ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ក្រោយ​សម្រាលកូន​ប្រយ័ត្ន​បញ្ហា​មួយ​ចំនួន

4 ឆ្នាំ មុន

សូម​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេល​ដែល​សម្រាលកូន​រួច​៖ 1.​ក្រោយ​ពេល​ដែល​អ្នក​សម្រាលកូន​រួច អ្នក​គួរតែ​ប្រយ័ត្ន​ពី​របប​អាហារ​របស់​អ្នក ដោយ​អ្នក​គួរតែ​ពិសា​តិច ប៉ុន្តែ​ច្រើន​ពេល ទើប​មិន​ផ្តល់​សម្ពាធ​ដល់​រាង​កាយ​អ្នក ថែម​ទាំង​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ខ្លាំង ។ 2.​ក្នុង​ពេល​ដែល​អ្នក​កូនខ្ចី អ្នក​មិន​គួរ​គេង​តែ​លើ​គ្រែ​ទេ…

សូម​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេល​ដែល​សម្រាលកូន​រួច​៖

1.​ក្រោយ​ពេល​ដែល​អ្នក​សម្រាលកូន​រួច អ្នក​គួរតែ​ប្រយ័ត្ន​ពី​របប​អាហារ​របស់​អ្នក ដោយ​អ្នក​គួរតែ​ពិសា​តិច ប៉ុន្តែ​ច្រើន​ពេល ទើប​មិន​ផ្តល់​សម្ពាធ​ដល់​រាង​កាយ​អ្នក ថែម​ទាំង​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ខ្លាំង ។

2.​ក្នុង​ពេល​ដែល​អ្នក​កូនខ្ចី អ្នក​មិន​គួរ​គេង​តែ​លើ​គ្រែ​ទេ ដោយ​អ្នក​គួរតែ​ចុះ​មក​ធ្វើ​ចលនា​ខ្លះ ព្រោះ​បើ​អ្នក​គេង​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំង​ណាស់ ។ ជា​ពិសេស​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស​សៃ​ឈាម​អ្នកផង​ដែរ ។

3.​អ្នក​ម្តាយ​គួរតែ​បំបៅ​ទឹកដោះ​អ្នក​ដល់​កូន ព្រោះ​ទឹកដោះ​អ្នក​ម្តាយ​មាន​សារធាតុ​ដែល​ទឹកដោះគោ​ម្សៅ​មិន​មាន​ឡើយ ។ ដូចនេះ​អ្នក​ម្តាយ​គួរតែ​ឲ្យ​កូន​បៅដោះ​អ្នក ទើប​អាច​ធ្វើ​ឲ្យ​កូន​មាន​សុខ​ភាពរឹងមាំ មិន​ងាយ​មាន​ជំងឺ ។

4.​អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន​ពី​ការ​ដកដង្ហើម​របស់​កូន ប្រយ័ត្ន​ពី​ការ​បៅ​របស់​កូន និង​ចលនា​របស់​កូន ដោយ​អ្នក​គួរតែ​សង្កេត​ឲ្យ​បាន​ល្អ ទើប​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​អាច​កើត​លើ​ខ្លួន​របស់​កូន​បាន ។ ជា​ពិសេស អ្នក​គួរតែ​នាំ​កូន​ទៅ​ពិនិត្យ​ឲ្យ​បាន​ទៀងពេល ទើប​អាច​ការពារ​សុខភាព​កូន​បាន​ល​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ