ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខៃ ប្រ​សិ​ដ្ឋ នៅ​អាល័យ តែ​មិន​វិល​វិញ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​ខៃ ប្រ​សិ​ដ្ឋ បាន​មក​ចូលរួម​សម្តែង​ជា​លើក​ទី​ពីរ​នៅ​លើ​ទឹកដី​កំណើត បន្ទាប់​ពី​ចូលរួម​សម្តែង​បទ​«​ឪពុក​អ្នកក្រ​»​កាលពី​ពេល​កន្លង​ទៅ ។ ការ​ចូលរួម​សម្តែង​ជា​ថ្មី​របស់​លោក​ខៃ ប្រ​សិ​ដ្ឋ ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង បើ​ទោះបីជា​ពេល​នេះ​លោក​មាន​វ័យ​កាន់តែ​ចាស់​បន្តិច…

រាជធានី​ភ្នំពេញ​៖ លោក​ខៃ ប្រ​សិ​ដ្ឋ បាន​មក​ចូលរួម​សម្តែង​ជា​លើក​ទី​ពីរ​នៅ​លើ​ទឹកដី​កំណើត បន្ទាប់​ពី​ចូលរួម​សម្តែង​បទ​«​ឪពុក​អ្នកក្រ​»​កាលពី​ពេល​កន្លង​ទៅ ។ ការ​ចូលរួម​សម្តែង​ជា​ថ្មី​របស់​លោក​ខៃ ប្រ​សិ​ដ្ឋ ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង បើ​ទោះបីជា​ពេល​នេះ​លោក​មាន​វ័យ​កាន់តែ​ចាស់​បន្តិច និង​បាន​ឃ្លាតឆ្ងាយ​យូរ​ឆ្នាំ​ពី​ឆាក​សម្តែង​នេះ​ក៏​ដោយ ។

រូបភាព​ជា​ច្រើន​សន្លឹក​នៃ​ការ​សម្តែង​របស់​លោក​ខៃ ប្រ​សិ​ដ្ឋ បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កមួយ របស់​បុរស​ដែល​រួម​សម្តែង​ជាមួយ​លោក​។ បើ​តាម​ការ​អះអាង​ពី​លោក​ខៃ ប្រ​សិ​ដ្ឋ ប្រាប់​សារព័ត៌មាន​នា​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា ការ​សម្តែង​របស់​លោក​នា​ពេល​នេះ​គឺ​មិនមែន​ជា​ការ​ថត​ខ្សែភាពយន្ត​ទេ ពោល​គឺជា​ការ​ថត​បទ​ចម្រៀង​ពី​ដើម​មួយ ដែល​លោក​ដើរតួ​ជា​ស្តេច​។ បទ​ចម្រៀង​ដែល​លោក​បាន​ថត​នេះ​គឺ​នៅ​រមណីយដ្ឋាន​ថ្ម​រូង ។ លោក​បាន​សម្រេច​ថត​នា​ពេល​នេះ​គឺ​ដោយសារ​លោក​និង​ម្ចាស់​ផលិតកម្ម​ជា​អ្នក​ស្គាល់គ្នា​ជិត​ស្និទ្ធ ។

លោក​ខៃ ប្រ​សិ​ដ្ឋ ថា​មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ថត​ឡើង​វិញ​ព្រោះតែ​នៅ​មិន​ដាច់​អាល័យ​ពី​សិល្បៈ ហើយ​គាប់​ជួន​លោក​បាន​មក​លេង​ស្រុក​កំណើត​ផង​នោះ​ក៏​ចូល​ថត​តែ​ម្តង ។ លោក​ចូលរួម​ថត​នា​ពេល​នេះ មិនមែន​មាន​ន័យ​ថា លោក​ត្រឡប់​ចូល​វិ​ថី​នេះ​ជា​ថ្មី​ឡើយ ពោល​លោក​គ្រាន់តែ​ចង់​ថត​បែប​កម្សាន្ត ជួយ​មិត្តភក្តិ​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​កន្លង​មក​ប៉ុណ្ណោះ​។

លោក​ខៃ ប្រ​សិ​ដ្ឋ មក​លេង​ស្រុក​២​ស​ប្ដា​ហ៍ ហើយ​ប្រហែល​១​ស​ប្ដា​ហ៍​ទៀត​លោក​នឹង​ត្រឡប់​ទៅ​ប្រទេស​អូស្ត្រាលី​វិញ​ហើយ ។ បើ​ទោះបីជា​លោក​ខៃ ប្រ​សិ​ដ្ឋ មាន​វ័យ​កាន់តែ​ចាស់​ក៏​ពិតមែន ប៉ុន្តែ​រូបរាង​របស់​លោក​មើលទៅ​នៅ​តែ​សង្ហា ក្នុង​ពេល​ដែល​លោក​ក៏​នៅ​តែ​ទទួល​ការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​នៅ​ក្នុង​ទិដ្ឋភាព​ដែល​លោក​កំពុង​តែ​ថត​នោះ​ផង​ដែរ​។

បច្ចុប្បន្ន​លោក​ខៃ ប្រ​សិ​ដ្ឋ រស់នៅ​ក្នុង​រដ្ឋ Brisbane ប្រទេស​អូស្ត្រាលី​ជាមួយ​កូនប្រុស​ច្បង​វ័យ​ជាង​២០​ឆ្នាំ ឈ្មោះ​ខៃ​សិ​ដ្ឋ លី​ស័​ក្ត ហៅ​ម៉ៃ​ឃើ​ល ដែល​ជា​តំណក់ឈាម​ជាមួយ​អ្នក​នាង​ពិសិដ្ឋ ពិ​លី​កា ។ លោក​រួមរស់​ជាមួយ​ភរិយា​ថ្មី​របស់​លោក​ដែល​មានកូន​ប្រុស​-​ស្រី​ចំនួន​៣​នាក់​ទៀត ។

លោក​ខៃ ប្រ​សិ​ដ្ឋ បាន​ចាក​ចេញពី​ទឹកដី​កំណើត​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​អំឡុង​ឆ្នាំ​១៩៩៩ ដោយ​បញ្ចប់​អាជីព​សិល្បៈ​ទាំងស្រុង ហើយ​ចូល​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​អគ្គិសនី ។ លោក​ខៃ ប្រ​សិ​ដ្ឋ ធ្លាប់​មក​លេង​ស្រុក​ខ្មែរ​ម្តង​ជា​ពីរ​ដង​មក​ហើយ ប៉ុន្តែ​តែងតែ​លាក់បាំង​ដោយ​មិន​ចង់ឱ្យ​គេ​ដឹង​ពី​ដំណើរ​របស់​លោក
ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ