ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សោកនាដ​កម្ម! ផ្ទុះ​ឆេះ​រថយន្ត​ស៊ីទែន​​ស្លា.ប់​៥៨​នាក់

4 ឆ្នាំ មុន

ប្រទេស​នី​ហ្សេ ៖ មនុស្ស​៥៨​នាក់​បាន​ត្រូវ​ស្លាប់ ​និង​ជាង​៤០​នាក់​ទៀត​រង​របួស ​កាលពី​យប់​ថ្ងៃ​ទី​៥​ មកថ្ងៃ​​ទី​៦ ​ឧសភា ២០១៩ នៅ​ទីក្រុង​នី​ញ៉ា​ម៉េ ​រដ្ឋធានី​នី​ហ្សេ…

ប្រទេស​នី​ហ្សេ ៖ មនុស្ស​៥៨​នាក់​បាន​ត្រូវ​ស្លាប់ ​និង​ជាង​៤០​នាក់​ទៀត​រង​របួស ​កាលពី​យប់​ថ្ងៃ​ទី​៥​ មកថ្ងៃ​​ទី​៦ ​ឧសភា ២០១៩ នៅ​ទីក្រុង​នី​ញ៉ា​ម៉េ ​រដ្ឋធានី​នី​ហ្សេ ដោយសារ​ការ​ផ្ទុះ ​ហើយ​ឆេះ​រថយន្ត​កាំ​មី​ញ៉ុ​ង​ស៊ី​ទែន​​មួយ​គ្រឿង​ដឹក​ប្រេងសាំង ដែល​ក្រឡាប់​ហៀរ​ប្រេង ទាក់ទាញ​មនុស្ស​ម្នា​ទៅ​ត្រង​យក​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​វិមាន​ប្រធានាធិបតី​នី​ហ្សេ​និយាយ​ថា ការ​ផ្ទុះ​ឆេះ​កើត​មាន​នា​ថ្ងៃ​ទី​៦ ​ឧសភា ​វេលា​ម៉ោង​ប្រមាណ​ជា​១​រំលង​អ​ធ្រា​ត្រ​ម៉ោង​ក្នុងស្រុក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥៨​នាក់ ក្នុង​នោះ​៥៥​នាក់​ស្លាប់​នៅ​នឹង​កន្លែង ហើយ​៣​នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ​ព្រោះ​របួសធ្ងន់​។

យោង​តាម​សាក្សី​ទាំងឡាយ​ថា​រថយន្ត​ស៊ី​ទែន​នោះ​បាន​ក្រឡាប់​លើ​ផ្លូវដែក ពេល​បើក​ចេញពី​ក្រុង ត្រង់​កន្លែង​មួយ​ចម្ងាយ​ប៉ុន្មាន​រយ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​នី​ញ៉ា​ម៉េ ដែល​ពុំ​រង​ការ​ប៉ះ​ពាល់​​ឡើយ​។ ប្រេង​បាន​ហៀរ​ចេញ​ហើយ​មនុស្ស​ម្នា​លើកគ្នា​ទៅ​ត្រង​យក​។ បន្ទាប់​មក​ស្រាប់តែ​មានការ​ផ្ទុះ​និង​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។ មាន​ម៉ូតូ​និង​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​រថយន្ត​កាំ​មី​ញ៉ុ​ង​នេះ​ពេល​មាន​ភ្លើង​ឆាបឆេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ