ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​អាក្រក់​សម្រាប់​គ្រប់​គ្នា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មហាសេដ្ឋី​អា​មេ​រិ​ក​លោក​WARREN BUFFETT​ថ្លែង​កាលពី​ថ្ងៃ​ទី​៦​ឧសភា​ថា សង្គ្រាម​​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន នឹង​ជា​រឿង​អាក្រក់​សម្រាប់​ពិភពលោក​ទាំងមូល​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​បង្កើត​ភ្លាម​ៗ​នូវ​ភាព​តានតឹង រវាង​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទាំង​២​របស់​ពិភពលោក ដោយ​ប្រកាស​នា​ថ្ងៃ​ទី​៥​ឧសភា…

សហរដ្ឋអាមេរិក ៖ មហាសេដ្ឋី​អា​មេ​រិ​ក​លោក​WARREN BUFFETT​ថ្លែង​កាលពី​ថ្ងៃ​ទី​៦​ឧសភា​ថា សង្គ្រាម​​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន នឹង​ជា​រឿង​អាក្រក់​សម្រាប់​ពិភពលោក​ទាំងមូល​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​បង្កើត​ភ្លាម​ៗ​នូវ​ភាព​តានតឹង រវាង​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទាំង​២​របស់​ពិភពលោក ដោយ​ប្រកាស​នា​ថ្ងៃ​ទី​៥​ឧសភា ពី​ការ​យក​ពន្ធគយ​លើ​បណ្ដា​ផលិតផល​ចិន​ដល់​ទៅ​ប្រមាណ​ជា​២០០​ពាន់​លាន​ដុល្លារ គឹ​ដំឡើង​ដល់​២៥%​ចាប់ពី​ថ្ងៃ​ទី​១០​ឧសភា​ទៅ ទល់​នឹង​បច្ចុប្បន្ន​យកពន្ធ​ត្រឹម​១០% ដោយ​នោះ​ជា​ការ​គាបសង្កត់​លើ​ក្រុង​ប៉េ​កាំ​ង​ឲ្យ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​មួយ​។

ការ​សម្រេច​នោះ​របស់​លោក​ត្រាំ​ញ៉ាំង​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​ដាំ​ក្បាល​ចុះ​កាលពី​ថ្ងៃ​ទី​៦​ឧសភា ជា​ប្រតិកម្ម​ដែល​លោក​WARREN BUFFETT​ក្នុង​បទ​សម្ភាសន៍​មួយ ជាមួយ​ទូរទស្សន៍​CNBC​យល់​ថា​ពុំ​ល្អ​ឡើយ​។

ក្រុមហ៊ុន​របស់​លោក​BUFFETT​គឹ​ក្រុមហ៊ុន BERKSHIRE HATHAWAY ជា​ម្ចាស់​ឬ​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន​ដែល​មាន​វត្ត​មាននៅ​ចិន ក្នុង​នោះ​មាន​APPLE ដែល​ការ​វិនិយោគ​របស់​លោក មាន​ដល់​ជាង​៥០​ពាន់​លាន​ដុល្លារ​។ លោក​ថ្លែង​ទៅ​កាន់​CNBC​ថា ប្រសិនបើ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ប្រាកដ​មែន នោះ​នឹង​ជា​រឿង​ដ៏​អាក្រក់​សម្រាប់​ពិភពលោក​ទាំងមូល​។ លោក​បន្ត​ថា​សម្រាប់​ពេល​នេះ​វា​ជា​ការ​ភ្លើ​ដែល​លក់​បណ្ដា​ភាគហ៊ុន​ដោយ​តក់ក្រហល់ ហើយ​ទំនាក់ទំនង​អា​មេ​រិ​ក​-​ចិន​នឹង​ពុំ​ប៉ះពាល​ដល់​ប្រតិ​បត្តិការ​របស់​ក្រុមហ៊ុន BERKSHIRE ឡើយ​។ យើង​នឹង​ទិញ​ភាគហ៊ុន​បន្ថែម​ទៀត​ក្នុង​ស​ប្ដា​ហ៍​នេះ បន្ថែម​លើ​ការ​ទិញ​កាលពី​ស​ប្ដា​ហ៍​មុន​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ត្រាំ​បាន​ចេញផ្សាយ​សារ​តាម​TWITTER​មួយ កាលពី​ថ្ងៃ​ទី​៦​ឧសភា​ដោយ​និយាយ​ថា សហរដ្ឋអាមេរិក​បាន​ខាតបង់​ក្នុង​១​ឆ្នាំ​ៗ នូវ​ទឹកប្រាក់​រវាង​ពី​៦០០​ទៅ​៨០០​ពាន់​លាន​ដុល្លារ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ពា​ណិ​ជ្ច​កម្ម​។ ជាមួយ​ចិន​គេ​ខាតបង់​៥០០​ពាន់​លាន​ដុល្លារ​។

លោក​BUFFETT​បន្ត​ថា សង្គ្រាម​ពា​ណិ​ជ្ច​កម្ម​នឹង​នាំ​ឲ្យ​មានការ​ខូចខាត​ចំពោះ​អ្វី​ដែល​ក្រុមហ៊ុន​BERKSHIRE​មាន​។ លោក​ធ្វើការ​កត់​សម្គាល់ថា ជម្លោះ​នាំ​ឲ្យ​ប៉ះពាល់​រួច​ហើយ​ដល់​ក្រុមហ៊ុន​ផ្លូវដែក​BNSF​។ ក្រុមហ៊ុន​១​ទៀត​គឺ​ក្រុមហ៊ុន​BROOKS RUNNING គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​BERKSHIRE​ដែរ និយាយ​កាលពី​ស​ប្ដា​ហ៍​មុន​ថា ខ្លួន​កំពុង​តែ​ផ្ទេរ​ផលិតកម្ម​ស្បែកជើង​របស់​ខ្លួន​ពី​ចិន​ទៅ​កាន់​វៀតណាម មក​ពី​ការ​ខ្លាច​ជុំវិញ​ការ​យក​ពន្ធគយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ