ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនថ្លៃ​ខឹង​បងថ្លៃ​បង្ករឿង​ក្នុង​គ្រួសារ​ មានអី​ស្អែក​ឡើង​ទាញ​មេសោ​វាយ​សន្លប់​ស្តូក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចិត្ត​ស្រាល​ម្នាក់​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ​បន្ទាប់​ពី​ប្រើ​មេសោ​១​វាយ​ទៅ​លើ​បុរស​ម្នាក់​ទៀត ដែល​ជា​បងថ្លៃ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​សន្លប់​ស្ដូកស្ដឹង ព្រោះតែ​ខឹង និង​បងថ្លៃ​ផឹក​ស្រវឹង ហើយ​រករឿង​បង្ក​ហិង្សា​ក្នុង​គ្រួសារ ។ បន្ទាប់​មក​ដោយសារ​តែ​ខ្លាច​បងថ្លៃ​ស្លាប់​ក៏​បាន​ប្រញាប់ប្រញាល់​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន…

រាជធានី​ភ្នំពេញ ៖ បុរស​ចិត្ត​ស្រាល​ម្នាក់​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ​បន្ទាប់​ពី​ប្រើ​មេសោ​១​វាយ​ទៅ​លើ​បុរស​ម្នាក់​ទៀត ដែល​ជា​បងថ្លៃ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​សន្លប់​ស្ដូកស្ដឹង ព្រោះតែ​ខឹង និង​បងថ្លៃ​ផឹក​ស្រវឹង ហើយ​រករឿង​បង្ក​ហិង្សា​ក្នុង​គ្រួសារ ។ បន្ទាប់​មក​ដោយសារ​តែ​ខ្លាច​បងថ្លៃ​ស្លាប់​ក៏​បាន​ប្រញាប់ប្រញាល់​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​មិន​ហ៊ាន​មើល ព្រោះ​របួសធ្ងន់​ទើប​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​វិញ ។

បេ​តុ​ការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បុរស​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ​ឈ្មោះ ចិន វិចិត្រ អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។ ចំណែក​បុរស​ជា​បងថ្លៃ​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ ធី​ម សៀង​ហ៊ី​ម អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​កើតហេតុ​ជាមួយ​គ្នា ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៩ បុរស​ដែល​ជា​បងថ្លៃ​បាន​ដើរ​ផឹកស៊ី​រហូត​ដល់​ស្រវឹង ទើប​ត្រឡប់​ចូល​ផ្ទះ បន្ទាប់​មក​បាន​បង្ករឿង​នៅ​ក្នុង​គ្រួសារ បណ្ដាល​ឲ្យ​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​ជាមួយ​ប្រពន្ធ ។ ខណៈនោះ​បុរស​ជា​ប្អូនថ្លៃ​ខឹង​យ៉ាង​ខ្លាំង តែ​មិន​បាន​មាត់​.​ក​អ្វី​ទេ និង​បាន​ចាក​ចេញពីផ្ទះ​បាត់ ចំណែក​នគរបាល​បាន​សម្របសម្រួល​ទើប​មានការ​ស្ងប់ស្ងាត់​ហើយ​ក៏​បាន​ចូល​ដេក​រៀង​ៗ​ខ្លួន​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​០៧ ទើប​បុរស​ជា​ប្អូនថ្លៃ​វិល​ត្រឡប់​ចូល​ទៅ​ផ្ទះ​វិញ​បើកទ្វារ​ផ្ទះ​រួច​ទាញ​បាន​មេសោ​វាយ​ទៅ​លើ​បងថ្លៃ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្ដឹង ។ បង្ក​ការ​ភ្ញាក់ផ្អើល​ឆោឡោ ហើយ​បាន​សែង​ជន​រង​គ្រោះ​ទៅ​កាន់​គ្លីនិក ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ដោយសារ​តែ​របួសធ្ងន់​ពេក​គ្រូពេទ្យ​មិន​ហ៊ាន​ទទួល​មើល​ទើប​ក្រុម​គ្រួសារ ហៅ​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ