រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេ សថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ កើតឡើង១៥លើក ស្លាប់៤នាក់ និងរបួសធ្ងន់១២នាក់ ហើយរបួសស្រាល៧នាក់ ។
ដែលមូលហេតុគ្រោះថ្នាក់បណ្តាលមកពីបើកល្បឿនលឿន៦លើក ស្លាប់២នាក់ មិនគោរពសិ ទ្ធ៦លើក ស្លាប់២នាក់ មិនប្រកាន់ស្តាំ១លើក ប្រជែង១លើក បត់ឆ្វេង-ស្តាំ១លើក ។ សរុបស្លាប់៤នាក់ ដែលម៉ូតូ១នាក់ (មិនពាក់មួក១នាក់) ថ្មើរជើង១នាក់ រថយន្តតូច១នាក់ ។
គ្រោះថ្នាក់ប៉ះទង្គិច នេះមានម៉ូតូ និងម៉ូតូ១លើក ម៉ូតូ និងរថយន្តតូច៩លើក ស្លាប់១នាក់ ម៉ូតូនិងរថយន្តធំ២លើក ស្លាប់២នាក់ ម៉ូតូនិងថ្មើរជើង១លើក រថយន្តតូច និងថ្មើរជើង១លើក ស្លាប់១នាក់ រថយន្តតូច និងផ្សេងៗ១លើក ។ ហើយបណ្តាលឲ្យខូចខាតយាន២៩គ្រឿងនោះមាន ម៉ូតូ១២គ្រឿង រថយន្តតូច១៣គ្រឿង រថយន្តធំ៣គ្រឿង យានផ្សេងៗ១គ្រឿង ថ្មើរជើង២នាក់ ។
ដោយយានយន្តបង្កហេតុមាន ម៉ូតូ៦លើក រថយន្តតូច៨លើក រថយន្តធំ១លើក ។ គ្រោះថ្នាក់លើផ្លូវ មានផ្លូវជាតិ១១លើក ផ្លូវខេត្ត៤លើក ។ រាជធានី-ខេត្តមានគ្រោះថ្នាក់ និងរងគ្រោះច្រើន មានខេត្តព្រៃវែង២លើក ស្លាប់២នាក់ ភ្នំពេញ៦លើក របួស១០នាក់ និងខេត្តកំពង់ចាម១លើកស្លាប់២នាក់របួស២នាក់ ។
ជាលទ្ធផលត្រួតពិនិត្យថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ មធ្យោបាយចូលគោលដៅ៤៨៥៩ គ្រឿង(ម៉ូតូ៦៥%) មធ្យោបាយល្មើស៩១៥គ្រឿង (៣៣%) អប់រំ៣០២គ្រឿង(ម៉ូតូ៦៨%) មធ្យោបាយពិន័យ៦១៣គ្រឿង (ម៉ូតូ៨៩%) ៕
ចែករំលែកព័តមាននេះ