ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! ប្តី​និយាយ​ថា «​អញ​កា.ប់​ប្រពន្ធ​អញ​ស្លា.ប់​ហើយ​»​ពលរដ្ឋ​ផ្អើល​ឈុ​ល

4 ឆ្នាំ មុន
  • ប៉ោយប៉ែត

ខេត្តពោធិ៍សាត់ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្តី​បាន​ទាញ​ពូថៅ​កាប់​ប្រពន្ធ​ខ្លួនឯង ខណៈ​កំពុង​ហូប​បាយ​ជុំ​គ្នា​ក្នុង​គ្រួសារ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​ដែល​នេះ​គឺ​បទ​ឃាតកម្ម​គិត​ទុកជា​មុន ដែល​កើតហេតុ​កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី ថ្ងៃ​ទី​០៦ ខែឧសភា នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ឃ្លៃ…

ខេត្តពោធិ៍សាត់ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្តី​បាន​ទាញ​ពូថៅ​កាប់​ប្រពន្ធ​ខ្លួនឯង ខណៈ​កំពុង​ហូប​បាយ​ជុំ​គ្នា​ក្នុង​គ្រួសារ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​ដែល​នេះ​គឺ​បទ​ឃាតកម្ម​គិត​ទុកជា​មុន ដែល​កើតហេតុ​កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី ថ្ងៃ​ទី​០៦ ខែឧសភា នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ឃ្លៃ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគ ខេត្តពោធិ៍សាត់ ។

ជន​រង​គ្រោះ​ឈ្មោះ​យឿ​ន សា​វិ​ន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវជា​ប្រពន្ធ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​ម៉ុ​ន សា​ម៉​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវជា​ប្តី ហើយ​មានកូន​ក្នុង​បន្ទុក​២​នាក់ (​ប្រុស​) ។ ជន​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​កាប់​ពីរ​ពូថៅ​ចំ​.​ក បណ្តាល​អោយ​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

មុន​ពេល​កើតហេតុ​ប្រពន្ធ​មក​ពី​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ (​តៃ​អី​ហ្សី​)​បាន​ទិញ​លៀស​ហាល​យក​មក​ហូប​បាយ ពេល​ប្រពន្ធ​ងូតទឹក​រួច​ក៏​នាំ​គ្នា​ដួស​បាយ​ហូប​ជុំ​គ្នា​ប្តី​ប្រពន្ធ កូន ពេល​កំពុង​ហូប​បាយ ប្តី​បាន​ប្រើ​កូន​យក​បោយ​ដងទឹក​អោយ​ហូប​ពេល​កូន​ដងទឹក​អោយ​ហូប​រួច​ហើយ​ប្តី​បាន​ចោល​បោយ កូន​ក៏​រើស​យក​មក​វិញ ពេល​នោះ​ជន​រង​គ្រោះ​បាន​ឆក់​យក​បោយ​ពី​កូន​គប់​ទៅ​លើ​ប្តី​ដែល​ជា​ជនសង្ស័យ ហើយ​ប្តី​បាន​ទាញ​កែវ​គប់​ទៅ​លើ​ប្រពន្ធ​វិញ ខណៈ​គេច​ហើយ​ដួល ពេល​នោះ​ជនសង្ស័យ​ជា​ប្តី​បាន​ទាញ​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​.​ក​ពីរ​ពូថៅ​ខាងស្តាំ​បណ្តាល​អោយ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​ទៅ​ប្រាប់​អ្នក​ជិតខាង​ថា «​អញ​កាប់​ប្រពន្ធ​អញ​ស្លាប់​ហើយ​» ពេល​នោះ​ប្រជាពលរដ្ឋ​នៅ​ជិតខាង និង​បងប្អូន​ជន​រង​គ្រោះ​បាន​ព័ទ្ធ​ចាប់​ជនសង្ស័យ​ចង ហើយ​ហៅ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។ បច្ចុប្បន្ន​ជនសង្ស័យ​បាន​នាំ​ខ្លួន​មក​កាន់​អធិការ​នគរបាល​ស្រុក​ក្រគរ ដើម្បី​ចាត់ការ​តា​មី​តិ​វិធី ។ ដោយ​មូលហេតុ ប្រ​ច័ន្ទ​ប្រពន្ធ​មាន​សាហា​យ​ស្មន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ