ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱវាទ​៤​ប្រការ​ជា​ត្រីវិស័យ​ចង្អុល​ផ្លូវ​សុខ

4 ឆ្នាំ មុន

គ្រួសារ​រស់នៅ​ដោយ​សុភមង្គល​ព្រោះតែ​រក្សានូវ​គុណភាព​ជីវិត​ឱ្យ​មាន​សេចក្តី​ថ្លៃថ្នូរ​ទាំង​ការ​រស់នៅ ទាំង​ការងារ​ចិញ្ចឹមជីវិត​ប្រកបដោយ​គោល​ធម៌​៤​ចំណុច​ខាងក្រោម​នេះ​ដែល​ជា​បំណងប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប​គឺៈ ១-​ផ្នែក​សុខភាព​រាង​កាយ​មិន​មាន​រោគាព្យាធិ មិន​មាន​ភ័យ មិន​មានការ​បៀតបៀន រាង​កាយ​មាំទាំ ស្អាតបាត និង​មាន​អាយុ​វែង ។ ២-​មានការ​ងារ​សុចរិត…

គ្រួសារ​រស់នៅ​ដោយ​សុភមង្គល​ព្រោះតែ​រក្សានូវ​គុណភាព​ជីវិត​ឱ្យ​មាន​សេចក្តី​ថ្លៃថ្នូរ​ទាំង​ការ​រស់នៅ ទាំង​ការងារ​ចិញ្ចឹមជីវិត​ប្រកបដោយ​គោល​ធម៌​៤​ចំណុច​ខាងក្រោម​នេះ​ដែល​ជា​បំណងប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប​គឺៈ

១-​ផ្នែក​សុខភាព​រាង​កាយ​មិន​មាន​រោគាព្យាធិ មិន​មាន​ភ័យ មិន​មានការ​បៀតបៀន រាង​កាយ​មាំទាំ ស្អាតបាត និង​មាន​អាយុ​វែង ។

២-​មានការ​ងារ​សុចរិត មាសប្រាក់ ទ្រព្យសម្បត្តិ មាន​ហូប មាន​ចាយ យ៉ាងតិច​ក៏​ត្រឹម​មាន​ទ្រព្យធន​អាច​ជាទី​ពឹង​ខ្លួនឯង​បាន ។

៣-​សមគួរ​ដល់​ការ​រាប់អាន​ពី​ញាតិ​មិត្ត មានការ​ងារ​ធ្វើ​ត្រឹមត្រូវ មានយស មាន​តំណែង ជាទី​លើក​សរសើរ​ពី​អ្នកផង​ទាំងពួង និង​បើ​មាន​កិត្តិគុណ​ផង​ក៏​រឹតតែ​ល្អ​ប្រពៃ​។

៤-​មាន​ភាព​កក់ក្ដៅ​ក្នុង​គ្រួសារ មាន​សម្ព័ន្ធភាព​ជា​សុខ​រវាង​បងប្អូន​ស្រឡាញ់​គ្នា យកចិត្តទុកដាក់​រក្សា​វង្ស​ត្រកូល​ដែល​គួរ​ជាទី​រាប់អាន​ពី​មហាជន បើជា​ស្វាមីភរិយា​ជា​អ្នកមាន​ចិត្ត​ស្មោះ​ស្មើនឹង​គ្នា ។

ទិស​ដៅ​ទាំង​បួន​ចំណុច​នេះ​លោក​ហៅ​ថា ជា​ប្រយោជន៍​បច្ចុប្បន្ន​ដែល​មនុស្ស​ទាំងអស់​ក្នុង​លោក​តែង​ប្រាថ្នា​ចង់បាន ។​