ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត់​សម្គាល់ថា ឃាតករ​ចិត្ត​ស្លុយ​បា.ញ់​សម្លា.ប់​បុរស​ចិន​ឆៅ​ៗ​ស្ថិត​លើ​ផ្លូវ​ប្រជុំជន

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង នៅ​ត្រឹមវេលា​ម៉ោងជាង​៧​យប់ ​ថ្ងៃទី០៦ ឧសភា គឺនៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មានជា​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ លើ​ករណី​បុរស​ចិន​ដែល​ឃាតករ​បាញ់​សម្លាប់​លើ​ផ្លូវ​ប្រជុំជន ។ ហើយភ្លា​មៗក៏​​ត្រូវសមត្ថកិច្ច​​បាន​ចាប់​​ឃាត់ខ្លួន​…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង នៅ​ត្រឹមវេលា​ម៉ោងជាង​៧​យប់ ​ថ្ងៃទី០៦ ឧសភា គឺនៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មានជា​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ លើ​ករណី​បុរស​ចិន​ដែល​ឃាតករ​បាញ់​សម្លាប់​លើ​ផ្លូវ​ប្រជុំជន ។ ហើយភ្លា​មៗក៏​​ត្រូវសមត្ថកិច្ច​​បាន​ចាប់​​ឃាត់ខ្លួន​ គ្រាន់តែ​ជា​បក្សពួក រីឯ​ជន​​ដៃដល់​​កំពុង​តាម​ចាប់ខ្លួន ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​ការ​បាញ់​សម្លាប់​គ្នា​ក្នុង​រថយន្ត​នេះ​ មិនមែន​ជា​កន្លែង​ស្ងាត់ ដែលវា​​ជា​កំណាត់​ផ្លូវ​​ចង្អៀត​មួយ ដែលមាន​រថយន្ត​ឈប់​ចត​អម​ផ្លូវ​ជា​ច្រើន​គ្រឿងទៀតផង ។ ទោះ​បីជា​បែប​ណា ​គឺនៅមិនទាន់​ទទួល​​បាន​ចម្លើយ​បែប​ណា​មួយ​នៅឡើយ ។

តាមប្រភពឱ្យ​ដឹង​​ថា បុរស​ជនជាតិ​ចិន​ម្នាក់​​បាន​ស្លាប់ដោយសារ​ឃាតករ​ ដែល​គេ​សង្ស័យ​ថា ជា​ជន​ជាតិ​ចិន​ដូច​គ្នា​បាញ់​សម្លាប់​ក្នុង​រថយន្ត ហើយរុញ​ទម្លាក់​ពីលើ​រថយន្ត​នៅ​តាម​ផ្លូវ​មុខ​សណ្ឋាគារ​ខ្សាច់​ស ក្នុង​​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​៣​កន្លះ​រសៀល​ថ្ងៃ​ទី​៦ ​ឧសភា ។

បើតាម​រយៈ​វី​ដេ​អូ​ដែល​ថត​បាន ​ដោយ​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​យ៉ាង​ច្បាស់​ពី​ជន​រង​គ្រោះ និង​ឃាតករ​ដែល​ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២X-៣៩៧០ ។​

បើព័ត៌មានបន្ថែមនឹងផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ