ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បញ្ចប់ជីវិត​ព្រោះតែ​រឿង​លុយ​១​ម៉ឺន​រៀល

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ កម្មករ​សំណង់​ម្នាក់​បាន​បញ្ចប់ជីវិត​ដោយ​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើមឈើ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​៦ ខែឧសភា ស្ថិត​នៅ​ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។…

ខេត្តឧត្តរមានជ័យ ៖ កម្មករ​សំណង់​ម្នាក់​បាន​បញ្ចប់ជីវិត​ដោយ​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើមឈើ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​៦ ខែឧសភា ស្ថិត​នៅ​ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ឯម ព្រាម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ជ្រឹង​ខាងលិច សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរ​មាន​ជ​យ័ ។

យោង​ទៅ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ សេង ឆាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​មេជាង​សំណង់ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ខ្ចី​លុយ​គាត់​ចំនួន​១០០០០​រៀល ហើយ​គាត់​ក៏​ប្រាប់​វិញ​ថា អត់​មាន​ទេ ចាំ​ព្រឹក​គាត់​បើក​លុយ​ឲ្យ ។ លុះ​ពេល​គាត់​មិន​ឲ្យ​ខ្ចី​លុយ​១០០០០​រៀល ស្រាប់តែ​ជន​រង​គ្រោះ​ក៏​ដើរ​ចេញ​ទៅ​ដោយ​មាន​អ​កប្ប​កិរិយា ខឹង មិន​និយាយ​ស្តី​រក​អ្នក​ណា​ទេ ហើយ​ស្ងាត់បាត់​ពេញ​១​យប់​ទៅ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៧ ខែឧសភា ឈ្មោះ មឿ​ន មាន ជា​កម្ម​កបាន​ទូរ​សព្ទ​ប្រាប់​គាត់​ថា ជន​រង​គ្រោះ​ចង​.​ក​នៅ​លើ​ដើមឈើ​ស្លាប់​បាត់​ទៅ​ហើយ ពេល​នោះ​បង្ក​ការ​ភ្ញាក់ផ្អើល​ទើប​នាំ​គ្នា​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​ពិនិត្យ ។

ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ​នៃ​កា​រិ​យា​ល​យ័​នគរបាល​បច្ចេកទេស​បាន​សហការ​ជាមួយ​នគរបាល​ក្រុង​សំរោង​ចុះ​ទៅ​ពិនិត្យ​សព និង​ធ្វើការ​សន្និដ្ឋាន​ថា ជា​ករណី​អត្តឃាត​ពិតប្រាកដ​មែន ដោយ​ជន​រង​គ្រោះ​បាន​យក​ខ្សែ​អង្រឹង​ពណ៌​ខៀវ​ចងក​លើ​ដើម​ចាមរី​ដែល​មានកំ​ពស់​៣​ម៉ែត្រ​ពី​ដី បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង​។

ក្រោយ​ពិនិត្យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ និង​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ