ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភព​ទឹក​ដ៏​សំខាន់​ចំនួន​បី​ក្នុង​ក្រុង​សែន​មនោ​រម្យ​កំពុង​ប្រឈម​ការ​រីងស្ងួត

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រភព​ទឹក​ដ៏​សំខាន់​ចំនួន​បី​សម្រាប់​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ កំពុង​ប្រឈម​បញ្ហា​រីងស្ងួត​ក្រោយ​អាកាសធាតុ​បន្ត​អូស​បណ្តា​យ មិន​មាន​ភ្ញៀ​ង​ធ្លាក់​។ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង ព្រមទាំង​រៀបចំ​គម្រោង​ផែនការ​បង្ការ​នៃ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ខណៈ​ប្រភព​ទឹក​៣​កន្លែង​គឺ បឹង​ទំនប់​លើ​,…

ខេត្តមណ្ឌលគិរី ៖ ប្រភព​ទឹក​ដ៏​សំខាន់​ចំនួន​បី​សម្រាប់​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ កំពុង​ប្រឈម​បញ្ហា​រីងស្ងួត​ក្រោយ​អាកាសធាតុ​បន្ត​អូស​បណ្តា​យ មិន​មាន​ភ្ញៀ​ង​ធ្លាក់​។

កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង ព្រមទាំង​រៀបចំ​គម្រោង​ផែនការ​បង្ការ​នៃ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ខណៈ​ប្រភព​ទឹក​៣​កន្លែង​គឺ បឹង​ទំនប់​លើ​, បឹង​ទំនប់​ក្រោម និង​អាង​ស្តុ​ប​ទឹកមុខ​សណ្ឋាគារ​មណ្ឌលគិរី កំពុង​រីង​បន្តិច​ម្តង​ៗ​។

លោក​ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ឧសភា ថា ទឹក​ទំនប់​លើ ក្រោយ​ការ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​របស់​លោក​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ គឺ​អាច​វាយតម្លៃ​បាន​ថា វា​អាច​នឹង​រីង​ពិតមែន តែ​នៅ​ពុំ​ទាន់​រីង​អស់ទាំង​ស្រុង​នោះ​ទេ​។ លោក​អភិបាលខេត្ត​ថា នៅ​ក្នុង​ដំណោះស្រាយ លោក​បាន​ឲ្យ​ខាង​ទឹក​ស្អាត​ផ្អាក​បូមទឹក​ទំនប់​លើ ជា​ប៉ុណ្ណោះ​អាសន្ន​បាន​ន័យ​ថា បើ​នៅ​តែ​បូម​ទៀត វា​អាច​និង​រីង​ឆាប់​ៗ​។

លោក​ស្វាយ សំ​អ៊ា​ង បាន​បន្ត​ថា ចំណែក​ទំនប់​ក្រោម​វិញ អាច​នៅ​ប្រើប្រាស់​បាន​ខ្ទង់​កន្លះ​ខែ​ទៀត​បើ​គ្មាន​ភ្លៀង​ធ្លាក់​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​នៅ​ប្រើ​អាច​និង​រីង​ដូច​ទំនប់​លើ​ដែរ​។

លោក​អភិបាលខេត្ត​បាន​ដាក់​ផែនការ ទី​១-​គឺ​រៀបចំ​ទុយោ​ចល័ត​បូមទឹក​ពី​ទំនប់​មុខ​សណ្ឋាគារ​មណ្ឌលគិរី និង​ទឹក​ទំនប់​ក្រោម ផ្គត់ផ្គង់​ប្រជាជន​សិន និង​ទី​២-​ចំពោះ​ទំនប់​លើ​រដ្ឋបាល​សាលាខេត្ត មាន​គម្រោង​ស្តារ​ឲ្យ​ជ្រៅ​ឡើង​វិញ ដី​បាត​បឹង​ដែល​រីង​ហើយ​នោះ ។ លោក​បញ្ជាក់​ថា ទីតាំង​ប្រភព​ទឹក​ចំនួន​បី​កន្លែង​ដែល​សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាជន​ក្នុង​ក្រុង​សែន​មនោ​រម្យ នឹង​ធ្វើការ​បួ​ម​ចល័ត​ទៅ​មក បង្កា​នូវ​ការ​ខ្វះ​ទឹក​ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត​។

លោក សូ សុ​ណ្ណា​រិ​ទ្ឋ ប្រធាន​រដ្ឋាករទឹក​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​អង្គភាព​ទឹក​ស្អាត​ក្រុង​សែ​មនោ​រម្យ មាន​អតិថិជន​ទទួល​សេវា​ទឹក​ស្អាត​ចំនួន​១១៦០​គ្រួសារ ស្មើរ​៩​ភូមិ មាន​៣​សង្កាត់​។

លោក សុ​ណ្ណា រិ​ទ្ឋ បាន​បញ្ជាក់​ថា​«​ក្នុង​ករណី​ប្រភព​ដែល​កំពុង​ផ្គត់ផ្គង់​ទឹក​នៅ​ក្រុង​សែ​មនោ​រម្យ ត្រូវ​រីងស្ងួត អង្គភាព​ទឹក​ស្អាត​បាន​ត្រៀម​ប្រភព​ទឹក​ពីរ​កន្លែង​បន្ថែម​ទៀត ដែល​នៅ​ជាយក្រុង​ដើម្បី​បញ្ជៀ​ស​ពី​បញ្ហា​ខ្វះខាត​ទឹក ។ ប្រភព​ទឹក​ដែល​ត្រៀម​សម្រាប់​បន្ត​ផ្គត់ផ្គង់​ដល់​អ្នក​រស់នៅ​ក្រុង​សែ​ម​នោម​រម្យ ទី​១-​គឺ​អូ​រប​ម្លែ​ង មាន​ចម្ងាយ​ពី​ប្រភព​ទឹក​ចាស់​ជាង​៣​គីឡូម៉ែត្រ ចំណែក​ប្រភព​ទឹក​ទី​២-​គឺ​ទឹកអូរ​ទេរ ដែល​មាន​ប្រភព​ទឹកធំ តែ​មាន​ចម្ងាយ​ពី​ប្រភព​ទឹក​ចាស់​៩​គីឡូម៉ែត្រ​»​។

ថ្វី​ដ្បិត​ក្រុង​សែន​មនោ​រម្យ​មាន​ប្រភព​ទឹក​សម្រាប់​ផ្គត់ផ្គង់​គ្រប់គ្រាន់​ក៏​ដោយ លោក សុ​ណ្ណា រិ​ទ្ឋ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ ព្រោះ​ឆ្នាំ​នេះ​ប្រទេស​កម្ពុជា​នឹង​មាន​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​រយៈពេល​យូរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ