ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​ដែល​អ្នក​គួរ​ម៉ាស្សា​ប្រអប់ជើង​មុន​​ពេល​ចូល​គេង

4 ឆ្នាំ មុន

ប្រអប់ជើង​មនុស្ស​យើង​គឺជា​សរីរាង្គ​ដែល​ធ្វើការ​ច្រើន​ជាងគេ​បំផុង ប៉ុន្តែ​វា​អាច​នឹង​មិនសូវ​មានការ​ចាប់​អារម្មណ៍​អំពី​ការ​លះបង់​របស់​វា​ឡើយ​។ បើសិនជា​អ្នក​ចង់​បង្ហាញ​ថា អ្នក​ស្រឡាញ់ និង​យក​ចិត្ត​ទុកដាក់​លើ​ប្រអប់ជើង​មែន យក​ល្អ​គួរតែ​ផ្តល់​ការ​ម៉ាស្សា​ដល់​ប្រអប់ជើង​អ្នកផង​មុន​ពេល​ចូល​គេង​។ ការ​ចំណាយពេល ១០ ទៅ ១៥​នាទី​ម៉ាស្សា​ប្រអប់ជើង​នឹង​ផ្តល់​ជា​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដូច​ជា​៖…

ប្រអប់ជើង​មនុស្ស​យើង​គឺជា​សរីរាង្គ​ដែល​ធ្វើការ​ច្រើន​ជាងគេ​បំផុង ប៉ុន្តែ​វា​អាច​នឹង​មិនសូវ​មានការ​ចាប់​អារម្មណ៍​អំពី​ការ​លះបង់​របស់​វា​ឡើយ​។ បើសិនជា​អ្នក​ចង់​បង្ហាញ​ថា អ្នក​ស្រឡាញ់ និង​យក​ចិត្ត​ទុកដាក់​លើ​ប្រអប់ជើង​មែន យក​ល្អ​គួរតែ​ផ្តល់​ការ​ម៉ាស្សា​ដល់​ប្រអប់ជើង​អ្នកផង​មុន​ពេល​ចូល​គេង​។ ការ​ចំណាយពេល ១០ ទៅ ១៥​នាទី​ម៉ាស្សា​ប្រអប់ជើង​នឹង​ផ្តល់​ជា​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដូច​ជា​៖

១-ជម្រុញ​ដល់​របត់​ឈាម​រត់ ៖ រឿង​នេះ​នឹង​មាន​ប្រយោជន៍​ជា​ពិសេស​បើសិនជា​ការងារ​របស់​អ្នក​តម្រូវ​ឲ្យ​អង្គុយ ឬ​ឈរ​ច្រើន ព្រោះ​ឈាម​ងាយ​នឹង​ចាល​នៅ​ជើង​ណាស់ ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា ជើង​ធ្ងន់ និង​អស់កម្លាំង​។ វា​ក៏​ទំនងជា​ធ្វើ​ឲ្យ​ជើង​ទៅ​ជា​ហើម​ដែរ​នៅ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ដូច្នេះ​វា​គ្មាន​អ្វី​ដែល​ខាត​ទេ​ក្នុង​ការ​ចំណាយពេល​ត្រឹមតែ ១០ ទៅ ១៥​នាទី​ដើម្បី​ម៉ាស្សា​ប្រអប់ជើង ព្រោះ​វា​នឹង​ពង្រឹង​ដល់​របត់​ឈាម​រត់​។ នៅ​ថ្ងៃ​បន្ទាប់ ប្រអប់ជើង​អ្នក​នឹង​ត្រៀមខ្លួន​រួច​ជា​ស្ត្រេ​ច​ដើម្បី​ការងារ​ដែល​លំបាក​ៗ​ថែម​ទៀត​បាន​។

២-បន្ថយ​សម្ពាធ​ឈាម ៖ នៅ​ពេល​អ្នក​ស្ត្រេ​ស និង​អស់កម្លាំង វា​គឺជា​រឿង​ធម្មតា​ទេ​ដែល​ត្រូវ​ឡើង​សម្ពាធ​ឈាម​នោះ​។ បើសិនជា​អ្នក​ចង់​ឲ្យ​សម្ពាធ​ឈាម​មិនធម្មតា ចូរ​ធ្វើការ​ម៉ាស្សា​ប្រអប់ជើង​មុន​ពេល​ចូល​គេង​សិន​ទៅ ព្រោះ​វា​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​ដែរ​។ ការ​ម៉ាស្សា​ប្រអប់​ជើងពេល​ចូល​គេង​ក៏​ជា​រឿង​ល្អ​ដែរ​បើសិនជា​អ្នក​កំពុង​តែ​មាន​បញ្ហា​ថប់​អារម្មណ៍​ច្រើន​ស្រាប់​។

៣-ពង្រឹង​ដល់​គុណភាព​នៃ​ការ​គេង ៖ វា​មិនមែន​ជា​រឿង​អាថ៌​កំបាំង​ឡើយ​ដែល​ទាំង​ស្ត្រេ​ស និង​ថប់​អារម្មណ៍​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​។ បើសិនជា​អ្នក​ចង់​រីករាយ​នឹង​ការ​គេង​ដ៏​ល្អ​មួយ​នោះ ចូរ​ចំណាយ​ពេលវេលា​ខ្លះ​ដើម្បី​ម៉ាស្សា​ប្រអប់ជើង​មុន​ពេល​គេង​។ ការ​ដែល​គេង​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​ស្ត្រេ​ស និង​ថប់​អារម្មណ៍​កាន់តែ​ខ្លាំង​ថែម​ទៀត ហើយ​ក៏​ងាយ​នឹង​មាន​ជំងឺ​នេះ​វិល​ចុះឡើង​ៗ​ដែរ​។

៤-សម្រួល​ដល់​អាកា​រៈ​នៃ​ការ​ឈឺចាប់​ពេល​មក​រដូវ ៖ តើ​អ្នក​ស្អប់​ទេ​នៅ​ពេល​មក​រដូវ​ម្តង​ៗ ដោយសារ​តែ​វា​បង្ក​ជា​រោគ​សញ្ញា​ច្រើន​ពេក​។ ដូច្នេះ​វា​គឺជា​រឿង​ល្អ​វិញ​ដែល​អ្នក​គួរ​ចំណាយពេល ១០ ទៅ ១៥​នាទី​ដើម្បី​ម៉ាស្សា​ប្រអប់ជើង​ឲ្យ​បាន​លឿន​មុន​ពេល​ចូល​គេង​ដើម្បី​សម្រួល​ដល់​អាកា​រៈ​មុន​ពេល​មក​រដូវ​។ ការ​ម៉ាស្សា​ប្រអប់ជើង​នឹង​ជួយ​បន្ធូរ​អារម្មណ៍ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ​ផង​ដែរ​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ