប្រចាំត្រីមាស​ទី​១ ​ឆ្នាំ២០១៩ ផង​ដែរ ដោយ​មាន​ចំនួន​លក់​កើនឡើង​ជិត ៥០%​បើ​ធៀប​នឹង​ឆ្នាំ​មុន​ ។

លោក Shobhit Srivastava ដែល​ជា​អ្នកវិភាគ​មួយ​រូប​បាន​និយាយ​ថា «Huawei បាន​ក្លាយជា​យីហោ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​លេខ​ពីរ​បើ​គិត​ពី​ចំនួន​លក់​ទាំង​ដោយ​មិន​មាន​វត្តមាន​ច្រើន​ក្នុង​ទីផ្សារ​សំខាន់​ៗ​ដូច​ជា​សហរដ្ឋអាមេរិក ។ ពួក​គេ​ក៏​ជា​យីហោ​ដែល​លូតលាស់​បាន​ច្រើន​ជាងគេ​ក្នុង​ចំណោម​យីហោ​ធំ​ជាងគេ​ទាំង​១០​ដែរ​ ។ ក្នុង​ល្បឿន​លូតលាស់​នេះ ពួក​យើង​គិត​ថា Huawei នឹង​បន្ត​នាំមុខ Apple នៅ​ចុងឆ្នាំ ២០១៩​នេះ​ផង​ដែរ​»។

លោក Srivastava បាន​បន្ត​ថា Huawei ត្រូវ​បាន​ជំរុញ​ដោយ​ការ​បង្កើត​ថ្មី​របស់​ខ្លួន​។ ពួក​គេ​ជា​ក្រុមហ៊ុន​ដំបូង​ដែល​ចេញ​ចំណុច​ពិសេស​ៗ​ដូច​ជា​កាមេរ៉ា​ដែល​បង្កប់​បច្ចេកវិទ្យា AI ជាដើម​។

លោក​បាន​បន្ថែម​ថា «​យុទ្ធសាស្ត្រ​ក្នុង​ការ​ចេញ​យីហោ​ពីរ (Honor) ក៏​បាន​ជួយ Huawei ក្នុង​ការ​សាងសង់​បណ្តាញ​ក្នុង​ចំណោម​អតិថិជន​ក្មេង​ៗ និង​ទទួល​បាន​ចំណែក​ទីផ្សារ​បន្ថែម​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ដែល​កំពុង​អន់​ថយ​ដែរ​»​។ ការ​លក់​ស្មា​ត​ហ្វូ​ន​សរុប​ជុំវិញ​ពិភពលោក​បាន​ធ្លាក់​ចុះ ៥%​បើ​ធៀប​នឹង​ឆ្នាំ​មុន​។ វា​ជា​ត្រីមាស​ទី ៦​ជាប់​ៗ​គ្នា​ហើយ​ដែល​ចំនួន​លក់​មានការ​ធ្លាក់​ចុះ​។

លោក Tarun Pathak ដែល​ជា​អនុប្រធាន​នៅ Counterpoint Research បាន​និយាយ​ថា «​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក​មិន​បាន​បង្ហាញ​សញ្ញា​ថា​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​ទេ​» ។ លោក​បាន​បន្ត​ថា​ក្រុមហ៊ុន​ផលិត​កំពុង​តែ​សង្ឃឹមថា​ការ​ងាក​ទៅ​ប្រើ​បច្ចេកវិទ្យា 5G និង​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​នឹង​ជំរុញ​ដល់​ការ​លក់​ក្នុងឆ្នាំនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ