ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​សំណង់​ហត់នឿយ​ក៏​ក្លែងបន្លំ​ជា​សង្ឃ​ចុង​ក្រោយ​ទើប​ដឹង​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​៣​នាក់​កោរសក់​គ្រង​ស្បង់​ជីវរ រួម​ទាំង​អ្នក​រត់​រ៉ឺ​ម៉ូតូ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​គោក​ឃ្លាង​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ពួក​គេ​ក្លែង​ជា​សង្ឃ​ចេញ​ដើរ​បិណ្ឌបាត​នៅ​តាម​ទីប្រជុំជន ។ ការ​ឃាត់ខ្លួន​បុគ្គលិក​ក្លែង​ជា​សង្ឃ​នេះ កាលពី​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ ឧសភា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ជន​៣​នាក់​កោរសក់​គ្រង​ស្បង់​ជីវរ រួម​ទាំង​អ្នក​រត់​រ៉ឺ​ម៉ូតូ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​គោក​ឃ្លាង​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ពួក​គេ​ក្លែង​ជា​សង្ឃ​ចេញ​ដើរ​បិណ្ឌបាត​នៅ​តាម​ទីប្រជុំជន ។ ការ​ឃាត់ខ្លួន​បុគ្គលិក​ក្លែង​ជា​សង្ឃ​នេះ កាលពី​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ ឧសភា ឆ្នាំ​២០១៩ នៅ​តាម​ដងផ្លូវ​សម្តេច​ជា​ស៊ី​ម ក្នុងភូមិ​ក្រុង​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

ជន​ដែល​ត្រូវ​ឃាត់ខ្លួន​១ – ឈ្មោះ​ជា ផា​ន់​នី អាយុ​២៨​ឆ្នាំ ២-​ឈ្មោះ​ជិន សា​មុន អាយុ​៣៩​ឆ្នាំ ៣-​ឈ្មោះ វៃ ស៊ី​ណា អាយុ​៣២​ឆ្នាំ ។ អ្នក​ទាំង​៣​នាក់​បាន​កោរសក់​គ្រង​ស្បង់​ក្លែងបន្លំ​ជា​សង្ឃ​ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​ភូមិ​ស្រម៉រ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ​សាង ខេត្ត​ព្រ​វែង ។ ដោយឡែក​អ្នក​រត់​រ៉ឺ​ម៉ក​ឈ្មោះ​សួ​ស ពិ​សិទ្ធ អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ចំការ​ដូង ។

តាម​នគរបាល​ខណ្ឌ​សែន​សុខ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ពី​ជន​មួយ​ក្រុម​បាន​ក្លែង​ជា​សង្ឃ​ដើរ​បិណ្ឌ​បង្ក​អោយ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា​។ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក៏​បាន​ចុះ​ទៅ​គោលដៅ​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​៤​នាក់​ជិះ​រ៉ឺ​ម៉ក់​ម៉ូតូ ហើយ​ឃាត់ខ្លួន​ត្រួតពិនិត្យ​មាន​ស្បង់​ជីវរ ថង់​សាក់ និង​បាត​ព្រមទាំង​សម្ភារ​សង្ឃ​មួយ​ចំនួន​ទៀត​ក៏​បាន​ឃាត់ខ្លួន​តែ​ម្តង ។

តាម​ចម្លើយ​សារភាព​ជន​ទាំង​៣​នាក់​នោះ​បានអោយ​ដឹង​ថា ខ្លួន​បាន​ទិញ​ស្បង់​ជីវរ​នៅ​ស្រុក និង​កោរសក់​ក្លែងបន្លំ​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌបាត​នៅ​ជាយក្រុង និង​នៅ​តាម​ផ្សារ​នានា ដើម្បី​រក​ប្រាក់​រយៈពេល​ប្រមាណ​៣​ថ្ងៃ​មក​ហើយ នៅ​ក្នុង​មួយ​ថ្ងៃ​ម្នាក់​បាន​ប្រមាណ​៣​ទៅ​៤​ម៉ឺន​រៀល ។ កន្លង​មក​ពួក​គេ​ធ្លាប់​ធ្វើ​ជា​កម្មករ​សំណង់​ដែរ តែ​ហត់នឿយ​ណាស់ និង​ម្យ៉ាងទៀត​ខែ​ក្តៅ​ផង មាន​តែ​ក្លែង​ជា​សង្ឃ​ទើប​រក​ប្រាក់​បាន​ស្រួល ។

តាម​ជនសង្ស័យ​ឈ្មោះ​វៃ ស៊ី​ណា បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គេ​ក៏​បាន​រៀបចំ​ចេញ​បិណ្ឌបាត​ដោយ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ចេញពីផ្ទះ​ជួល​ពេល​ចេញ​បាន​បន្តិច​ក៏​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​តែ​ម្តង ។ ជន​ក្លែងបន្លំ​នោះ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ