ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក្ស​ល្ខោន​…​យក្ស​ចា​បុ​ី

4 ឆ្នាំ មុន
  • ភ្នំពេញ

តាម​ច្បាប់​ក្នុង​ប្រទេស​…​ឆ្នេរសមុទ្រ​ជា​សម្បត្តិ​របស់​រដ្ឋ​…​រដ្ឋ​មាន​គណៈកម្មាធិការ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​ជា​អ្នក​ជួយ​ថែរក្សា​សម្បត្តិ​ធម្មជាតិ​នេះ​…​ប៉ុន្តែតាម​ពិនិត្យ​ជាក់ស្តែង​…​ឆ្នេរ​ខ្លះ​បង្ក្រាប​បាន​…​ឆ្នេរ​ខ្លះ​ទៀត​អ្នកមាន​ប្រាក់​រំលោភ​យក​យ៉ាង​រឹង​មាំ​…​បង្ក្រាប​អត់​បាន​សោះ​…​គេ​ថា​របស់​យក្ស ។ អ្នក​ក្រុងព្រះសីហនុ​នៅ​តែ​សម្លឹង​ឃើញ​…​ឆ្នេរ​ព្រែ​ង​ត្រែង​រាប់រយ​ម៉ែត្រ​ម្ចាស់​មួយ​…​រាប់រយ​ម៉ែត្រ​ទៀត​ម្ចាស់​មួយទៀត​…​ចាក់​ដី​រាប់រយ​រាប់​ពាន់​ឡាន​លុប​លើ​ឆ្នេរ​…​ព្រមទាំង​ធ្វើ​របង​បេតុង​រឹង​មាំ​ការពារ​ទៀត​…​មាន​អ្នក​ការពារ​ច្បាប់​ណា​ហ៊ាន​ប៉ះ​ទេ ?​…​ស្ងៀមឈឹង !…​គេ​ថា​របស់​យក្ស ។ ឆ្នេរសមុទ្រ​មួយទៀត​នៅ​ខេត្ត​កែប​…​គេ​ចាក់​ដី​ចាក់​ថ្ម​លយ​ចូល​ក្នុង​សមុទ្រ​រាប់រយ​ម៉ែត្រ​…​គេ​សង់​ក្យូ​ស​…​សង់ផ្ទះ​សំណាក់​…​ក្លាយជា​សម្បត្តិ​ឯកជន​…​តាម​ចិត្ត​អ្នកមាន​ទៅ​ហើយ​…​អត់​មាន​អំណាចច្បាប់​ណា​ដេញ​កម្ចាត់​ឡើយ​…​គេ​នាំ​គ្នា​និយាយ​ថា របស់​យក្ស ។ ថ្មី​ៗ​នេះ​ឃើញ​អ្នក​ច្បាប់​ចាត់ការ​…​ការ​រំលោភ​យក​តំបន់ឆ្នេរ​ពយ​យាយ​មី​ុ…

តាម​ច្បាប់​ក្នុង​ប្រទេស​…​ឆ្នេរសមុទ្រ​ជា​សម្បត្តិ​របស់​រដ្ឋ​…​រដ្ឋ​មាន​គណៈកម្មាធិការ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​ជា​អ្នក​ជួយ​ថែរក្សា​សម្បត្តិ​ធម្មជាតិ​នេះ​…​ប៉ុន្តែតាម​ពិនិត្យ​ជាក់ស្តែង​…​ឆ្នេរ​ខ្លះ​បង្ក្រាប​បាន​…​ឆ្នេរ​
ខ្លះ​ទៀត​អ្នកមាន​ប្រាក់​រំលោភ​យក​យ៉ាង​រឹង​មាំ​…​បង្ក្រាប​អត់​បាន​សោះ​…​គេ​ថា​របស់​យក្ស ។

អ្នក​ក្រុងព្រះសីហនុ​នៅ​តែ​សម្លឹង​ឃើញ​…​ឆ្នេរ​ព្រែ​ង​ត្រែង​រាប់រយ​ម៉ែត្រ​ម្ចាស់​មួយ​…​រាប់រយ​ម៉ែត្រ​ទៀត​ម្ចាស់​មួយទៀត​…​ចាក់​ដី​រាប់រយ​រាប់​ពាន់​ឡាន​លុប​លើ​ឆ្នេរ​…​ព្រមទាំង​ធ្វើ​របង​បេតុង​រឹង​មាំ​ការពារ​ទៀត​…​មាន​អ្នក​ការពារ​ច្បាប់​ណា​ហ៊ាន​ប៉ះ​ទេ ?​…​ស្ងៀមឈឹង !…​គេ​ថា​របស់​យក្ស ។

ឆ្នេរសមុទ្រ​មួយទៀត​នៅ​ខេត្ត​កែប​…​គេ​ចាក់​ដី​ចាក់​ថ្ម​លយ​ចូល​ក្នុង​សមុទ្រ​រាប់រយ​ម៉ែត្រ​…​គេ​សង់​ក្យូ​ស​…​សង់ផ្ទះ​សំណាក់​…​ក្លាយជា​សម្បត្តិ​ឯកជន​…​តាម​ចិត្ត​អ្នកមាន​ទៅ​ហើយ​…​អត់​មាន​អំណាចច្បាប់​ណា​ដេញ​កម្ចាត់​ឡើយ​…​គេ​នាំ​គ្នា​និយាយ​ថា របស់​យក្ស ។

ថ្មី​ៗ​នេះ​ឃើញ​អ្នក​ច្បាប់​ចាត់ការ​…​ការ​រំលោភ​យក​តំបន់ឆ្នេរ​ពយ​យាយ​មី​ុ និង​ពយ​តា​បារាំង​…​នៅ​ស្រុក​ស្ទឹង​ហាវ​…​ដែល​អ្នកមាន​ប្រាក់​ចាក់​ដីលុប​ព្រៃកោងកាង ដាំដូង​ជំនួស​…​មិន​ទាន់​ច្បាស់​ថា មាន​ប្រសិទ្ធភាព​ដែរ​ឬ​អត់?…​ប៉ុន្តែ​គេ​ថា​បាន​ហៅ​មក​ធ្វើ​កិច្ចសន្យា​កាយ​ដី​ចេញ​…​ដាំ​កោង​កាង​ទីនោះ​វិញ ។

មេរៀន​បរាជ័យ​មាន​រួច​ហើយ​…​សង្ស័យ​អ្នក​រំលោភ​ឆ្នេរ​ពយ​យាយ​មី​ុ ពយ​តា​បារាំង​…​ដាក់​ការ​ច្រណែន​ហើយ​មើលទៅ​…​ដេញ​អី​តែ​អញ​…​ម៉េច​មិន​ដេញ​អា​ពីរ​ធំ​ៗ​ខាងលើ​ផង ?

អ្នក​ការពារ​ច្បាប់​…​ទំនង​បាន​ជួប​ការ​លំបាក​យ៉ាង​ពិតប្រាកដ​…​ព្រោះ​អ្នក​រំលោភ​ឆ្នេរសមុទ្រ​…​មាន​ខ្លាំង មាន​ខ្សោយ​…​មាន​រហូត​ដល់​យក្ស​…​យក្ស​ខ្លះ​មាឌធំ​ជើង​ជាប់​ដី​…​ក្បាល​ទើស​មេឃ​ឯណោះ ។

ដឹង​ស្រាប់​ហើយ​យក្ស​ល្ខោន​មាឌ​ប៉ុន​ៗ​មនុស្ស​…​មាន​តែ​យក្ស​ចា​បុ​ី​ទេ ដែល​ធំ​ប៉ុន​ភ្នំ​…​ឯ​យក្ស​ដែល​អ្នក​ច្បាប់​មិន​ហ៊ាន​គឺ​យក្ស​ចា​បី​ុ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ