ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​គ្រោះថ្នាក់​ក្នុង​ការងារ​ដល់​ជិត​៣៥០០០​ករណី​ក្នុង​មួយ​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បានអោយ​ដឹង​ថា ចំនួន​គ្រោះថ្នាក់​របស់​កម្មករ​នៅ​ក្នុង​ការងារ​នៅ​តែ​មាន​ចំនួន​ខ្ពស់ បើ​ទោះបីជា​វា​បាន​ថយ​ចុះបើ​ធៀប​នឹង​ឆ្នាំ​២០១៧​ក៏​ដោយ ។ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​និយាយ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា…

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បានអោយ​ដឹង​ថា ចំនួន​គ្រោះថ្នាក់​របស់​កម្មករ​នៅ​ក្នុង​ការងារ​នៅ​តែ​មាន​ចំនួន​ខ្ពស់ បើ​ទោះបីជា​វា​បាន​ថយ​ចុះបើ​ធៀប​នឹង​ឆ្នាំ​២០១៧​ក៏​ដោយ ។ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​និយាយ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​របាយការណ៍​របស់​បេ ឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា គ្រោះថ្នាក់​ការងារ​ករណី​ស្លាប់ និង​ការ​ចំណាយ​ទៅ​សំណង​ហានិភ័យ​ការងារ​ឆ្នាំ​២០១៨ មាន​ថយ​ចុះ​ស្មើនឹង​១៨.២៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ កន្លង​មក ។

លោក​និយាយ​ថា ក្នុង​នោះ​គ្រោះថ្នាក់​ការងារ​សរុប​ចំនួន​៣៤,៨០៨​ករណី រួម​មាន​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ​មាន​ចំនួន​២៥,២០៦​នាក់ គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​ចំនួន​៩,៥៣០​នាក់ និង​ផ្សេង​ៗ​ចំនួន​៧២​នាក់ ។

ដោយឡែក​ចំពោះ​ករណី​ដួល​សន្លប់​របស់​កម្មករនិយោជិត​មានការ​ថយ​ចុះ​ចំនួន​៥៤.៥៥% ដោយ​កើតឡើង​នៅ​ក្នុង​២២​សហគ្រាស​-​គ្រឹះស្ថាន នៅ​ឆ្នាំ​២០១៧ មក​ត្រឹម ១០​សហគ្រាស​-​គ្រឹះស្ថាន នៅ​ឆ្នាំ​២០១៨ ដែល​នេះ​បង្ហាញ​ពី​ការ​យកចិត្ត​ទុក​ពី​គ្រប់​ភាគី​ពាក់​ព័ ន្ធ​ក្នុង​បង្ការ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ ។

គួរ​បញ្ជាក់​ថា ករណី​ដួល​សន្លប់​នៅ​តាម​រោងចក្រ​ត្រូវ​បាន​សារព័ត៌មាន​ធ្វើការ​រាយការណ៍​យ៉ាង​ញឹកញាប់​ហើយ​តម្រូវ​អោយ​មានការ​យកចិត្តទុកដាក់​បន្ថែម​ពី​រដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ