ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ជន​បែល​ហ្ស៊ីក​ស្រាត​ធ្វើ​បាតុកម្ម​ប្រឆាំង​វិបត្តិ​នយោ​បាយ

13 ឆ្នាំ មុន

ជន​ជាតិ​បែល​ហ្ស៊ិក​ជាង​១.០០០​នាក់​ក្នុង​ទី​ក្រុង​លូវៀន​ ឡា​នូហ្វ​ ដែល​និយាយ​ភាសា​បារាំង​បាន​ធ្វើ​បាតុ​កម្ម​ប្រឆាំង​នឹង​វិបត្តិ​នយោ​បាយ​ក្នុង​ប្រទេស​ដែល​មិន​អាច​បង្កើត​រដ្ឋា​ភិ​បាល​ចំរុះ​បាន​ដោយ​សារ​បញ្ហា​ទំនាស់​រវាង​គណ​បក្ស​ដែល​និយាយ​ភាសា​ហុល្លង់ និង​គណ​បក្ស​និយាយ​ភាសា​បារាំង​រហូត​ក្លាយ​ជាគម្លាត​នយោ​បាយ​ដែល​អូស​បន្លាយ​ពេល​ដល់​ទៅ​២៤៩​ថ្ងៃ

ជន​ជាតិ​បែល​ហ្ស៊ិក​ជាង​១.០០០​នាក់​ក្នុង​ទី​ក្រុង​លូវៀន​ ឡា​នូហ្វ​ ដែល​និយាយ​ភាសា​បារាំង​បាន​ធ្វើ​បាតុ​កម្ម​ប្រឆាំង​នឹង​វិបត្តិ​នយោ​បាយ​ក្នុង​ប្រទេស​ដែល​មិន​អាច​បង្កើត​រដ្ឋា​ភិ​បាល​ចំរុះ​បាន​ដោយ​សារ​បញ្ហា​ទំនាស់​រវាង​គណ​បក្ស​ដែល​និយាយ​ភាសា​ហុល្លង់ និង​គណ​បក្ស​និយាយ​ភាសា​បារាំង​រហូត​ក្លាយ​ជាគម្លាត​នយោ​បាយ​ដែល​អូស​បន្លាយ​ពេល​ដល់​ទៅ​២៤៩​ថ្ងៃ​។

ក្រុម​បាតុ​ករ​មួយ​ចំនួន​ដែល​ចូល​រួម​ក្នុងបាតុ​កម្ម​ខាង​លើ​​ បាន​ស្រាត​សំលៀក​បំពាក់​ចេញ​នៅ​សល់​តែ​ខោ​ជើង​ខ្លី​ និង​អាវ​ទ្រនាប់​ រួម​ទាំង​ចូល​តំរង់​ជួរ​ទទួល​ដំឡូង​បារាំង​ចៀន​ជា​ប្រភេទ​អាហារ​ចម្បង​របស់​ជន​ជាតិ​បែល​ហ្ស៊ិក​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​​ នៅ​ទី​ក្រុង​កេន​មាន​ប្រជា​ជន​ជាង​៥០​នាក់​ ភាគ​ច្រើន​ជា​និស្សិត​នាំ​គ្នា​ស្រាត​សំលៀក​បំពាក់​ជា​ការ​ប្រឆាំង​ ហើយ​​​មេ​ដឹក​នាំ​ក្រុម​បាតុ​ករ​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ប្រជា​ជន​ស្រាត​ដើម្បី​បង្ហាញ​នូវ​អត្ថ​ន័យ​ពី​ការ​បោក​បញ្ឆោត​របស់​អ្នក​ផ្សេង​ ព្រោះ​កាល​ពីមុន​នេះ​អ្នក​នយោ​បាយ​បាន​ចរចា​គ្នា​រយៈ​ពេល​២៤៩​ថ្ងៃ​ ប៉ុន្តែ​នៅ​តែ​មាន​វិបត្តិ​នយោ​បាយ​បន្ត​ និង​ប្រៀប​ដូច​ជា​ពួក​គេ​កំពុង​បោក​ប្រាស់​គ្នា​ឯង និង​អ្នក​ផ្សេង​។

ចំណែក​កាសែត​បែល​ហ្ស៊ិក ​ក៏​បាន​ចុះ​ផ្សាយ​អត្ថ​បទ​គួរ​ឱ្យ​ចង់​សើច​មួយ​ថា ប្រទេស​បាន​បង្កើត​ឯត​ទគ្គ​កម្ម​ជា​ជើង​ឯក​ពិភព​លោក​ គ្មាន​រដ្ឋា​ភិ​បាល​ដ៏​យូរ​បំផុត​នៅ​លើ​ពិភព​លោក​ ដោយ​ប្រទេស​បែល​ហ្ស៊ិក​បាន​បំបែក​ឯត​ទគ្គ​កម្ម​របស់​អ៊ីរ៉ាក់​ព្រោះ​អស់​​រយៈ​ពេល​ដល់​ទៅ​២៤៩​ថ្ងៃ ហើយ​នៅ​តែ​មិន​អាច​បង្កើត​រដ្ឋា​ភិ​បាល​បាន​។ នៅ​ក្នុង​របាយ​ការណ៍​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​​ពី​បោះ​ឆ្នោត​ទូ​ទៅ​កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​មុន ​គណ​បក្ស​នយោ​បាយ​នៅ​បែល​ហ្ស៊ិក​ចាប់​ផ្តើម​ចរចា​តាម​រយៈ​ការ​ធ្វើ​វិសោធន​កម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​ដើម្បី​ធ្វើ​ឱ្យ​គ្រប់​ភាគី​ពេញ​ចិត្ត​​ ប៉ុន្តែ​ភាគី​នីមួយៗ​ជំទាស់​គ្នា​ទើប​កើត​មាន​វិបត្តិ​ធ្វើ​ឱ្យ​គ្មាន​​ការ​បង្កើត​រដ្ឋា​ភិ​បាល​ចាប់​តាំង​ពី​ពេល​នោះមក ៕