ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ទី​៤ ទី​៥ និង​ទី​៦ ពី​ស្រា​បៀរ​អាន់​ឆ័​រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​របា​ន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​បី​រូប​ពី​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​” ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ អ្នក​ឈ្នះ​រង្វាន់…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​របា​ន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​បី​រូប​ពី​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​” ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ អ្នក​ឈ្នះ​រង្វាន់ ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​។

កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​” ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​ចំពោះ​អតិថិជន ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​គ្រប់​កម្មវិធី​គ្រប់​ឱកាស ។

លោក​កង សុវណ្ណ មក​ពី​ខេត្តកោះកុង ដែល​ជា​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀ​អាន់​ឆ័​របា​ន​មាន​ប្រសាសន៍​ថា​៖ “​ខ្ញុំ​ហូប​ស្រា​បៀរ​អាន់​ឆ័​រ​នៅ​ពេល​មានកម្ម​វិធី​ជួបជុំ​បងប្អូន និង​មិត្តភក្តិ ។ ខ្ញុំ​គាស់​កំប៉ុង​ស្រា​បៀរ​អាន់​ឆ័​រ ឃើញ​ត្រូវ​រង្វាន់​មួយ​ម៉ឺន​ដុល្លារ​។ កាលនោះ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃ​លែង​ដឹង​ថា​ត្រូវ​រង្វាន់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​ពីព្រោះ​ពី​មុន​មិន​ដែល​មាន​រង្វាន់​អ​ញ្ចឹ​ង ឥឡូវ​ឃើញ​ត្រូវ​រង្វាន់​ពិត​ៗ ។ នេះ​ជា​លើក​ទី​មួយ​សម្រាប់​ខ្ញុំ​ត្រូវ​រង្វាន់​ធំ​មួយ​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័​រ​។ ខ្ញុំ​ផ្តាំផ្ញើ​ឲ្យ​អតិថិជន សូម​ជឿជាក់​លើ​ស្រា​បៀរ​អាន់​ឆ័​រ​ពិតជា​ផ្តល់​រង្វាន់​ពិត​ៗ​មែន​” ។

លោក​ធន ឈាង​ហៃ មក​ពី​ខេត្តកណ្តាល ដែល​ជា​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀ​អាន់​ឆ័​របា​ន​មាន​ប្រសាសន៍​ថា​៖ “​ខ្ញុំ​តែងតែ​ពិសា​ស្រា​បៀរ​អាន់​ឆ័​រ​នៅ​ពេល​ជួបជុំ​បងប្អូន និង​មិត្តភក្តិ ។ ខ្ញុំ​មាន​អារម្មណ៍​​រំភើប​សប្បាយ​រីករាយ​នៅ​ពេល​ដឹង​ថា​ត្រូវ​រង្វាន់​ធំ ។ ខ្ញុំ​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​អតិថិជន​ពិសា​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ត្រូវ​រង្វាន់​ធំ​ដូច​រូប​ខ្ញុំ​” ។

ចំណែកឯ​លោក​សុត វែង មក​ពី​ខេត្តកណ្តាល ដែល​ជា​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀ​អាន់​ឆ័​របា​ន​មាន​ប្រសាសន៍​ថា​៖ “​ខ្ញុំ​មាន​អារម្មណ៍​អរ​រំភើប​សប្បាយ​នៅ​ពេល​ដឹង​ត្រូវ​រង្វាន់​១​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀ​អាន់​ឆ័​រ ។ ខ្ញុំ​មិន​ដែល​ត្រូវ​រង្វាន់​ធំ​អ​ញ្ចឹ​ង​ពី​មុន​ទេ ។ ខ្ញុំ​សូម​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​សូម​ពិសា​ស្រា​បៀរ​អាន់​ឆ័​រ​ឲ្យ​បាន​ច្រើន​ពីព្រោះ​ស្រា​បៀរ​អាន់​ឆ័​រ​មាន​រសជាតិ​ឆ្ងាញ់ ព្រមទាំង​មាន​រង្វាន់​ជា​ច្រើន ។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំង ហើយ​ខ្ញុំ​នឹង​យក​លុយ​នេះ​ទៅ​ពង្រីក​មុខរបរ ”​។

អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​បី​រូប​បាន​ទទួល​រង្វាន់​ពី​លោក Hew Foong Yoon ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ប្រចាំ​ប្រទេស និង​លោក Fahmi Rajendra ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​នៃ​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ។

កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូត​ដល់​ដំណាច់ឆ្នាំ​២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័​រ​១​កំប៉ុង ១២​កំប៉ុង ២៤​កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់​១០០(​មួយ​រយ​)​ដុល្លារ ១០០០(​មួយ​ពាន់​ដុល្លារ និង​១០០០០(​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័​រ​។ ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័​រ​។ ចំពោះ​រង្វាន់​ផ្សេង​ទៀត​លោក​អ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័​រ​។

បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោក​អ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់ ។
សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នក​ឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​!!! ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​រយៈ​លេខ​៖ 092 333 900 / 010 833 000 ។ ​រីករាយ​ស្រស់ថ្លា​ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយសហ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ