ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយ​បួស​រ៉ា​ម៉ា​ឌ​ន​នៃ​សាសនា​ឥ​ស្លា​ម​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រាត្រី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៩ អញ្ជើញពិសា​អាហារ​ស្រាយ​បួស…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រាត្រី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៩ អញ្ជើញពិសា​អាហារ​ស្រាយ​បួស «​ខែ​រ៉ា​ម៉ា​ឌ​ន​» ជាមួយ​ខ្មែរ​-​ឥ​ស្លា​ម​សរុប​៤,៧៥០​នាក់ ដែល​មក​ពី​បណ្តា​ខេត្ត ២,៤៥០​នាក់ និង​ក្នុង​រាជធានី​ភ្នំពេញ​១,៩៨០​នាក់ ។ ក្នុង​ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សាសនិក​ឥ​ស្លា​ម​មក​ពី​បរទេស​ចំនួន​៣២០​នាក់ ដែល​មាន​៣២​ជាតិ​សាសន៍ រួម​ទាំង​តំណាង​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រតិបត្តិការ​ឥ​ស្លា​ម OIC ចំនួន​៣​នាក់​ផង​ដែរ ។

នេះ គឺជា​លើក​ទី​៦​ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ដ៏​សំខាន់​របស់​ខ្មែរ​-​ឥ​ស្លា​ម បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​តេ​ជោ​ចំពោះ​បងប្អូន​ខ្មែរ​-​ឥ​ស្លា​ម ទោះបី​សម្តេច​ជា​ព្រះពុទ្ធ​សាសនិក​ក៏​ដោយ​នោះ ។ លោក​ទេស​រដ្ឋមន្ត្រី អូ​ស្មាន ហា​ស្សាន់ ប្រធាន​គណៈកម្មការ​រៀបចំ​ពិធី​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌ​ន នៃ​សាសនា​ឥ​ស្លា​ម​កម្ពុជា​បាន​សម្តែង​ការ​ដឹងគុណ និង​រីករាយ​ជា​ខ្លាំង​ចំពោះ​ការ​ផ្តល់​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ពិសា​អាហារ​ស្រាយ​បួស «​ខែ​រ៉ា​ម៉ា​ឌ​ន​» នេះ ។ លោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ដែល​ខ្មែរ​-​ឥ​ស្លា​ម មានឱកាស​បាន​មក​ជួបជុំ​ពិសា​អាហារ​ស្រាយ​បួស​ជាមួយ​សម្តេច​តេ​ជោ​ដោយសារ​តែ​សម្តេច​បាន​យកចិត្តទុកដាក់​លើកកម្ពស់​ផ្តល់​សិទ្ធិ​សេរីភាព​នៃ​ជំនឿ​សាសនា​ដោយ​ពេញលេញ ដោយ​ឥត​មានការ​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ បង្កើត​បាន​នូវ​សុខដុម​នី​យ​កម្ម​ជាតិ​សាសន៍ និង​សាសនា ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ដូច្នេះ «​យើងខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​មាន​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​បាន និង​កំពុង​ដឹកនាំ​លើកកម្ពស់​យកចិត្តទុកដាក់​ដោះស្រាយ​ជា​បន្តបន្ទាប់​ជូន​នូវ​រាល់​សំណូមពរ និង​កង្វល់​ទាំង​ប្រជាជន​កម្ពុជា រួម​និង​បងប្អូន​ឥ​ស្លា​ម​កម្ពុជា​ដែល​មាន​តម្រូវការ​ហើយ សម្តេច​តែងតែបាន​ធ្វើការ​សម្រួល​ដោះស្រាយ​ជូន​ដោយ​ការ​យកចិត្តទុកដាក់​ជាទី​បំផុត​» ។

ជា​មេដឹកនាំ​ដែល​មិន​មានការ​ប្រកាន់​និន្នាការ​សាសនា ឬ​ជាតិ​សាសន៍​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បើក​ចិត្ត​ទូលាយ​ឱ្យ​ខ្មែរ​-​ឥ​ស្លា​ម​បាន​ចូលរួម​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ។ ក្នុង​នោះ​មាន​គ្រូបង្រៀន​ខ្មែរ​-​ឥ​ស្លា​ម​ជា​ច្រើន​នាក់​ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​អប់រំ ហើយ​មាន​សាលា​ជា​ច្រើន​ត្រូវ​បាន​សាងសង់​ផ្តល់​ការ​អប់រំ​ដល់​កូន​ប្រជាពលរដ្ឋ​ខ្មែរ​-​ឥ​ស្លា​ម ។ រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ក៏​បើក​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​-​ឥ​ស្លា​ម ដោយ​ពាក់​ស្បៃ និង​ពាក់មួក​កា​តិ​ប​សម្រាប់​ថតរូប​ធ្វើ​លិខិត​ស្នាម​ផ្សេង​ៗ ។ បន្ថែម​ពីលើ​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​អនុញ្ញាត​ខ្មែរ​-​ឥ​ស្លា​ម អាច​ប្រើប្រាស់​សម្លៀក​បំពាក់​ប្រពៃណី​របស់​ពួក​គេ ដើម្បី​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័នរដ្ឋ​ផង​ដែរ ។

បើ​តាម​លោក អូ​ស្មាន ហា​ហ្សា​ន់ បានឱ្យ​ដឹង​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដោះស្រាយ​នូវ​សំណូមពរ​ជា​ច្រើន​ជូន​បងប្អូន​ខ្មែរ​-​ឥ​ស្លា​ម ។ មិនតែប៉ុណ្ណោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​គោលនយោបាយ​បន្ថែម​រៀបចំ​ឲ្យ​មាន​បងប្អូន​មុ​ស្លី​ម បាន​ចូលរួម​បម្រើ​កិច្ចការ​ជូន​ជាតិ​នៅ​ក្នុង​ស្ថាប័ន​និ​តិ​បញ្ញា​តិ នីតិប្រត្តិបត្តិ រាជរដ្ឋាភិបាល ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ មន្ត្រីជាន់ខ្ពស់ នគរបាល យោធា ។ នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​មាន​ពុទ្ធសាសនិក​ប្រមាណ​៩៥​ភាគរយ ឥ​ស្លា​ម​មាន​ជិត​២​ភាគរយ និង​គ្រិស្ត​សាសនិក​ប្រមាណ ១.២៥​ភាគរយ ព្រមទាំង​សាសនា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ