ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​រួម​ភេទ​សោះ អាច​ស្លា.ប់​ទេ? (18+)

4 ឆ្នាំ មុន

ការ​រួម​ភេទ​គឺជា​រឿង​មួយ​ដែល​សំខាន់​សម្រាប់​តម្រូវការ​រាង​កាយ​របស់​មនុស្ស​យើង ហើយ​ក៏​មិន​អាច​ចៀស​បាន​ដែរ ។ សម្រាប់​សាសនា​មួយ​ចំនួន ការ​រួម​ភេទ​គឺ​មិន​ត្រូវ​បាន​និយាយ​បើកចំហ​ពេញលេញ​ឡើយ ហើយ​ក៏​មានការ​ដាក់​បម្រាម​ច្រើន​ផង​ដែរ​ចំពោះ​មនុស្ស​ជំនាន់​ក្រោយ ។ ប៉ុន្តែ តើ​អ្នកដឹង ទេ​ថា…

ការ​រួម​ភេទ​គឺជា​រឿង​មួយ​ដែល​សំខាន់​សម្រាប់​តម្រូវការ​រាង​កាយ​របស់​មនុស្ស​យើង ហើយ​ក៏​មិន​អាច​ចៀស​បាន​ដែរ ។ សម្រាប់​សាសនា​មួយ​ចំនួន ការ​រួម​ភេទ​គឺ​មិន​ត្រូវ​បាន​និយាយ​បើកចំហ​ពេញលេញ​ឡើយ ហើយ​ក៏​មានការ​ដាក់​បម្រាម​ច្រើន​ផង​ដែរ​ចំពោះ​មនុស្ស​ជំនាន់​ក្រោយ ។ ប៉ុន្តែ តើ​អ្នកដឹង ទេ​ថា ការ​ដែល​ខ្វះ​ការ​យល់​ដឹង​អំពី​ការ​រួម​ភេទ វា​អាច​មាន​ផល​ប៉ះពាល់​ដល់​រាង​កាយ​មនុស្ស​យើង​ច្រើន ជា​ពិសេស​ការ​ដែល​មិន​ដែល​រួម​ភេទ​សោះតែ​ម្តង ។

១-ថយ​ចុះ​សមត្ថភាព​ខាង​ផ្លូវចិត្ត ៖ ការ​រួម​ភេទ​របស់​មនុស្ស​គឺជា​ផ្នែក​មួយ​ដែល​ជួយ​ទប់ស្កាត់​ការ​បាក់​ទឹកចិត្ត ដូច្នេះ​អ្នក​អាច​ផ្តោត​សំខាន់​ទៅ​លើ​គោលដៅ​របស់​អ្នក​បាន​យ៉ាង​ពេញលេញ ។ សារធាតុ Serotonin គឺជា​សារធាតុ​គីមី​សម្រាប់​ប្រឆាំង​ការ​បាក់ទឹកចិត្ត​របស់​រាង​កាយ​មនុស្ស ដែល​វា​ក៏​ជួយ​ធ្វើ​ឲ្យ​យើង​សប្បាយចិត្ត អារម្មណ៍ល្អ និង​ទប់ស្កាត់​ការ​ឈឺក្បាល​ផង​ដែរ ។

នៅ​តែ​ជា​មនុ​ស្សមានភាព​ទន់ខ្សោយ និង​មិន​ហ៊ាន​តស៊ូ​លើ​បញ្ហា​ដែល​កើតឡើង ភ្លាម​ៗ​ការ​រួម​ភេទ​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​ភាព​ច្បាស់លាស់​ខាង​រាង​កាយ និង​ផ្លូវចិត្ត ហើយ​វា​ក៏​មិន​ត្រឹមតែ​មាន​ប្រយោជន៍​មួយ​នេះ​ទេ តែ​ថែម​ទាំង​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង​កាន់តែ​ខ្លាំង​ថែម​ទៀត ។

២-ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ៖ ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​ដែល​ចៀសវាង​ការ​រួម​ភេទ​គឺ​មិនសូវ​មាន​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​ដូច​អ្នក​ដែល​រួម​ភេទ​ញឹក​ឡើយ ។ វា​ជា​លំ​ហាត់ប្រាណ​មួយ​ដែល​អាច​រំលាយ​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន និង​ធ្វើ​ឲ្យ​យើង​ទៅ​ជា​មាន​ភាពរឹងមាំ​បាន ។

៣-មុខ​មើលទៅ​កាន់តែ​ឆាប់​ចាស់ ៖ ការ​រួម​ភេទ​ជួយ​បង្កើន​ថាមពល​រាង​កាយ និង​ការ​រំលាយ​អាហារ ដើម្បី​ធ្វើ​ឲ្យ​មាន​អារម្មណ៍ និង​មើលទៅ​ក្មេង​ជាង​វ័យ ជា​ពិសេស​ក្មេង​ជាង​អ្នក​មិន​ដែល​រួម​ភេទ​សោះ ។ តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​រួម​ភេទ​ញឹកញាប់​គឺ​មាន​ភាព​វ័យក្មេង​ជាង​អាយុ​រហូត​ដល់​៧​ឆ្នាំ​ឯណោះ ។

៤- មាន​បញ្ហា​រោគ​ស្ត្រី​ច្រើន ៖ បើសិនជា​អ្នក​មិន​រួម​ភេទ​ទេ នោះ​ចំណង់​ផ្លូវភេទ​នឹង​ថយ​ចុះ ហើយ​ជញ្ជាំង​ទ្វារមាស​ក៏​ទៅ​ជា​ចុះ​ខ្សោយ​ដែរ​។ នៅ​ពេល​ស្ត្រី​ឈាន​ដល់​ពេល​រាំងរដូវ​ដោយ​មិន​មានការ​រួម​ភេទ វា​អាច​នឹង​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​ខ្លាំង​នៅ​ពេល​ចង់​រួម​ភេទ ម្តង​ៗ ។

៥-បុរស​ត្រូវ​ប្រឈម​នឹង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ៖ បើសិនជា​បុរស​រស់នៅ​ដោយ​គ្មាន​ការ​រួម​ភេទ នោះ​វា​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ហើយ ។ ការ​ដែល​រួម​ភេទ​ញឹកញាប់​នឹង​បន្ថយ​ការ​ប្រឈម​មុខ​នេះ​វិញ ។ បើសិនជា​អ្នក​រួម​ភេទ​ជា​ទៀងទាត់​នោះ កម្រិត​អ៊័​រ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន​នឹង​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​អាច​សង្គ្រោះ​អ្នក​ពី​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន ។

៦-គ្រោះថ្នាក់​ដល់​ការ​ចង​ចាំ ៖ ការ​រួម​ភេទ​ទៀងទាត់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជួយ​បង្កើន​ការ​ចង​ចាំ ប៉ុន្តែ​បើសិនជា​អ្នក​មិន​បាន​ធ្វើ​វា​ទេ វា​ពិតជា​រង​ការ​ប៉ះពាល់​ជា​មិន​ខាន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ