ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណេក​ស្កប់​ស្កល់​និង​សម្អាត​សារ​​ធាតុ​ពុលនៃពី​ខួរ​ក្បាល​

10 ឆ្នាំ មុន

​​អ្នក​​ស្រាវ​ជ្រាវបាន​រក​ឃើញ​ថា ដំ​ណេក​បាន​ជួយ​ឱ្យ​ខួរ​ក្បាល​លាង​ជម្រះ​ចោល​នូវ​កាក​សំណល់​សារ​ធាតុ​ពុល​ដែល​បាន​កើត​មាន​ក្នុង​អំឡុង​ការ​​គិត​យ៉ាង​លំបាក​និង​ស្មុគស្មាញ​អស់​​ពេញ​មួយ​ថ្ងៃ ។

​​អ្នក​​ស្រាវ​ជ្រាវបាន​រក​ឃើញ​ថា ដំ​ណេក​បាន​ជួយ​ឱ្យ​ខួរ​ក្បាល​លាង​ជម្រះ​ចោល​នូវ​កាក​សំណល់​សារ​ធាតុ​ពុល​ដែល​បាន​កើត​មាន​ក្នុង​អំឡុង​ការ​​គិត​យ៉ាង​លំបាក​និង​ស្មុគស្មាញ​អស់​​ពេញ​មួយ​ថ្ងៃ ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​សហរដ្ឋអាមេរិក​ជឿថា “ប្រព័ន្ធបង្ហូរ​កាកសំណល់​”គឺជា​ហេតុផល​មួយ​​ក្នុងចំណោមហេតុផល​ជាមូលដ្ឋាន​សម្រាប់​ដំណេក​ ។ ការសិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅក្នុង ទិនានុប្បវត្តិ​វិទ្យាសាស្រ្ត​បានបង្ហាញទៀត​ថា​ កោសិកា​​ខួរក្បាល​រួញ​ក្នុង​អំឡុង​ពេល​ដេក​ហើយ​បាន​បើកឱ្យ​មាន​ចន្លោះ​​គម្លាត​រវាង​បណ្តា​សរ​សៃ​ប្រ​សាទ​​ បន្ទាប់មក​ អនុញ្ញាតឱ្យវត្ថុ​​រាវចូល​ទៅ​លាង​សម្អាត​ខួរ​ក្បាល ​។ ការ​ស្រាវ​ជ្រាវ​ក៏​បាន​លើក​ឡើង​​ទៀត​ថា ការ​បរា​ជ័យ​លាង​ជម្រះ​បណ្តា​​​ប្រូតេអីុ​ន​ពុល​ខ្លះអាច​ជា​មូល​ហេតុ​សំ​ខាន់​បណ្តាល​ឱ្យ​មាន​ជំងឺ​ខួរក្បាល ។

ក្រុមការងារស្រាវ​ជ្រាវ​​មក​ពី​សាកលវិទ្យា​ល័យ​នៃ​មជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ Rochester ជឿថាកិច្ច​ការ​ផ្ទះ​”housework”អាចជា​​ហេតុ​ផល​​មួយក្នុង​ចំណោម​ហេតុ​ផល​ចម្បង​​សម្រាប់ ដំណេក​ ។ វេជ្ជបណ្ឌិត Maiken Nedergaard ​ជាអ្នកស្រាវជ្រាវ​បានមានប្រសាសន៍ថា៖”​ខួរក្បាលមានថាមពល​កំណត់​តិចតួច​​ ហើយ​ ហាក់ដូចជាថា វា​ត្រូវ​​ការ​ជ្រើសរើសរវាងការ​កំណត់​​មុខងារ២​ផ្សេងគ្នា​​» ។

អំ​ឡុង​ការ​ពិ​សោធ​ដែល​ធ្វើ​លើ​សត្វ​កណ្តុរ​ពួក​អ្នកវិទ្យាសាស្រ្តរក​ឃើញ​ថា ប្រព័ន្ធ glym​phatic​ បាន​​ធ្វើ​សកម្ម​ភាព​ច្រើន​លើស​ពេល​ធម្ម​តា​ដល់​ទៅ​១០​ដង​នៅពេលដែល​កណ្ដុរ​​ដេកលក់ ​។ បណ្តា​កោសិកា​នៅក្នុងខួរក្បាល កណ្តុរ​បាន​រួញ​​អំឡុងពេល​ដេក ។​ ប្រ​កា​រ​នេះ​វាធ្វើ​ឱ្យ​ទំហំ interstitial ដែល​ជា​ចន្លោះប្រហោង រវាង​ជាលិកា​ខួរក្បាលកើន​ឡើង​​ ​បង្កើន​វត្ថុ​រាវ​​​ច្រើន​បន្ថែមទៀតចូល​ទៅ​លាងសម្អាត​​សារ​ធាតុ​​​ពុល​​ក្នុង​​​ខួរ​​​ក្បាល​ ។

លោកស្រី​វេជ្ជបណ្ឌិត Nedergaard​បាន​​​បន្ថែម​ថា នេះគឺ​ជា​មុខងារ​​​សំខាន់​មួយ​​​សម្រាប់​ភាព​រស់​រាន​មាន​ជី​វិត​ ប៉ុន្តែ​វា​​​មិនបាន​ស្តែង​ចេញ​ថា​អាចធ្វើទៅបាន​ខណៈ​​ដែល​​អារម្មណ៍​បាន​​ភ្ញាក់​​ឡើង​​ ។ លោក​ស្រី​បាន​បន្ត​ថា ៖«​ នេះ​គឺ​ជា​​ការ​ប្រ​មើល​មើល​សុទ្ធសាធ ប៉ុន្តែវា​មើល​ទៅ​​ហាក់​ដូច​ខួរក្បាលត្រូវ​បាត់បង់​ថាម​ពល​ជាច្រើន​​នៅ​ពេលដែលវត្ថុ​រាវ​ឆ្លង​កាត់​​ខួរ​ក្បាល» ។

ដោយ​ឡែក​​ Neil Stanley​វេជ្ជ​បណ្ឌិត​ជំនាញ​​​ផ្នែកដំ​ណេក​បានឱ្យដឹងថា៖​ «នេះ​​ជា​ការ​សិក្សា​ដ៏​គួរឱ្យចាប់អារម្មណ៍មួយ​ខណៈ​វា​បានបង្ហាញ​ថា​ ដំ​ណេក​​គឺជាពេល​វេលា​សម្រាក​ ​ចាំបាច់បំ​ផុត​​ក្នុងការ​បោស​សម្អាត​សារ​ធាតុ​ពុល​ចេញ​ពី​​ប្រ​ព័ន្ធ​សរ​សៃ​ប្រ​សាទ »៕