ក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកគួរតែពិសាអាហារ៣ប្រភេទ ដើម្បីជួយបញ្ចេញជាតិពុលក្នុងរាងកាយអ្នកឲ្យអស់ ទើបស្បែកត្រឡប់មកសភាពស្អាតវិញ ។ តើមានអាហារអ្វីខ្លះទៅ ?
1.អ្នកគួរតែពិសាសម្លឲ្យបានច្រើន ព្រោះសម្លទាំងនោះនឹងអាចជួយរាងកាយអ្នកឲ្យបញ្ចេញជាតិពុលបាន ។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកមិនមានលក្ខណៈស្រអាប់ឡើយ ។ ដូចនេះអ្នកអាចបរិភោគសម្លត្រី ឬសម្លបន្លែដើម្បីស្បែក និងសុខភាពអ្នក ។
2.នៅក្នុងទឹកសណ្តែកមានប្រូតេអ៊ីនច្រើន វីតាមីនB និងសារធាតុដទៃទៀត ដែលអាចជួយថែរក្សាសម្រស់របស់អ្នកឲ្យនៅស្អាត ។ ដូចនេះ អ្នកគួរតែញ៉ាំទឹកសណ្តែកដែលធ្វើ ហើយដាំថ្មីភ្លាមៗ ទើបល្អចំពោះសុខភាពរបស់អ្នក ។
3.អ្នកអាចពិសារម្រះ ផ្លែប៉ោម ផ្លែស្វាយ ក្រូចឆ្មារ គីវី និងបន្លែបៃតង ដើម្បីបញ្ចេញជាតិពុលពីក្នុងរាងកាយអ្នក ។ ក្រោយពេលដែលអ្នកបរិភោគរួច អ្នកនឹងអាចរក្សាស្បែកអ្នកឲ្យស្អាតដូចដើម ។ ដូចនេះអ្នកអាចជ្រើសរើសអាហារ៣ប្រភេទខាងលើនេះ ដើម្បីរក្សាស្បែកអ្នកឲ្យស្រស់ថ្លា មិនស្រអាប់ឡើយក្រោយពេលដែលសម្រាលកូនរួច (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ