ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឆបោក​យក​លុយ​ពី​ពលរដ្ឋ​អស់​រាប់​ម៉ឺន​ដុល្លារ​ទើប​អស់​អស់លក្ខណ៍

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ចុះ​បង្ក្រាប​ករណី​ឆបោក និង​កាន់កាប់​ដឹក​ជញ្ជូន​អាវុធ​ខុសច្បាប់​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ និង​ដោយ​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី​ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក​កើត សុ​វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ចុះ​បង្ក្រាប​ករណី​ឆបោក និង​កាន់កាប់​ដឹក​ជញ្ជូន​អាវុធ​ខុសច្បាប់​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ និង​ដោយ​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី​ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក​កើត សុ​វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បានឱ្យ​លោក​វរសេនីយ៍ឯក​ថា​ដា​លុ​ច មេបញ្ជាការ​រង​ទទួល​ការងារ​យុត្តិធម៌​ដឹកនាំ​កម្លាំង​បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​រួច​យក​មក​ធ្វើការ​សួរនាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ​នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប ។ តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​១៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៩ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ និង ដោយ​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី​ប៉ោ វណ្ណ​និ​ត និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក កើត សុ​វ​ណ្ណា​រ៉េ​ត បាន​ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ឯក ថា ដា​លុ​ច មេបញ្ជាការ​រង ទទួល​ការងារ​យុត្តិធម៌ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ទី​១-​ឈ្មោះ អោ កែ​ហឿ​ន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​អតីត​យោធា​) មាន​ទីលំនៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។

ចាប់​យក​វត្ថុ​តាង​អាវុធ​ខ្លី K54 ចំនួន​០១​ដើម គ្រាប់​ចំនួន​០៥​គ្រាប់ ខោអាវ​អង្គរក្ស​ចំនួន​០៣​កំ​ប្លេ​រ និង​ទី​២-​ឈ្មោះ ប៊ុ​ន ចាន់​ធឿ​ន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។ ប្រភព​បាន​បញ្ជាក់​ថា នៅ​អំឡុង​ដើមឆ្នាំ​២០១៨ ឈ្មោះ​អោ កែ​ហឿ​ន បាន​ដើរ​ប្រាប់​គេឯង​ថា ខ្លួន​ជា​ជំនួយការ​ថ្នាក់ដឹកនាំ បើ​មាន​បងប្អូន​ណា​មាន​បញ្ហា​ដីធ្លី​ជាមួយ​អាជ្ញាធរ​អប្សរា​គេ​អាច​ជួយ​ដោះស្រាយ​ឱ្យ​បាន​ប្លង់​រឹង​មក​វិញ​បាន ឬ​ក៏​អ្នក​ណា​ចង់​ចូល​ធ្វើ​ទាហាន ឬ​ពេទ្យ គេ​អាច​រត់ការ​អោយ​ចូល​បាន​ដោយ​សន្យា​យ៉ាង​យូរ​០៣​ខែ និង​បាន​ចូល​ក្រប​ខណ្ឌ ។

ក្រោយមក​ឈ្មោះ ប៊ុ​ន ចាន់​ធឿ​ន បាន​ពឹង​ឱ្យឈ្មោះ អោ កែ​ហឿ​ន ជួយ​រត់ការ​ចូល​ធ្វើ​ទាហាន​ដោយ​បង់ប្រាក់​ទៅ​ឱ្យឈ្មោះ អោ កែ​ហឿ​ន ចំនួន​១៥០០​ដុល្លារ ។ ក្រោយ​ពី​ស្គាល់គ្នា​ហើយ ឈ្មោះ អោ កែ​ហឿ​ន បានឱ្យ​ឈ្មោះ​ប៊ុ​ន ចាន់​ធឿ​ន បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ណា​ដែល​ចង់​ចូល​ធ្វើ​ទាហាន គឺ​ឱ្យ​ទាក់ទង​ទៅ​គាត់ (​អោ កែ​ហឿ​ន​) ។ ដោយ​ជឿ​លើ​ការ​ឃោសនា​បោក​បញ្ឆោត​របស់​ឈ្មោះ​អោ កែ​ហឿ​ន មាន​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​បាន​យក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​មក​បង់​ទៅ​ឱ្យឈ្មោះ​អោ កែ​ហឿ​ន តាម​រយៈ​ឈ្មោះ ប៊ុ​ន ចាន់​ធឿ​ន ដើម្បី​បាន​ចូល​ធ្វើ​ទាហាន ។

រហូត​ដល់​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៩ ទើប​កម្លាំង​កងរាជអាវុធហត្ថ ខេត្តសៀមរាប​បាន​ចុះ​អនុវត្ត​តាម​ពាក្យបណ្តឹង​របស់​ពលរដ្ឋ រហូត​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ដើម្បី​យក​មក​សាកសួរ​ក្នុង​នោះ​មានឈ្មោះ​អោ កែ​ហឿ​ន ជា​មេ​ក្លោ​ង និង​ឈ្មោះ ប៊ុ​ន ចាន់​ធឿ​ន ជា​កូនចៅ​ខាង​ដើរ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​នាំ​គ្នា​ចូល​ធ្វើ​ទាហាន ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​ពីរ​ខាងលើ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ថា ខ្លួន​ទាំង​២​នាក់​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន ។ក្រោយ​ពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​រួច​មក​កងរាជអាវុធហត្ថ​ខេត្ត​ក៏​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ខណៈ​ពេល​នោះ​ត្រូវ​បាន​ខាង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បានឱ្យ​យក​មក​ផ្ញើ​វិញ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ។ លុះដល់​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៩ ទើប​តំណាង​អយ្យការ​ឱ្យ​បញ្ជូន​មក​តុលាការ​ម្តងទៀត ហើយ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ដាក់​ពន្ធនាគារ​ខេត្តសៀមរាប​បណ្តោះអាសន្ន តាម​ដីការ​បង្កា​ប់​ឱ្យ​ឃុំខ្លួន​របស់​លោក អ៊ុំ ចាន់​ថុ​ល អនុប្រធាន​សាលាដំបូង​ខេត្តសៀមរាប និង ជា​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ