ស្រី​ស្រស់​បើករថយន្ត​ដល់​ថ្នាក់​បះជើង​ទ្រ​មេឃ​…​ផ្អើល​ផ្លូវ​វ៉េ​ង​ស្រេង


រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់ មិនដឹង​ថា​ចេញពី​កម្មវិធី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ បាន​បើករថយន្ត​រេ​ចង្កូត​ឡើង​លើ​ឃឿ​ន​សួនច្បារ​ពុះ​ចែកផ្លូវ ជ្រុល​ទៅ​បុក​ស្លាក​សញ្ញា​ផ្សាយពាណិជ្ជកម្ម និង​ស្លាកស​ញ្ញាច​រាចរណ៍ បាក់​អស់ទាំង​២​ដើម ហើយ​បណ្តាល​អោយ​រថយន្ត​ក្រឡាប់​បះជើង​ទ្រ​មេឃ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ។

ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ជិត​ធនាគារ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​វ៉េ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័​ត៌​មាន​ពី​ន្លែ​ង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​នារី​វ​័យ​ក្មេង​ស្រស់​ស្អាត​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ហើយ​ក៏​មិន​ថា​ចេញពី​កម្ម​វី​ធី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ដែរ គឺ​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រុស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AT-៤១៥៩ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​វ៉េ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ព្រមទាំង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​នារី​ម្នាក់​នោះ​បើកបរ​មក​ដល់​ចំនុច​កើតហេតុ ក៏​បាន​រេ​ចង្កូត​ឡើង​លើ​ឃឿ​ន​សួនច្បារ​ពុះ​ចែកផ្លូវ ជ្រុល​ទៅ​បុក​ស្លាក​សញ្ញា​ចរាចរណ៍ និង​ស្លាក​សញ្ញា​ផ្សាយពាណិជ្ជកម្ម​បាក់​អស់ទាំង​២​ដើម ហើយ​បណ្តាល​អោយ​រថយន្ត​ខ្ទេច​ផ្នែក​ខាង​មុខ​ក្រឡាប់​បះជើង​ទ្រ​មេឃ​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ដែរ នារី​វ័យក្មេង​ដែល​ជា​អ្នកបើកបរ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ទាញ​ចេញពី​ក្នុង​រថយន្ត​ចេញ​មក​ក្រៅ​ទាំង​អាកា​រៈ​ស្រវឹង ហើយ​ធុំក្លិន​ស្រា​ផង​ដែរ ។ បន្តិច​ក្រោយមក គេ​ឃើញ​សមត្ថកិច្ច មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ព្រមទាំង​ឃាត់ខ្លួន​នារី​វ័យក្មេង​យក​ទៅ​សួរនាំ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ នារី​ជា​អ្នកបើកបរ និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​​ហៅរថយន្ត​ស្ទូចមកស្ទូច​​យក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ