ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ៗ​ឆ្លង​ចរន្ត​ឆេះ​ខ្សែភ្លើង​ដាច់​ធ្លាក់​ពេញ​ផ្លូវ និង​ធ្លាក់​លើ​សំ​យ៉ាប​ផ្ទះ​ពលរដ្ឋ​ភ័យ​ស្លន់ស្លោ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខ្សែភ្លើង​នៅ​តាម​បណ្តោយ​ផ្លូវ​៤៣២​បាន​ឆ្លង​ចរន្ត​ទុ​ស្សេ​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដាច់​ធ្លាក់​មក​លើ​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់​ពេលវេលា ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​នឹង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែឧសភា នៅ​តាម​បណ្តោយ​ផ្លូវ​៤៣០ កែង​នឹង​ផ្លូវ​៤៩៤ សង្កាត់​ផ្សារ​ដើម​ថ្កូវ…

រាជធានី​ភ្នំពេញ ៖ ខ្សែភ្លើង​នៅ​តាម​បណ្តោយ​ផ្លូវ​៤៣២​បាន​ឆ្លង​ចរន្ត​ទុ​ស្សេ​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដាច់​ធ្លាក់​មក​លើ​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់​ពេលវេលា ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​នឹង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែឧសភា នៅ​តាម​បណ្តោយ​ផ្លូវ​៤៣០ កែង​នឹង​ផ្លូវ​៤៩៤ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​មានការ​ភ្ញាក់ផ្អើល គឺ​គេ​ឃើញ​ខ្សែភ្លើង​ដែល​រាយ​កាត់មុខ​ផ្ទះ​បាន​ឆ្លង​ចរន្ត​អគ្គី​ស​នី​ទុ​ស្សេ​ឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឲ្យ​ដាច់​ធ្លាក់​ខ្សែភ្លើង​រាយ​ប៉ាយ​ពេញ​ផ្លូវ និង​ធ្លាក់​ទើរ​លើសំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ ធ្វើ​អោយ​ពួក​គាត់​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ​ដើម្បី​ចុះ​មក​ដល់​កន្លែង​កើតហេតុ ហើយ​អាជ្ញាធរ​បាន​ទាក់ទង​ទៅ​ខាង​អគ្គិសនី​ដើម្បី​ឱ្យ​ផ្តាច់​ភ្លើង​នៅ​ចំនុច​កើតហេតុ​នោះ​ភ្លាម​ៗ និង​បាន​រាយការណ៍​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​ចេញ​មក​ជួយ​ទឹក​បាញ់​ពន្លត់​ទាន់​ពេលវេលា​ភ្លាម​ៗ​ផង​ដែរ ដោយ​ប្រើ​ពេល​ពន្លត់​មិន​ដល់​២០​នាទី​ផង ភ្លើង​ក៏​រលត់​ទៅ​វិញ​។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ មិន​បាន​ប៉ះពាល់​អ្វី​ធ្ង​ន​ធ្ង​រ​ដល់​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ទេ គ្រាន់តែ​ឆេះ​ដាច់​ខ្សែភ្លើង​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ និង​ដាច់​ចរន្តអគ្គិសនី​តែ​ប៉ុណ្ណោះ ។ បន្ទាប់​ពី​កើតហេតុ​មាន​ខាង​អគ្គិសនី​ចុះ​មក​ដល់​កន្លែង​ហេតុ​ដើម្បី​ត្រួតពិនិត្យ និង​ត្រៀម​រៀបចំ​ត​ខ្សែភ្លើង​ថ្មី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ធម្មតា​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ