ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ…ថ្នាំ​ញៀន​ជិត​២,០០០​គ្រាប់​ឯណោះ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មុខសញ្ញា​នៃ​ក្រុម​រត់ពន្ធ​គ្រឿងញៀន​ចំនួន​៣​នាក់(មាន​ទាំង​ស្ត្រី​ម្នាក់​ផង) ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៦ ​ឧសភា នៅ​ក្នុង​ភូមិ​អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក…

ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មុខសញ្ញា​នៃ​ក្រុម​រត់ពន្ធ​គ្រឿងញៀន​ចំនួន​៣​នាក់(មាន​ទាំង​ស្ត្រី​ម្នាក់​ផង) ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៦ ​ឧសភា នៅ​ក្នុង​ភូមិ​អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ជាមួយនឹង​ការ​រឹបអូស​បាន​ថ្នាំ​ញៀន​យ៉ាងច្រើន​សន្ធឹករហូតជិត​២​ពាន់គ្រាប់ឯណោះ ដែលការ​​បង្ក្រាប​ធ្វើឡើង​កម្លាំង​ប្រឆាំង​គ្រឿងញៀន​របស់​អធិការ​ស្រុក​ភ្នំព្រឹក​ពេល កំពុង​​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ ។

សេចក្តីរាយការណ៍ន្តថា​ ​ជនសង្ស័យ​ទាំង​៣​នាក់ ១-ឈ្មោះ​ភ្លើង យ៉ង ភេទប្រុស​ អាយុ​៣៦​ឆ្នាំ ២-ឈ្មោះ​វ៉ា​ត វង្ស​រស្មី ភេទស្រី​ អាយុ​២៤​ឆ្នាំ ជា​ប្ដី​ប្រពន្ធ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ និង​៣-​ឈ្មោះ​ខេ​ង ផល្លា ហៅ​ភេទប្រុស ​អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា​ ។​

​បើ​តាម​ប្រភព​ដដែលថា នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ដំបូង​កម្លាំង​ជំនាញ​បាន​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្ដី​-ប្រពន្ធ ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដោះ​ដូរ​ទំនិញ ហើយ​ក្រោយ​ពី​ទ​ទូល​បាន​នូវ​ចម្លើយ​បឋម​ពី​ជនសង្ស័យ​ប្ដី​ប្រពន្ធ​នេះ ទើប​មន្ត្រី​ជំនាញ​ឈាន​ដល់​ការ​តាម​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៍​ធំ​ម្នាក់​ទៀត​ឈ្មោះ​ខេ​ង ផល្លា ហៅ​ភេ នេះ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត ហើយ​ថែម​ទាំង​រឺ​ប​អូស​បាន​គ្រឿងញៀន​យ៉ាងច្រើន​ទៀត​ផង​ ។​

វត្ថុ​តាង​ដែល​កម្លាំង​ជំនាញ​ដកហូត​បាន​ពី​ក្រុម​ជួញដូរ​ថ្នាំ​ញៀន​ខាងលើ​នេះ មាន​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​សញ្ញា​អក្សរ​WY (​យ៉ា​ម៉ា​) សរុប​ជាង​១,៧០០​គ្រាប់ និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់​ធំ​ ។

អត្ថបទសរសេរ ដោយ