ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចុះបញ្ជី​ដី​នៅ​ទូ​ទាំង​ប្រទេស​សម្រេច​បាន​ជាង​៧០​ភាគរយហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់​ខែមេសា ឆ្នាំ​២០១៩​នេះ ការ​ចុះបញ្ជី​ដី​នៅ​ទូ​ទាំង​ប្រទេស​សម្រេច​បាន​ប្រមាណ​៥,២​លាន​ក្បាលដី ស្មើនឹង​៧៤​ភាគរយ នៃ​ចំនួន​ក្បាលដី​ប៉ាន់ស្មាន​សរុប​៧​លាន​ក្បាលដី…

រាជធានី​ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់​ខែមេសា ឆ្នាំ​២០១៩​នេះ ការ​ចុះបញ្ជី​ដី​នៅ​ទូ​ទាំង​ប្រទេស​សម្រេច​បាន​ប្រមាណ​៥,២​លាន​ក្បាលដី ស្មើនឹង​៧៤​ភាគរយ នៃ​ចំនួន​ក្បាលដី​ប៉ាន់ស្មាន​សរុប​៧​លាន​ក្បាលដី ខណៈ​តាម​ផែនការ ត្រូវ​បាន​ធ្វើការ​ចុះបញ្ជី​ដី​ទូ​ទាំង​ប្រទេស រួម​ទាំង​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ឲ្យ​សម្រេច​បាន​១០០​ភាគរយ នៅ​ត្រឹម​ឆ្នាំ​២០២១​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មួយ​នេះ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៩ បាន​បញ្ជាក់​ថា ការ​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បាន​៤,៦​លាន​ក្បាលដី ចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​បាន​៦ សែន​ក្បាលដី​។ ជាមួយ​គ្នា​នេះ ក៏​បាន​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន ២៤​សហគមន៍ ស្មើនឹង​៦៨៤​ក្បាលដី ។

ដោយឡែក ក្នុង​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី ក្រសួង​ទទួល​បាន​ពាក្យបណ្តឹង​ចំនួន​១០.០៧៨ ករណី ក្នុង​នោះ​បាន​ដោះស្រាយ​បញ្ចប់​៨.០៦២​ករណី និង​កំពុង​ដោះស្រាយ​២.០១៦ ករណី​។ (៣) ការ​ចុះបញ្ជី​ដី​សហគមន៍​។

សេចក្តី​ប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ជា​សេនាធិការ បាន​ខិតខំ​រៀបចំ​នូវ​បទដ្ឋាន​គតិ​យុ​ត្ត​សម​ស្រប និង​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ជាក់ស្តែង ក្នុង​ការ​ជំរុញ​ការ​ចុះបញ្ជី​ដីធ្លី​ទូ​ទាំង​ប្រទេស និង​យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ តាម​រយៈ​ការ​បង្កើត​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​-​ថ្នាក់​ខេត្ត អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី យន្តការ​ដោះស្រាយ​វិវាទ​តាម​ប្រព័ន្ធ​តុលាការ និង​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​ជា​ធរមាន និង​មិន​មានការ​បង្ខិតបង្ខំ គំរាមកំហែង ឬ បំភិតបំភ័យ​តូ​ភាគី​ណាមួយ​ឡើយ​។

ក្រសួង​ដដែល បាន​អះអាង​ថា វិធានការ​ទាំងនេះ ដើម្បី​ធានា​នូវ​សុវត្ថិភាព​នៃ​ការ​កាន់កាប់​ដីធ្លី ការ​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា​ដីធ្លី ការ​លើកកម្ពស់​កម្រិតជីវភាព ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ សន្តិសុខ​ស្បៀង និង​ភាព​សុ​ខុ​ដុម​នៃ​សង្គម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ