ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! សិស្ស​សន្លប់​បន្តបន្ទាប់​គ្នា នៅ​សាលា​អនុ​វិទ្យាល័យ​ស្រែ​ក្រសាំង

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​ថ្ងៃ​ទី​៨ ខែឧសភា​នេះ សិស្សសាលា​អនុ​វិទ្យាល័យ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ចំនួន​៦​នាក់ ត្រូវ​បាន​លោកគ្រូ​អ្នកគ្រូ​បញ្ជូន​ចូល​មណ្ឌល​សុខភាព ក្រោយ​ដួល​សន្លប់​ជា​បន្តបន្ទាប់…

ខេត្តស្ទឹងត្រែង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​ថ្ងៃ​ទី​៨ ខែឧសភា​នេះ សិស្សសាលា​អនុ​វិទ្យាល័យ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ចំនួន​៦​នាក់ ត្រូវ​បាន​លោកគ្រូ​អ្នកគ្រូ​បញ្ជូន​ចូល​មណ្ឌល​សុខភាព ក្រោយ​ដួល​សន្លប់​ជា​បន្តបន្ទាប់ ខណៈ​គោរព​ទង់ជាតិ ។

សេចក្តីរាយការណ៍បានបន្តថា តាម​ការ​អោយ​ដឹង​បឋម​ពី​លោកគ្រូ ផ​ន សុភាព នៃ​អនុ​វិទ្យាល័យ​ស្រែ​ក្រសាំង​ថា សិស្ស​ស្រី​៦​នាក់ មាន​ម្នាក់​រៀន​នៅ​បន្ទាប់​លេខ​៧ បាន​ដួល​សន្លប់​មុនគេ ខណៈ​កំពុង​ដើរ​សំដៅ​ទៅ​គោរព​ទង់ជាតិ​ភ្លាម​ៗ​នេះ លោកគ្រូ និង​សិស្ស​ឯទៀត​ជួយ​កោសខ្យល់​ទើប​ដឹងខ្លួន​ធម្មតា​វិញ និង​អោយ​ត្រឡប់​ទៅ​ផ្ទះ​សម្រាក លុះ​មួយសន្ទុះ​ក្រោយ ស្រាប់តែ​មាន​សិស្ស​ស្រី​រៀន​នៅ​បន្ទប់​លេខ​៧​និង​លេខ​៨ ដួល​សន្លប់​បន្តបន្ទាប់ ដោយ​មិនដឹង​ខ្លួន​ក៏​ប្រញាប់​បញ្ជូន​ចូល​មណ្ឌល​សុខភាព ដាក់​ស្សេរ៉ូម សង្គ្រោះ​បឋម ។

តាម​ការ​បញ្ជាក់​របស់​គ្រូពេទ្យ​នៅ​មណ្ឌល សុខភាព​ភូមិ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក​ថា ដោយសារ​តែ​កម្តៅថ្ងៃ​ក្តៅ​ខ្លាំង​បង្ក​អោយ​ខ្វះ​អុកស៊ីហ្សែន ទើប​បណ្តាល​អោយ​សន្លប់​បែប នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ