ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​គម្រាម​បង្កើន​ពន្ធ​លើ​ផលិតផល​ចិនក្នុង​ស​ប្តា​ហ៍​នេះ

4 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន AP បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​ថា លោក​ប្រធានា​ធិបតី​​បាន​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​កាលពី​ថ្ងៃអាទិត្យ​លើ Twitter ដោយ​គម្រាម​ថា​នឹង​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ ២០០​ប៊ី​លាន​ដុល្លារ​។ ការ​គម្រាមកំហែង​នេះ​បាន​លេច​ចេញ​ឡើង​ខណៈ​ដែល​ក្រុម​ប្រតិភូ​ចិន​ត្រូវ​បន្ត​កិច្ចចរចា​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​នៅ​ថ្ងៃ​ពុធ​ដើម្បី​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​ប៉ះពាល់​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​ពិភពលោក​។…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន AP បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​ថា លោក​ប្រធានា​ធិបតី​​បាន​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​កាលពី​ថ្ងៃអាទិត្យ​លើ Twitter ដោយ​គម្រាម​ថា​នឹង​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ ២០០​ប៊ី​លាន​ដុល្លារ​។

ការ​គម្រាមកំហែង​នេះ​បាន​លេច​ចេញ​ឡើង​ខណៈ​ដែល​ក្រុម​ប្រតិភូ​ចិន​ត្រូវ​បន្ត​កិច្ចចរចា​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​នៅ​ថ្ងៃ​ពុធ​ដើម្បី​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​ប៉ះពាល់​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​ពិភពលោក​។

លោក​ត្រាំ​បាន​គម្រាម​ថា​នឹង​បង្កើន​ពន្ធ​នាំ​ចូល​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​ពី ១០% មក​ស្មើ ២៥%​វិញ​នៅ​ថ្ងៃ​សុក្រ​បន្ទាប់​ពី​បង្ហាញ​ថា​លោក​កំពុង​តែ​បាត់បង់​ភាព​អត់ធ្មត់​ហើយ​ក្នុង​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយនឹង​ប្រទេស​ចិន​។ គួរ​បញ្ជាក់​ដែរ​ថា លោក​បាន​ពន្យា​ពេល​បង្កើន​ពន្ធ​ចំនួន​ពី​ដង​មក​ហើយ​កាលពី​ខែមករា​និង​ខែ​មិ​នា​ដើម្បី​បាន​ពេលវេលា​ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង​បន្ថែម​។

ប្រទេស​ទាំង​ពីរ​បាន​ធ្លាក់​ក្នុង​ជម្លោះ​ទាក់ទិន​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ពី​ភាគី​ចិន​ក្នុង​ការ​ក្លាយជា​ប្រទេស​នាំមុខ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ទៀត​ផង​។ សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ដល់​ប្រទេស​ចិន​ថា​ប្រើ​យុទ្ធសាស្ត្រ​ខុសច្បាប់​ដែល​មាន​ដូច​ជា​ការ​លួច​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​ការ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​បរទេស​ផ្ទេរ​បច្ចេកវិទ្យា​របស់​ពួក​គេ​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ចិន​ឲ្យ​ក្លាយជា​ក្រុមហ៊ុន​នាំមុខ​ក្នុង​វិស័យ​ជា​ច្រើន​ដូច​ជា​មនុស្ស​យន្ត និង​រថយន្ត​អគ្គិសនី​ជាដើម​។

កាលពី​ខែកក្កដា​មុន រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ត្រាំ​បាន​ចាប់ផ្តើម​ដាក់​ពន្ធ​នាំ​ចូល​លើ​ផលិតផល​ចិន​បន្តិច​ម្តង​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ប្រទេស​ចិន​ប្តូរ​គោលនយោបាយ​របស់​ខ្លួន​។ បច្ចុប្បន្ន​នេះ​ពួក​គេ​ដាក់​ពន្ធ​១០%​លើ​ផលិតផល​ចិន​ប្រមាណ ២០០​ប៊ី​លាន​ដុល្លារ ហើយ ២៥%​ទៀត​លើ​ផលិតផល​ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​តម្រូវ​ឲ្យ​ប្រទេស​ចិន​ពិចារណា​ឡើង​វិញ​ទាក់ទិន​នឹង​ការ​ដែល​ប្រទេស​នេះ​ព្យាយាម​សម្រេច​ម​ហិ​ច្ច​តា​សេដ្ឋកិច្ច​របស់​ខ្លួន​ដោយ​មាន​ដូច​ជា​បោះបង់ ឬ​កាត់​បន្ថយ​ការ​ផ្តល់​ឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​ខ្លួន កាត់​បន្ថយ​ភាព​តានតឹង​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​ចែករំលែក​រឿង​សម្ងាត់​ពាណិជ្ជកម្ម និង​ការ​បើក​ទូលាយ​ទីផ្សារ​ចិន​ជាដើម​។

យ៉ាងណា​ក្តី លោក Philip Levy ដែល​មក​ពី​ក្រុមប្រឹក្សា Chicago Council on Global Affairs និង​ជា​សេដ្ឋវិទូ​ម្នាក់​ក្រោម​លោក​ប្រធានាធិបតី George W. Bush បាន​និយាយ​ថា ការ​គម្រាមកំហែង​នេះ​ប្រហែលជា​មិន​មាន​ប្រសិទ្ធិ​ភាព​ឡើយ​ព្រោះ​ការ​ចរចា​មាន​ភាព​ស្មុគស្មាញ​ណាស់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ