ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្ម​ដោយ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុៈ​រងើកភ្លើង​ដែល​ត្រូវ​ឆាប់​ពន្លត់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ឧក្រិដ្ឋជន​ម្នាក់​បាន​ដក​កាំភ្លើង​បាញ់ប្រហារ​ទៅ​លើ​បុរស​ម្នាក់ ហើយ​បុរស​នោះ​ក៏​បាន​ដួល​ស្លាប់ នៅ​តាម​ដងផ្លូវ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ នេះ​មិនមែន​ជា​ឈុត​ឆាក​បាញ់ប្រហារ​នៅ​ក្នុង​ខ្សែភាពយន្ត​ចិន​ហុងកុង​ទេ ។ ប៉ុន្តែ​វា​ជា​ហេតុការណ៍​បាញ់​សម្លាប់​កណ្តាលថ្ងៃត្រង់ ដែល​កើត​មាន​ពិត​នៅ​លើ​ទឹកដី​កម្ពុជា បន្ទាប់​ពី​មានការ​ចូល​មក​យ៉ាងច្រើន​នៃ​ជនជាតិ​ចិន​មក​ទេសចរណ៍ មក​រកស៊ី​មក​ធ្វើការ…

ឧក្រិដ្ឋជន​ម្នាក់​បាន​ដក​កាំភ្លើង​បាញ់ប្រហារ​ទៅ​លើ​បុរស​ម្នាក់ ហើយ​បុរស​នោះ​ក៏​បាន​ដួល​ស្លាប់ នៅ​តាម​ដងផ្លូវ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ នេះ​មិនមែន​ជា​ឈុត​ឆាក​បាញ់ប្រហារ​នៅ​ក្នុង​ខ្សែភាពយន្ត​ចិន​ហុងកុង​ទេ ។ ប៉ុន្តែ​វា​ជា​ហេតុការណ៍​បាញ់​សម្លាប់​កណ្តាលថ្ងៃត្រង់ ដែល​កើត​មាន​ពិត​នៅ​លើ​ទឹកដី​កម្ពុជា បន្ទាប់​ពី​មានការ​ចូល​មក​យ៉ាងច្រើន​នៃ​ជនជាតិ​ចិន​មក​ទេសចរណ៍ មក​រកស៊ី​មក​ធ្វើការ និង​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ។

មាន​ករណី​ផ្ទុះអាវុធ​មួយ​បាន​កើត​មាន កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែឧសភា ដែល​គេ​យល់​ថា ការ​បាញ់​សម្លាប់​គ្នា​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន​ដូច​គ្នា នៅ​ទីរួមខេត្ត​ព្រះ​សីហ​នុ​ដែល​ជា​ទឹកដី​កម្ពុជា មាន​វត្តមាន​ជនជាតិ​ចិន​ច្រើន​ជាងគេ ក្នុង​ចំណោម​ខេត្ត​ទាំង​២៤​របស់​កម្ពុជា ។

ភ្លាម​ៗ​បន្ទាប់​ពី​នោះ​អាជ្ញាធរ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ពីរ​នាក់ បើ​ទោះបីជា​រហូត​មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​អោយ​ដឹង​ពី​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​ដ៏​សាហាវ​នោះ​ក៏​ដោយ ។ អំពើ​ឃាតកម្ម​មួយ​នោះ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា​ដែល​កាន់តែ​មានការ​ភ័យ​ខ្លាច ចំពោះ​សន្តិសុខ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​មានការ​ចូល​មក​កាន់តែ​ច្រើន​នៃ​ជនជាតិ​ចិន និង​ការ​បើក​កាស៊ីណូ​កាន់តែ​ច្រើន​នៅ​ទីនោះ ។

សេចក្តីរាយការណ៍​ព័ត៌មាន​ដែល​ដាក់​ផ្សាយ​បន្ត​ទៀត​តាម​ហ្វេ​ស​ប៊ុ​កបាន​ទទួល​ការ​អាន​និង​share យ៉ាងច្រើន​បំផុត បើ​ប្រៀបធៀប​នឹង​សេចក្តីរាយការណ៍​ព័ត៌មាន​ផ្សេង​ៗ​ទៀត ។ការ​បាញ់​សម្លាប់​មនុស្ស​កណ្តាលថ្ងៃត្រង់ គឺ​មាន​ន័យ​ថា ជនជាតិ​ចិន​ទាំងនោះ​មិន​ខ្លាចរអា​សមត្ថកិច្ច​កម្ពុជា ហើយ​វា​ធ្វើ​អោយ​ខេត្ត​ព្រះ​សី​ហនុមាន​សន្តិសុខ​មិន​រឹង​មាំ​ជាទី​កក់ក្តៅ​សម្រាប់​ប្រជាជន​កម្ពុជា​រស់នៅ និង​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត ។ខណៈ​ពេល​ដែល​កម្ពុជា​ត្រូវការ​ការ​វ​និ​យោគ​ចិន​កាន់តែ​ច្រើន​នោះ វា​មិន​មាន​ន័យ​ថា​កម្ពុជា​ត្រូវ​លះបង់​សន្តិសុខ និង​សេចក្តីសុខ​របស់​ប្រជាជន ដើម្បី​ប្រាក់​ដុល្លារ​នោះ​ឡើយ ។

ក្នុង​ន័យ​នេះ ការ​រឹត​បន្តឹង​សន្តិសុខ​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺជា​រឿង​ដែល​ត្រូវធ្វើ​បន្ទាន់ បំផុត​ដើម្បី​ធានា​ថា ជនជាតិ​ចិន​ទាំងអស់​ដែល​មក​រស់នៅ និង​មករ​ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​តែ​គោរព​ច្បាប់​កម្ពុជា ហើយ​មិន​ត្រូវ​ផ្តល់​ការ​រំខាន​ណាមួយ​ដល់​ប្រជាជន​កម្ពុជា​នោះ​ឡើយ ។ខណៈ​ដែល​ជនជាតិ​ចិន​ដែល​មក​រកស៊ី​នៅ​កម្ពុជា​ភាគច្រើន​បាន​ចូលរួម​ចំណែក​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន​នោះ​ជនជាតិ​ចិន​មួយ​ក្តាប់​តូច​បាន​ប្រព្រឹត្ត​អំពើ​ផ្តេសផ្តាស​ដូច​ជា ករណី​ឃាតកម្ម កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ការ​ចាប់ជម្រិត​តាម​អ៊ី​ន​ធើ​ណិ​ត អំពើ​ប៉េ​ស្យា​ចា​រ្យ​ជាដើម ។ ជនជាតិ​ចិន​មួយ​ក្តាប់​តូច​នេះ បាន​ធ្វើ​អោយ​មាន​ចំណាប់អារម្មណ៍​មិនល្អ ចំពោះ​ជនជាតិ​ចិន​ជា​ទូទៅ​នៅ​កម្ពុជា ក្នុង​ចំណោម​សា​ធារ​ជន​កម្ពុជា ។

ការ​ទប់ស្កាត់ និង​បង្ក្រាប​មិន​អោយ​ជនជាតិ​ចិន​មួយ​ក្តាប់​តូច​បង្ក​ព្យុះ​ភ្លៀង​នៅ​កម្ពុជា​នឹង​មិន​ត្រឹមតែ​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​មាន​អារម្មណ៍​ស្ងប់ស្ងាត់ និង​សន្តិសុខ​នៅ​ក្នុង​ការ​រស់​នៅទេ ប៉ុន្តែ​វា​ក៏​ផ្តល់​ការ​ធានា​ដល់​វិនិយោគិន​ចិន​ល្អ​ៗ និង​វិនិយោគិន​បរទេស​ផ្សេង​ទៀត​ទុកចិត្ត​នៅ​ក្នុង​ការ​រម​ក​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ផ្ទុយ​មក​វិញ​បើសិនជា​អំពើ​ឃាតកម្ម​កើត​មាន​ញឹកញាប់​នៅ​កម្ពុជា​នោះ​វា​នឹង​ធ្វើ​អោយ​កម្ពុជា​ក្លាយជា​កន្លែង​ដែល​មិន​មាន​សុវត្ថិភាព ហើយ​ជា​លទ្ធផល​វា​នឹង​រុញច្រាន​វិនិយោគិន និង​ភ្ញៀវ​ទេសចរណ៍​បរទេស​ចេញពី​ប្រទេស​កម្ពុជា ។ រឿងរ៉ាវ​អាក្រក់​ៗ​ទាំង​អស់នេះ​នឹង​ធ្វើ​អោយ​គោលនយោបាយ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​លើកកម្ពស់​បរិ​យោ​កាស​វិនិយោគ និង​កំណើនសេដ្ឋកិច្ច​ជួប​ប្រទះ​ការ​លំបាក ។

ជាមួយនឹង​ផលវិបាក​បែប​នេះ វា​ចាំបាច់​បំផុត​ដែល​អាជ្ញាធរ​កម្ពុជា​ត្រូវ​ចាត់វិធានការ​ណ៍ ដ៏​តឹង​រឹង​បំផុត ដើម្បី​រឹត​បន្តឹង​សន្តិសុខ​នៅ​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស និង​កន្លែង​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​កុំអោយ​ជនជាតិ​ចិន​មួយ​ក្តាប់​តូច ធ្វើ​អោយ​ខូច​ឈ្មោះ​កម្ពុជា​ជា​កន្លែង​ដែល​មាន​សន្តិសុខ និង​សន្តិភាព​សម្រាប់​ការ​វិនិយោគ និង​ដើម្បី​អោយ​ប្រជាជន​នៅ​ខេត្ត​ព្រះ​សីហ​នុ​អាច​រស់នៅ​បាន​សុខ​ដូច​មុន​ពេល​ដែល​ការ​ហូរ​ចូល​ជនជាតិ​ចិន​យ៉ាង​គំហុក​ទៅ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ