រថយន្ត Toyota នឹង​ក្លាយជា​រថយន្ត​សម្រាប់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ឡើង​ថ្មី


ស្រមៃ​ថា​អ្នក​គឺជា​ស្តេច​នៃ​រាជវង្ស​ទាំងមូល ហើយ​អ្នក​ត្រូវ​តែ​ជ្រើសរើស​ឡាន​សម្រាប់​ពិធី​គ្រងរាជ្យ​របស់​អ្នក ​។ តើ​អ្នក​នឹង​ជ្រើសរើស​អ្វី? គ្រួសារ​រាជវង្ស​មាន​និន្នាការ​ប្រើប្រាស់​រថយន្ត​ពិសេស​ៗ ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុងស្រុក ដូច​ជា​រថយន្ត Jaguar E-Type Zero ដែល​ប្រើ​សម្រាប់​ពិធី​មង្គលការ​របស់​ព្រះរាជ​បុត្រា Harry និង Meghan Markle ។

នៅ​ពេល​ព្រះ​អង្គ​ម្ចាស់​រាជាណាចក្រ​ជប៉ុន Naruhito បាន​រៀប​ការ​ជាមួយ​ព្រះ​នាង Masako កាលពី​ឆ្នាំ ១៩៩៣ ទ្រង់​បាន​ប្រើប្រាស់​រថយន្ត​មក​ពី​អង់គ្លេស Rolls-Royce Corniche Convertible ដែល​អាច​បើក​ដំបូល​បាន ជា​ជាង​ការ​ប្រើប្រាស់​រថយន្ត​ផលិត​នៅ​ក្នុងស្រុក​។

ព្រះ​អង្គ​ម្ចាស់ Naruhito ត្រូវ​បាន​កំណត់ ដើម្បី​ធ្វើ​ជា​អ្នក​គ្រងរាជ្យ​បល្ល័ង្ក​អធិរាជ​ថ្មី​របស់​ប្រទេស​ជប៉ុន​។ ទ្រង់​ចង់​ប្រើប្រាស់​រថយន្ត Rolls Royce កាលពីមុន​ដែរ តែ​គេ​ប្រាប់​ថា​វា​កំពុង​តែ​ខូច​។ កាសែត Wall Street Journal បាន​រាយការណ៍​ថា ព្រះ​អង្គ​ម្ចាស់ Naruhito នឹង​ប្រើ​ឡាន​មួយ​គ្រឿង ដែល​ផលិត​នៅ​ក្នុងស្រុក​។

មាន​តែ​ឡាន​ជប៉ុន​មួយ​គ្រឿង​ប៉ុណ្ណោះ ដែល​សម​ស្រប​នឹង​អធិរាជ​។ វា​គឺជា​រថយន្ត Toyota Century​។ ក្រុមហ៊ុន Toyota មិន​ដែល​បាន​លក់​រថយន្ត Century នៅ​សហរដ្ឋ​អា​មេ​រិច​នោះ​ទេ ដោយសារ​តែ​មាន​មនុស្ស​តិចតួច ដែល​ហ៊ាន​ជះ​លុយ​ខ្ទង់ ២​សែន​ដុល្លារ​ទៅ​លើ​រថយន្ត Toyota​។

រថយន្ត Century សេ​រ៊ី​ចាស់ ប្រើប្រាស់​ម៉ាស៊ីន V12 ខណៈ​ដែល​សេ​រ៊ី​ថ្មី​ប្រើប្រាស់​ម៉ាស៊ីន V8 ដែល​មាន​ទំហំ​ស៊ីឡាំង 5.0-liter​។ វា​មាន​ថាមពល​ដល់​ទៅ ៤៣១​សេះ ដែល​ស្មើ​ទៅ​នឹង​រថយន្ត Lexus LS600h សេ​រ៊ី​មុន​។

Toyota ផលិត​រថយន្ត​នេះ​បាន​ត្រឹមតែ​ខ្ទង់ ៥០​គ្រឿងក្នុង​មួយ​ខែ​ប៉ុណ្ណោះ​។ ដូច្នេះ​អ្នកទិញ​ត្រូវ​រង់ចាំ​យូរ ទម្រាំ​តែ​ដល់​វេន​របស់​ខ្លួន​។ តែ​យើង​មានការ​ជឿជាក់​ថា អធិរាជ​ជប៉ុន​ថ្មី​នឹង​អាច​យក​រថយន្ត​នោះ​មក​ប្រើប្រាស់​បាន​ភ្លាម​ៗ​។ រថយន្ត​ប្រណិត​ប្រភេទ​នេះ គឺ​មាន​ភាព​ពេញ​និយម​នៅ​ក្នុង​ចំណោម​នាយក​ប្រតិបត្តិ អ្នកនយោបាយ និង ពេល​នេះ​គឺ​ខ្សែ​រាជវង្ស​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រថយន្ត Century របស់​អធិរាជ​ថ្មី នឹង​ជា​រថយន្ត​បើក​ដំបូល Convertible​។ ព័ត៌មាន​លម្អិត​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ តែ​ខាង​រាជរដ្ឋាភិបាល​ជប៉ុន​បញ្ជាក់​ថា រថយន្ត​នោះ​គឺជា​រថយន្ត​បើក​ដំបូល​។ ដូចនេះ​មាន​ន័យ​ថា Toyota ត្រូវ​កាត់​ដំបូល​ចេញ ដូច​ទៅ​នឹង​ក្នុង​រូប ដែល​យើង​បានឃើញ​ស្រាប់​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ