ហេតុ​អី​អ្នក​គេង​មិន​លក់​ពេល​យប់?


មូលហេតុ​អ្នក​តែង​គេង​មិន​លក់​៖

1.​នៅ​ពេល​ដែល​អ្នក​គេង​ខុស​របៀប ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង​លក់​ស្រួល​ផង​ដែរ ។ ដូចនេះ​ពេល​អ្នក​គេង អ្នក​គួរតែ​គេង​ត្រង់ ឬ​ចំហៀង​ក៏​បាន ដោយ​រក្សា​សភាព​ធម្មតា ទើប​អ្នក​អាច​គេង​លក់​ស្រួល​បាន ។

2.​អ្នក​គួរតែ​រក​របស់​មក​អោប ព្រោះ​ពេល​ដែល​អ្នក​អោប​ត្រូវ​របស់​អ្វីមួយ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​គេង​លក់​យ៉ាង​លឿន មិន​ប្រឈម​មុខ​នឹង​អាការ​គេង​មិន​លក់​ឡើយ ។

3.​សម្ពាធ​ផ្លូវចិត្ត អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ទេ ។ ដូចនេះ​មុន​ពេល​ចូល​គេង អ្នក​គួរតែ​ទម្លាក់​សម្ពាធ​ផ្លូវចិត្ត និង​អារម្មណ៍​ចោល​ឲ្យ​អស់ ទើប​អ្នក​អាច​គេង​លក់​ទល់​ភ្លឺ ។

4.​ក្នុង​បន្ទប់​របស់​អ្នក​គួរតែ​បើក​ពន្លឺ​ខ្សោយ​បំផុត ហើយ​មាន​លក្ខណៈ​ស្ងប់ស្ងាត់ និង​ត្រជាក់ ទើប​អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​ក្នុង​ការ​ចូល​គេង ។ ដូចនេះ​អ្នក​នឹង​មិន​ប្រឈម​មុខ​នឹង​អាការ​គេង​មិន​លក់​ឡើយ ។ ដូចនេះ​អ្នក​អាច​អនុវត្ត​តាម​វិធី​ទាំងនេះ ដើម្បី​មិន​មាន​ភ្នែក​ខ្លាឃ្មុំ (​ប្រភព​ពី​៖ Health.com.kh)៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ