ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​បាច់​ទៅ​រក​សេចក្តីសុខ​ឯណា​ក្រៅ​តែ​អំពី​ខ្លួន​យើង

4 ឆ្នាំ មុន

អ្នកខ្លះ​ព្រោះតែ​ចង់បាន​អារម្មណ៍​ស្រស់ថ្លា សប្បាយចិត្ត​ក៏​ដើរ​លំហែកាយ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ផ្សេង​ៗ​មាននៅ​តាម​ឆ្នេរសមុទ្រ តាម​ព្រៃ​ភ្នំ តាម​ទីផ្សារ​ជាដើម គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ខ្លួន​បាន​សប្បាយ បាន​ត្រជាក់ចិត្ត​រួច​ផុត​អំពី​គំនរ​ភ្លើង គឺ​សេចក្តី​ទុក្ខសោក គ្រោះ​វិបត្តិ​នានា ។ ទោះជា​យ៉ាងណា​ការ​ដើរ​លំហែ​ទាំង​អស់នេះ​មិន​អាច​ឱ្យ​យើង​បាន​ធូរស្រាល…

អ្នកខ្លះ​ព្រោះតែ​ចង់បាន​អារម្មណ៍​ស្រស់ថ្លា សប្បាយចិត្ត​ក៏​ដើរ​លំហែកាយ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ផ្សេង​ៗ​មាននៅ​តាម​ឆ្នេរសមុទ្រ តាម​ព្រៃ​ភ្នំ តាម​ទីផ្សារ​ជាដើម គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ខ្លួន​បាន​សប្បាយ បាន​ត្រជាក់ចិត្ត​រួច​ផុត​អំពី​គំនរ​ភ្លើង គឺ​សេចក្តី​ទុក្ខសោក គ្រោះ​វិបត្តិ​នានា ។

ទោះជា​យ៉ាងណា​ការ​ដើរ​លំហែ​ទាំង​អស់នេះ​មិន​អាច​ឱ្យ​យើង​បាន​ធូរស្រាល ស្រាកស្រាន្ត​អំពី​សេចក្តី​ទុក្ខ​សោក​ទាំងស្រុង​បាន​ទេ គ្រាន់តែ​អាច​បាន​ធូរស្រាល​អំពី​សេចក្តី​ទុក្ខសោក​ខ្លះ ឬ​ក៏​បាន​មួយ​ខណៈ​ប៉ុណ្ណោះ សេចក្តី​ទុក្ខ​ក៏​វិល​មក​ចូល​ជ្រៀត​វិញ​ដដែល ប្រៀប​ដូច​ថ្នាំស្ពឹក ដែល​គេ​ចាក់​ដើម្បី​កុំ​ឲ្យ​ឈឺ​ក្នុង​រយៈពេល​ខ្លី​ត្រឹមតែ​១​ម៉ោង ឬ​២​ម៉ោង​ប៉ុណ្ណោះ រួច​ក៏​ត្រឡប់​ឈឺ​វិញ​ដដែល ។

ដូចនេះ​ការ​ដើរ​កម្សាន្ត​នៅ​តាម​ទីកន្លែង​នានា​មិនមែន​ជា​ដំណោះស្រាយ​ធ្វើ​ឲ្យ​ធូរស្រាល​ត្រជាក់ចិត្ត​រហូត​បាន​ឡើយ មាន​តែ​ការ​ធ្វើ​ទាន​រក្សាសីល​ចម្រើនមេត្តា ភាវនា​ប៉ុណ្ណោះ​ទើបបាន​សុខ​ត្រជាក់ចិត្ត​យូរអង្វែង ព្រោះ​អំពើ​ល្អ​នេះ​អាច​រំលត់​នូវ​សភាព​ក្តៅក្រហាយ​ក្នុង​ចិត្តបាន ។

តាម​ពិត​ទៅ​សេចក្តីសុខ​មិនមែន​នៅ​ឆ្ងាយ​អំពី​ចិត្ត​យើង​ទេ ឯ​សេចក្តី​ទុក្ខ​ក៏​នៅ​ក្នុង​ចិត្ត​យើង​នេះ ដូច្នេះ​ការ​ត្រាច់​ទៅ​កាន់​ទីណា​ក៏​ដោយក៏​មានចិត្ត​រួម​ដំណើរ​ទៅ​ជាមួយ​ដែរ បើ​យើង​មាន​បញ្ញា​ក៏​អាច​រំលត់​​សេចក្តី​ទុក្ខ​បាន ។